ក្រុមហ៊ុនស៊ីម៉ង់ត៍អូដ្ឋរងការរិះគន់ពីប្រជាពលរដ្ឋថាបង្ករការរំខាន និងប៉ះពាល់សុខភាពធ្ងន់ធ្ងរ ក្នុងការរស់នៅប្រចាំថ្ងៃ

0

ដោយ:ឃិន គន្ធា

បន្ទាយមានជ័យ ៖ មិនថាប្រជាពលរដ្ឋ ឬអធិការនគរបាលក្រុងប៉ោយប៉ែតទេ សុទ្ធតែបានរងការរំខាន និងប៉ះពាល់ ពីធូលី ស៊ីម៉ង់របស់ក្រុមហ៊ុនស៊ីម៉ង់អូដ្ឋ មួយកន្លែងស្ថិតនៅចំពីមុខ អធិការក្រុងប៉ោយប៉ែត និងធ្វើអោយពួកគាត់មានប្រត្តិកម្មសូមឲ្យអាជ្ញាធរជួយដោះស្រាយ។photo_2016-10-25_19-49-33
ជាមួយនិងកការិះគន់នេះ ប្រជាពលរដ្ឋ បានរអ៊ូរទាំថា ជារៀងរាល់ថ្ងៃ គ្រប់ពេលដែលក្រុមហ៊ុនស៊ីម៉ង់អូដ្ឋ ចាប់ផ្តើមប្រតិបត្តិការការងារ បន្ទាប់ពីរថយន្តថៃដឹកស៊ីម៉ង់ ពីប្រទេសថៃមកស្ទុប ឬចែកចាយបន្ត ដោយផ្ទេរពីការរ៉ុងតូចធំចាក់ចូលក្នុងស៊ីទែករថយន្ត ធ្វើឲស៊ីម៉ង់ហុយ ប៉ះពាល់ដល់លំនៅដ្ឋាន ចូលម្ហូបអាហារ និងចូលច្រមុះពេលដក បង្ករឲ្យមានជម្ងឺផ្នែកផ្លូវដង្ហើម ។ ពួកគាត់បានសំណូមពរសូមឲ្យអាជ្ញាធរជួយមានវិធានការទៅលើទីតាំងខាងលើ ដើម្បីឲ្យពួកគាត់បានរស់នៅ ប្រកបដោយ សុវត្ថិភាព និងសុខភាព។
ទាក់ទងនិងបញ្ហខាងលើនេះដែរលោក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត ដែលជាអ្នករងផងប៉ះពាល់ផងដែរ បានឲ្យដឹងថា សូមឲ្យប្រជាពលរដ្ឋរងផងប៉ះពាល់ដាក់ពាក្យបណ្តឹងទៅសាលាសង្កាត់ ដើម្បីឲ្យមានវិធានការណែនាំ ហើយលោកនឹងធ្វើការអញ្ចើញខាងក្រុមហ៊ុន មកធ្វើការណែនាំ ធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ដល់អ្នកជិតខាង ដូចជាកងកម្លាំងរបស់លោកដែរ។photo_2016-10-25_19-49-23
គួរបញ្ចាក់ថា ជារៀងរាល់ថ្ងៃ ក្រុមហ៊ុនស៊ីម៉ង់ និងឃ្លាំងទំនិញ ជាច្រើន នៅក្នុងប៉ោយប៉ែត តែងបង្ករការរំខាន ដល់អ្នកជិតខាង និងសណ្តាប់ធ្លាប់សាធារណៈ តាមរយៈរថយន្តដឹកទំនិញ ឈប់យ៉ាងអាណាធិបតេយ្យ បង្ករការកក់ស្ទុះចរាចរណ៍ និងបង្ករគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរដទៃ ដូចជាកន្លងមកការទាក់ខ្សែភ្លើងដួលបង្គោលភ្លើងបោកប៉ះអ្នកធ្វើដំណើរតាមផ្លូវស្លាប់ក៏មាន៕

photo_2016-10-25_19-49-37