កង​រាជ​អ​វុ​ធ​ហត្ថ ស្រុក​ជីក្រែង​ដាក់​កុងត្រូលជជុះ​ផ្ទុយ​ពី​អនុសាសន៍ ប្រមុខ​រាជរដ្ឋាភិបាល

0

ខេត្តសៀមរាប​៖ បច្ចុប្បន្ន គេ​សង្កេតឃើញ សកម្មភាព​របស់​មន្ត្រី ម្នាក់​កំពុងតែ​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង ដោយ​មិន​មានការ​ខ្លាចញញើត​សូម្បីតែ​បន្តិច ព្រមទាំង​បានចេញ​មុខ​កាង​បទល្មើស ក្នុងការ​ដឹកជញ្ជូន​ព្រៃឈើ យ៉ាង​អាណាធិបតេយ្យ ព្រមទាំង​បាន​យក​តួនាទី ជា​កងរាជអាវុធហត្ថ សម្រាប់​នាំ​ឈើ​ដោយ​ខុសច្បាប់ មិនមាន​ឆ្លងកាត់​ជំនាញ​នោះទេ​។​ ​

តាម​សេចក្តីរាយការណ៍ បាន​បញ្ជាក់ថា ឧក្រិដ្ឋជន​ព្រៃឈើ ដែល​បានកំណត់​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ស្លូតត្រង់​រកស៊ី ឈើ​បង់លុយ​ដាក់​ខែ ដែល​ប្រៀបបាន​ទី​នឹង​អាក​ខ្យង​រក​ព្រឹក​ខ្វះ​ល្ងាច​នោះ ត្រូវបាន​គេ​ស្គាល់​ថា ជា​មន្ត្រី​កង​រាជ​អាវុធ ហត្ថ​ស្រុក​ជីក្រែង ឈ្មោះ ផេង ឆាយ​លន់ ( ហៅ ផាត ) បាន​សង់​ស្នាក់ការ​មួយកន្លែង សម្រាប់​ជា​ជម្រក​ក្នុង​ការដាក់ កុងត្រូលជជុះ​ចាំ​ប្រមូល​លុយ​ពីបទ​ល្មើស ស្ថិតនៅ ចំណុច​ស្ពាន​តាអោ​ង ភូមិ​ចុងស្ពាន ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប ដែលជា​ច្រកចេញ​សំខាន់ សម្រាប់​ដឹកជញ្ជូន​បទល្មើស ព្រៃឈើ ដែល​បានធ្វើ​សកម្មភាព ដឹកជញ្ជូន​ឈើ ដោយ​ខុសច្បាប់ រទេះគោ គោយន្ត គោយន្ត​កន្ត្រៃ ឡានតូច​ឡានធំ​ជាដើម​។​

​ប្រភព​ពត៌មាន​បាន​បញ្ជាក់ថា ជា​រៀងរាល់ថ្ងៃ បទល្មើស​ព្រៃឈើ បានធ្វើ​សកម្មភាព​ដឹក​ដូច​ហែ​កឋិន ដោយ​ពុំមាន សមត្ថកិច្ច​មេព្រៃ ឬ​អង្គភាព​ពាក់​ព័​ន្ឋ ណា​ចេញមុខ​មក​បង្ក្រាប​នោះទេ ដែលជា​ហេតុ​ឲ្យ​មានការ​សង្ស័យថា ប្រហែល ជា​មានការ​ត្រូវដង ត្រូវផ្លែរ​គ្នា ជាមួយ​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ​សង្កាត់​ខ្វាវ និង​ផ្នែក​ជីក្រែង​ទើបបានជា ពុំមាន ឆ​ន្ទះ​ក្នុងការ​បង្ក្រាប​បន្តិច​សោះឡើយ ជា​ស្តែង​លោក ផេង ឆាយ​លន់ គាត់​មិនមាន​តួរ​នាទី​ជា​មេព្រៃ តែ​គាត់​បាន​ចាប់ ឈើ រត់ការ​ឈើ បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ បង់លុយ​ឲ្យ ទោះជា​ប្រជាពលរដ្ឋ ដឹក​គ្រឿងផ្ទះ នឹង​ដឹកឈើ​បន្តិចបន្តួច ក៏​លោក ផេង ឆាយ​ផាត មិនមាន​ការលើកលែង​ដែរ ។​

​ប្រភពពី​ប្រជាពលរដ្ឋ ឈ្មោះ ញឹម សារ៉េត រស់នៅ​ភូមិ​ចុងស្ពាន បាន​ឲ្យ​ដឹងថា លោក ផេង ឆាយ​លន់ ជាម​ន្ត្រី កងរាជអាវុធហត្ថ បានកំណត់​ឲ្យ​គាត់​លុយ ២០​ម៉ឺន​រៀល​ក្នុង ១​ខែ ដោយ​អៈ​អាង ការពារ​ម៉ាស៊ីន​ត្រង់ទី​ន័​រ​របស់គាត់​មិនអោយ​ស្ថាប័ន​ណាមួយ​ពាក់ព័ន្ធ​ឡើយ ។

ចំណែក​ប្រជាពលរដ្ឋ ដែលមាន​ម៉ាស៊ីន ត្រង់​ទី​ន័​រ សម្រាប់​ចូល​ទី​លបលួច អា កាត់ បំផ្លាញ​ឈើ នៅ​ភូមិ​ខ្វាវ ភូមិ​អូរ ភូមិ​ចុងស្ពាន ភូមិ​ក្បាល​ខ្មោច យកលុយ ៥០០០០​រៀល ក្នុង​១​ខែ ដោយ​មិន​ធានា​ចំពោះ​ស្ថាប័ន​ផ្សេងៗ​ទេ​។ ​ប្រភព​ពត៌មាន​បាន​បន្តថា លោក ផេង ឆាយ​លន់ ជា​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​ជីក្រែង បានដាក់​កំលាំង​ចំនួន​២​នាក់ ​សម្រាប់​អង្គុយចាំ​

យកលុយ​ពី​រទេះ​ដឹកឈើ ទី​១​ឈ្មោះ អាំង សំបូរ ជា​ប្អូនបង្កើត ទី​២ ឈ្មោះ អ៊ី ថា​ន បានក​ដក់​ទីតាំង នៅ​ចុងស្ពាន ឃុំ​ខ្វាវ ចាំ​យកលុយ​ពី​រទេះ​ឈើ និង​រថយន្ត សកម្មភាព​របស់​កូនចៅ ក្រៅ​ក្របខ​ណ្ទ​នេះ បា​នប​ញ្ជេ​ញ អត្ត​ច​រិ​ក​ច្រលើសបើស ជេរប្រមាថ អត់​ស្គា​ស់ចា​ស់ទុំ ប្រៀបបាន​និង​ច​រិ​ក​ក្មេង​ពេល សំឡុត​គំរាម​ជំរិត​ទារលុយ ពី​អ្នក ដឹក​បទល្មើស ។​ CIMG0722 CIMG1053 CIMG1061 (1) CIMG1033