ខេត្តព្រះសីហនុ:មុខសញ្ញាចោរលួចកាច់សោរម៉ូតូចំនួន៥នាក់ត្រូវបាននគរបាលអធិការដ្ឋានក្រុងព្រះសីហនុ ធ្វើការស្រាវជ្រាវចាប់ឃាត់ខ្លួននៅថ្ងៃទី២២តុលា២០១៦ម៉ោង១:៣០នាទី នៅចំណុចផ្ទះជួលម្តុំកំពេញចាស់ស្ថិតនៅក្រុមទី៧ភូមិ១ សង្កាត់ ៣ ក្រុងនិងខេត្តព្រះសីហនុ រួមទាំងដកហូតបានម៉ូតូ Airblade ពីរគ្រឿងដែលជាផលចោរកម្ម។
សមត្ថកិច្ចនគរបាលអោយដឹងថាជនសង្ស័យទាំង៥នាក់នេះមានឈ្មោះ
១.ស្រុន សុភី ភេទ ប្រុសអាយុ១៥ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ
២.ដារ៉ា វីត ហៅនី ភេទប្រុស ២៣ឆ្នាំស្នាក់នៅបណ្តោះអាសន្នផ្ទះជួលស្ថិត
នៅក្រុម១៧ភូមិ១សង្កាត់៣ក្រុងព្រះសីហនុ។
៣.ស៊ុន រ៉ាវី ហៅញ៉ុក ភេទប្រុសអាយុ២២ឆ្នាំ ស្នាក់បណ្តោះអាសន្ននៅផ្ទះជួលក្នុងក្រុម៩ភូមិ១
សង្កាត់៣ក្រុងព្រះសីហនុ។
៤.ឈួន កញ្ញា ភេទស្រី អាយុ១៧ឆ្នាំស្នាក់បណ្តោះអាសន្ននៅផ្ទះជួលក្នុងក្រុម៧ភូមិ១សង្កាត់៣ក្រុងព្រះសីហនុ។(ត្រូវជាសង្សាឈ្មោះដារ៉ា វីត ហៅនី)។
៥.ចាន់ វណ្ណ ភេទប្រុស អាយុ៣២ឆ្នាំមុខរបរលក់ក្តាម មានលំនៅភូមិ១សង្កាត់២ ក្រុងព្រះសីហនុ។
បច្ចុប្បន្នសមត្ចកិច្ចនគរបាលកំពុងកសាងសំណុំរឿងត្រៀមបញ្ជូនទៅសាលាដំបូងចាត់ការបន្ត។
គួរបញ្ជាក់ថាបញ្ហាចោរកម្មនៅខេត្តព្រះសីហនុសព្វថ្ងៃនេះត្រូវបានពលរដ្ឋលើកឡើងថាមានការកើតឡើងច្រើនគួរអោយកត់សំគាល់។
ពួកគាត់លើកឡើងបន្តថាបញ្ហាខាងលើនេះអាចផ្តើមចេញមកពីល្បែងស៊ីសងហើយអាជ្ញាធរនិងសមត្ថកិច្ចនគរបាលក៍ដូចជាអាវុធហត្ថខេត្តព្រះសីហនុហាក់មិនទាន់បានចាត់វិធានការណ៍បង្ក្រាបអោយបានខ្លាំងក្លាចំពោះល្បែងស៊ីសងខុសច្បាប់ទាំងឡាយតាមភូមិដ្ឋាននានាពិសេសករណីពលរដ្ឋខ្មែរចូលលេងល្បែងក្នុងកាស៊ីណូជាដើម។
ពលរដ្ឋសំណូមពរដល់អាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័មេត្តាពិនិត្យករណីល្បែងស៊ីសងខុសច្បាប់នៅខេត្តទេសចរណ៍មួយនេះផងព្រោះវាអាចជាប្រភពនៃអំពើចោរកម្មផ្សេងៗដែលអាចនាំអោយមានការរំខានដល់ការទាក់ទាញកំណើនភ្ញៀវទេសចរក្នុងខេត្តមួយនេះ៕