ប្រធានចុះពង្រឹងឃុំវល្លស របស់គណៈបក្សប្រជាជនជួយជួសជុលផ្លូវដែលដាច់ដោយទឹកជំនន់ទឹកភ្លៀងរងការខូចខាតខ្លាំង

0

កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០១៦ ដោយសារតែស្ថានភាពក្រោយទឹកជំនន់ទឹកភ្លៀងផ្លូវខ្នងប្តឡាយនៅក្នុងភូមិគោកព្នៅ ឃុំវល្លស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ត្រូវបានជួសជុលបន្ទាន់ដោយលោក នរៈ រតៈវឌ្ឍនោ ដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាphoto_2016-10-24_12-00-42ប្រធានចុះជួយឃុំវល្លស បានដោះស្រាយចាក់ដីជួសជុលទប់ទំនប់នេៈឡើងវិញជាបន្ទន់ ដើម្បីកុំឲ្យបងប្អូនប្រជាពលរដ្ឋពិបាកធ្វើដំណើរឆ្លងកាត់ ជាពិសេសគឺក្មួយជាកម្មករ កម្មាការិនី រោងចក្រដែលមានដំណើរប្រញ៉ាប់ប្រញ៉ាល់ខ្លាចចូលធ្វើការមិនទាន់ ។
នៅក្នុងឪកាសនោៈលោកនរៈ រតៈវឌ្ឍនោ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនាបានលើកឡើងថា ការចាក់ដីធ្វើទំនប់នេៈឡើងវិញដែលមានបណ្តោយ ៥០ម៉ែត្រ និងទទឹង ៣០ម៉ែត្រ ដ់ម្បីការពារគ្រោៈថ្នាក់ដោយប្រការផ្សេងៗចំពោះបងប្អូនប្រជាពលរដ្ឋជាច្រើនកំពង់ធ្វើដំណើរឆ្លងកាត់ ។
លោករដ្ឋលេខាធិការបន្តទៀតថាក្នុងនាមលោកជា ប្រធានក្រុមការងារគណៈបក្សប្រជាជនចុះពង្រឹងឃុំវល្លស ពេលនេះគឺដល់ពេលដែលត្រូវជួយដោះបញ្ហាលំបាករបស់របស់ពលរដ្ឋក្នុងមូលដ្ឋានដែលកំពង់ជួបផលលំបាក ។photo_2016-10-24_12-01-04
គ្រាដែលចុះមើលការបើកកាដ្ឋាននោៈគេសង្កេតឃើញមានវត្តមាន ប្រធានគណបក្សឃុំវល្លិសនិង ប្រធានសាខាបក្សភូមិរហូតមួយចំនួន០៨ភូមិដែលធ្វើដំណើរតាមផ្លូវខាងលើនេះ ព្រមទាំង ប្រជាពលរដ្ឋ តំណាងទាំង ០៨ភូមិក្នុងឃុំវល្លសជាអ្នកប្រើប្រាស់តាមខ្នងទំនប់និងផ្លូវនេះចូលរួមផងដែរ ។ ក្នុងការងារចំណាយការជួសជុលប្រធានចុះជួយឃុំ ជាអ្នកដោះស្រាយ ពេលនោះដែរដោយពិនិត្យស្ថានភាពផ្លូវមួយខ្សែទៀតក្រោយជំនន់ទឹកភ្លៀង នៅក្នុងភូមិគោកព្នៅ ឃុំវល្លស ស្រុកសំរោងទង ដដែលរងការការខូចខាតដែរលោក នរៈ រតៈវឌ្ឍនោ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានប្រាប់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានថា លោកនឹងលោកបន្ថែមការជួសជុលជូនបន្ថែមទៀតក្រោយពីគ្រឿងចក្រធ្វើផ្លូវទំនប់រួច ដើម្បីកុំឲ្យបងប្អូនប្រជាពលរដ្ឋពិបាកធ្វើដំណើរឆ្លងកាត់ ។ទាំងនេះបានបង្ហាញថាគណៈបក្សប្រជាជនបានគិតគូពីទុកលំបាករបស់ប្រជាពលរដ្ឋ ជាពិសេសចុះមើលជាប្រចាំអំពីសុវត្តិភាពទាំងការរស់នៅប្រចាំថ្ងៃទាំងការលំបាកនានាដែលបងប្អូនកំពង់កើតមានក្នុងមូលដ្ឋានរបស់ពួកគាត់ ៕

photo_2016-10-24_12-00-59 photo_2016-10-24_12-00-38 photo_2016-10-24_12-00-35 photo_2016-10-24_11-25-37 photo_2016-10-24_12-00-27