ដោយ ឃិន គន្ធា
បន្ទាយមានជ័យ៖ អណ្តូងទឹកស្អាតចំនួន២០ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាផ្តល់ជូនមណ្ឌុលអភិវឌ្ឍន៍យោធិនពិការ៣១៧ តេជោភ្នំឆ័ត្រស្រុកស្វាយចេកនិងឃុំសំរោង ស្រុកអូរជ្រៅ ពិធីសម្ពោធដាក់ប្រើប្រាស់នាថ្ងៃទី២២ខែតុលាឆ្នាំ២០១៦ស្ថិតមណ្ឌុលអភិវឌ្ឍន៍យោធិនពិការ៣១៧តេជោភ្នំឆ័ត្រ ភូមិចម្ការគរ ឃុំ /ស្វាយចេក ខេត្តបន្ទាយមានជ័យ។
លោកទុយ ប៊ុនលី ប្រធានមណ្ឌុលអភិវឌ្ឍន៍យោធិនពិការ៣១៧តេជោភ្នំឆ័ត្របាននិយាយថាៈក្នុងមណ្ឌុលអភិវឌ្ឍន៍យោធិនពិការ៣១៧តេជោភ្នំឆ័ត្រតែងតែជួបផលពិបាកទឹកប្រើប្រាស់ ដែលបានសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់ជាអណ្តូងទឹកស្អាតចំនួន១៥ ដល់យោធិនពិការកំពុងត្រូវការចាំបាច់នោះ។
លោក សាន ឃិត នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យបាននិយាយថាៈការណែនាំនិងប្រគល់ភារកិច្ចដល់ក្រុមប្រតុិ្តបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ ដើម្បីសហការជាមួយគណៈគ្រប់គ្រងមណ្ឌុលអភិវឌ្ឍន៍យោធិនពិការ៣១៧តេជោភ្នំឆ័ត្រ រៀបចំរកបច្ចេកទេសម៉ៅកាសាងសង់អណ្តូងទឹកចំនួន១៥នេះជាបន្ទាន់។
លោកសួន បវរ អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថាៈការរំលឹងកងទ័ងយោធិនពិការដែលរស់នៅទីនេះគឺតំបន់ខ្ពង់រាប ស្ថិតនៅប៉ែកពាយព្យទីរួមខេត្តបន្ទាយមានជ័យ មានកង្វះទឹកប្រើប្រាស់ ដោយទីកន្លែងសម្បូរដីល្បាយខ្សាច់ដកទឹកមិនបានយូរឡើយ។ដោយសារជួបបញ្ហាភាពរាំស្ងួតរយៈពេលយូរហើយទឹកភ្លៀង មិនគ្រប់គ្រាន់ទីនោះ។ការផ្តល់អណ្តូងទឹកស្អាតសម្រាប់យោធិនពិការ៤៥០គ្រួសារងាយស្រួលក្នុងការប្រើប្រាស់ដល់យោធិនពិការ៣១៥តេជោភ្នំឆ័ត្រតទៅ។
លោកអ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវអគ្គលេខាធិការកាបាទក្រហមកម្ពុជាបានមានប្រសាសន៍ នាំពាក្យរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជាដែលតែយកចិត្តទុកដាក់ពីការលំបាក របស់ប្រជាពលរដ្ឋមិនថាកងទ័ពទេឲ្យទីកន្លែងណាកង្វះទឹកប្រើប្រាស់បរិភោគ ដូចភូមិអញាញឃំុសំរោង ស្រុកអូរជ្រៅអណ្តូងទឹកស្អាតចំនួន៥ ជួយផ្គត់ផ្គង់នៅមណ្ឌុលអភិវឌ្ឍន៍យោធិនពិការ៣១៧ភ្នំឆត្រ័តេជោចំនួន១៥ និងផ្ទះ១៩ខ្នងជាអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជាបានសម្ភោធឬប្រគល់ដាក់ប្រើប្រាស់ដល់យោធិនពិការ៕