សមត្ថកិច្ចចម្រុះចុះរឹបអូសឈើនៅស្រុកអូរយ៉ាដាវតែបរាជ័យបន្ទាប់ពីផ្ទុះការតវ៉ាពីអ្នកភូមិ

0

ដោយ: យក្ខឡោម

ខេត្តរតនគិរី៖ ជារឿងកម្រមួយដែលកើតឡើងគ្រាដែលសមត្ថកិច្ចកម្លាំងអាវុធហត្ថលើផ្ទៃប្រទេសកម្លាំងអាវុធហត្ថស្រុកនគរបាលស្រុកនឹងរដ្ឋបាលព្រៃឈើស្រុកចុះរឹបអូសរសៀលថ្ងៃទី២៥ ខែតុលាឆ្នាំ២០១៦នេះ ស្ថិតក្នុងភូមិសោមគល់ ឃុំសោមធំស្រុកអូរយ៉ាដាវខេត្តរតនគិរី។img_20161025_194721 បើតាមសមត្ថកិច្ចដែលចុះប្រតិបត្តិការប្រាប់ឲ្យដឹងថា ប្រតិបត្តិការនេះដឹកនាំដោយលោកស៊ឹមលីនអភិបាលរងស្រុកអូរយ៉ាដាវលោកឡេងយុគនាយផ្នែករដ្ឋបាលព្រៃឈើបរកែវ នឹងសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តរតនគិរីផងដែរ។
ប្រភព័ព៌តមានខាងលើបន្តទៀតថា ក្នុងប្រតិបត្តិការនេះដែរកម្លាំងបានប្រទះឃើញឈើសុក្រំ១២ដុំគរទុកនៅខាងក្រៅផ្ទះ៧២ដុំផ្សេងទៀតនៅសំយ៉ាបផ្ទះនិងរថយន្តច្នៃមួយគ្រឿងផ្ទុកឈើសុក្រំពេញត្រូវបានជំលៀសចេញមុនសមត្ថកិច្ចទៅដល់បែកការណ៍ព្រោះអ្នករកស៊ីនិងឈ្មួញឈើឆ្នាំងបាយជាមួយគ្នា។img_20161025_194717
រហូតមកដល់ប្រមាណជិតម៉ោង៣រសៀលថ្ងៃខែដដែលនេះកម្លាំងទាំងអស់ដកចេញជាបន្ទាន់ព្រោះមានការតវ៉ាយ៉ាងខ្លាំងក្លាពីអ្នកភូមិមិនឲ្យរឹបអូសឈើ ពោលគឺឈើសុក្រំខាងលើរក្សានៅទីតាំងដដែល៕