ព្រះវិហារ៖ វត្តធម្មបារមីគីរាជសីមាភ្នំសង្កែ មានកំពស់ប្រមាណជា ៣៨០ម៉ែត្រ ជាប់ព្រំដែនកម្ពុជា ឡាវ វត្តនេះមានទីតាំងស្ថិតក្នុងភូមិកំពង់ស្រឡៅមួយ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ កំពង់មានការខ្វះខាត ហើយវត្តនេះបានកើតឡើងអស់រយះពេលប្រជាង៥ឆ្នាំមកហើយ ។ ដោយមើលឃើញពីភាពខ្វះខាត ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជុំទាវ ឯកឧត្តម មាស សុភា និងលោកជុំទាវ រួមទាំងកងកម្លាំងប្រដាប់អាវុធ បានផ្តួចផ្តើមអង្គកឋិនទានសាមគ្គីមួយ ដង្ហែចូល គោលបំណងរួមចំណែកកសាងជាមួយប្រមុខរាជរដ្ឋាភិបាល ក្នុងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ កាលព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ ត្រូវនិងថ្ងៃ៧រោច ខែអស្សុជ ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ចុងសប្តាហ៍កន្លង ទៅ ។
ឯកឧត្តម ស៊ូ សេរី អភិបាល រងខេត្តព្រះវិហារ បានបញ្ជាក់ថា ដោយសារតែឯកឧត្តមទាំងពីជាប់រវល់ បំពេញបេសកម្ម ទើបឲ្យឯកឧត្តម និងឯកឧត្តម ដួង ចាន់ មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៩ ជាតំណាងរួមជាមួយ នាយទាហាន នាទាហានរង ពុទ្ធបរិស័ទ្ធ និងប្រជាពលរដ្ឋជិតឆ្ងាយ ដង្ហែអង្គកឋិនទានមហាសាមគ្គី មកវេប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា អស់ត្រីមាសក្នុងខ័ណ្ឌសីមា វត្តធម្មបារមីគីរាជសីមា(ភ្នំសង្កែ) ។ ឈ្លាតក្នុងឳកាស់នោះដែរ ឯក ឧត្តម បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ចំពោះឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជុំទាវ ឯកឧត្តម មាស សុភា និងលោកជុំទាវ ដែលបានផ្តួចផ្តើមនូវអង្គកឋិនទានមហាសាមគ្គី ដើម្បីរួមចំណែកកសាងនៅសមទ្ធផលនានា ដែល កំពុងមានការខ្វះខាត ។ ឯកឧត្តមបន្តថា វិស័យព្រះពុទ្ធសាសនា ក៍ជាថ្នាលមួយដ៍សំខានក្នុងការអបរំឲ្យមនុស្ស ឲ្យចេះស្រឡាញសាមគ្គីគ្នា ព្រោះថាវិស័យព្រះពុទ្ធសាសនាកំពុងមានការវិវត្តរីកចំរើនទៅតាមប្រទេសជាតិ សម្រាប់ការគោរព ប្រត្តិបត្តិរបស់ប្រជាពលរដ្ឋខ្មែរ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
សូមជំរាបថា បច្ច័យដែលបានមកពីអង្គកឋិនទានមហាសាមគ្គី ដើម្បីរួមចំណែកកសាងនៅសមទ្ធផលនានា ដែលកំពុងមានការខ្វះខាតមានចំនួន ២៩.១០៥០០០៛(ម្ភៃប្រាំបួនលានមួយសែនប្រាំពាន់រៀល) និងលុយឡាវចំនួន ២០០០០០០គីប (ពីលានគីប) ៕