ជំនន់ទឹកភ្លៀងនៅខេត្តស្វាយរៀងរយះពេលជាង២០ថ្ងៃរងការប៉ះពាល់និងខូចខាតដំណាំរួមផ្សំជាង៥០០០ហិតានិងផ្លូវថ្នល់គ្រប់ប្រភេទជិត៦០០០ម៉ែត្រ)

0

ខេត្តស្វាយរៀង៖  ខេត្តស្វាយរៀងក្រោយពីទទួលរងជន់លិចដោយសារជំនន់ទឹកភ្លៀងអស់រយះពេលជាង២០ថ្ងៃនោះដំណាំជាច្រើនប្រភេទរួមនិងផ្លូវថ្នល់ជាច្រើនខ្សែតាមបណ្តាលស្រុកក្រុងមួយចំនួនក្នុងខេត្តស្វាយរៀងរងផលប៉ះពាល់យ៉ាងខ្លាំងនេះបើតាមរបាយការណ៍របស់រដ្ឋបាលខេត្តស្វាយរៀង។ហើយបើតាមលោក ប៊ុនប៊ន ប្រធានការិយាល័យសេដ្ឋកិច្ចសង្គមកិច្ចសាលាខេត្តស្វាយរៀងបានឲ្យក្រុមអ្នកសាព័ត៌មានយើងដឹងថា៖ចាប់ពីដើមខែតុលាឆ្នាំ២០១៦នេះរហូតមកដល់ថ្ងៃ២៤ខែតុលាឆ្នាំ២០១៦នៅទូទាំងខេត្តស្វាយរៀងបានទទួលរបបទឹកភ្លៀងលើសពីតម្រូវការលើការងារបង្កបង្កើនផលធ្វើឲ្យដំណាំរួមផ្សំជាច្រើនប្រភេទត្រូវខូចខាតនិងផ្លូវថ្នល់ជាច្រើនខ្សែខូចខាតស្ទើរទាំងស្រុង។photo_2016-10-25_21-57-50

ប្រភពដែលបានឲ្យដឹងទៀតថា៖ក្នុងនោះដំណាំស្រូវជិត៤០០០ហិតារងផលប៉ះពាល់និងខូចទាំងស្រុងជាង៨០០ហិតា រីឯ ដំណាំដំឡូងមីជាង២០០ហិតានៅក្នុងរមាសហែករងផលប៉ះពាល់និងខូចទាំងស្រុង ដំណាំអំពៅស្ករជាង៣០០០ហិតានៅស្រុកស្វាយទាបបានរងផលប៉ះពាល់និងបង្អាកការរីកលួតលាស់មួយរយះពេលខ្លី។ចំណែក ផ្លូវថ្នល់កៅស៊ូ ផ្លូវបេតុង ផ្លូវលំតាមជនបទ នៅតាមបណ្តាលស្រុកក្រុងនានានៅក្នុងខេត្តស្វាយរៀងជិត៦០០០ម៉ែត្ររងផលប៉ះពាល់និងរំខានដល់ការធ្វើដំណើរទៅប្រកបមុខរបររបស់បងប្អូនប្រជាពលរដ្ឋរួមនិងប្រជាពលរដ្ឋនៅក្នុងphoto_2016-10-25_21-57-52

ភូមិចំនួន២៣៨ភូមិរបស់ឃុំ/សង្កាត់ទាំង៥២ក្នុងចំណោមឃុំសង្កាត់ទាំង៨០របស់ខេត្តស្វាយរៀងហើយប្រជាពលរដ្ឋជិត៨០០០គ្រួសារបានទទួលរងនូវជំនន់ទឹកភ្លៀងលិចភូមិករ ផ្ទះសំបែង ផលដំណាំផ្សេងៗមួយចំនួននិងប្រជាពលរដ្ឋចំនួន៣៨គ្រួសារនៅក្នុងសង្កាត់ស្វាយរៀងជំលៀសទៅកាន់ទីទួលសុវត្ថិភាព។គោក្របីជាច្រើនក្បាលរបស់ប្រជាពលរដ្ឋកង្វះស្មៅរងនូវជង្ងឺផ្សេងៗផងដែរ។ទាក់ទងទៅនិងជំនន់ទឹកភ្លៀងអស់រយះ២០ថ្ងៃកន្លងទៅនេះគណះបញ្ជាការឯកភាពខេត្តឯកឧត្តម ម៉ែន វិបុលអភិបាលខេត្តស្វាយរៀងបានជំរុញឲ្យថ្នាក់ដឹកនាំតាមបណ្តាលស្រុកក្រុងនិងមន្ទីរជំនាញចុះសិក្សាពីផលប៉ះពាល់ត្រៀមធ្វើឆ្លើយតបដូចជា គ្រាប់ពូជ ជី ប្រេង ជួនប្រជាពលរដ្ឋដើម្បីធ្វើការសាបព្រោះដកស្ទួងជួសជុលស្តារការខូចខាតឡើងវិញឲ្យរួចរាល់នៅរយះពេលប៉ុន្មានថ្ងៃខាងនេះ៕photo_2016-10-25_21-57-58 photo_2016-10-25_21-57-55