ទីក្រុង​ទេសចរណ៍​សៀមរាបក្លាយជា​កន្លែង​លក់​ឆ្នោត​និងល្បែងស៊ីសងអាណាធិបតេយ្យ​

0

​សៀមរាប​ ៖ខេត្តសៀមរាបគឺជា​ទីក្រុង​ទេសចរណ៍​ដ៍​ល្បីល្បាញ​ប៉ុន្តែ​សព្វថ្ងៃនេះ​កំពុង​ខ្លាយជា​ល្បែងភ្នាល់​យ៉ាង​ពេញទំហឹង ដោយសារតែ អសមត្ថភាព របស់អាជ្ញាធរក្រុង និងអាជ្ញាធរខេត្ត បណ្តែតបណ្តោយ ឲ្យមានការលក់កន្ទុយលេខ ដោយសេរី និងគ្មានការបង្រ្កាប សង្ស័យអាជ្ញាធរ ក្រុងសៀមរាប ចង់បង្កើតជាទីក្រុងល្បែងក្នុងខេត្តសៀមរាប​ទេដឹង។ ​

ជាក់ស្តែង​កាលពី​ថ្ងៃទី​01​ខែ​មិនា​ឆ្នាំ​2014​មាន​ទីតាំង​លក់​ឆ្នោត​សៀម​មួយ​កន្លែងដែលត្រូវបានគេដឹងថាជាទីតាំងលក់ ឆ្នោតដុះស្លែរ ចាប់តាំងពីឆ្នោតយួន រហូតដល់ឆ្នោតសៀម និងពុំមានសមត្ថកិច្ចណា ម្នាក់ហ៊ានប៉ះពាល់ទីតាំងនេះបានទេ ដោយសារតែម្ចាស់ឆ្នោតបាន សែនព្រេនម្ចាស់ទឹកដី រហូតដល់ម្ចាស់ក្រុង ស្ថិតនៅ​ភូមិស្វាយដង្គំ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​ ខេត្ត​សៀម​រាម​ហើយ​ទីតាំង​គឺ​នៅ​ចំ​កណ្តាល់​ទីក្រុង​ទេសចរណ៍​តែម្តង​និយាយ​រួម​គឺ​ផ្សារ​ចាស់ ។​ ​

ប្រភាពរិះគនិយ៉ាងចាស់ដៃ មកលើអាជ្ញាធរខេត្តសៀមរាប ដែលបានទុកកន្កែងលក់កន្ទុយលេខ គ្រាន់ចិញ្ចឹមឆ្នាំបាយ ដោយ មិនខ្វល់ពីសន្តិសុខ និងសុវត្តិភាព ព្រមទាំងមិនគោរព នូវគោលនយោបាយ ភូមិមានសុវត្តិភាព ជាក់ស្តែងទីតាំងផ្សារចាស់ ត្រូវបានប្រជាពលរដ្ឋ លក់ដូរនៅទីនោះ អះអាងថា ក្នុង​មួយខែ​មេ​ឆ្នោត​គេ​លក់​ពី​ដង​ក្នុង​គឺ​កន្លះ​ខែម្តង​។

ក្រុមអាជីវករ​រួមមាន​អ្នកលក់​បាយ​សំរាប់​ភ្ញៀវ​និង​អ្នករត់​រ៉ឺ​មក​ដឹក​ភ្ញៀវ​ទេសចរណ៍​សូម​សំ​ពរ​ដល់​សម្ថ​កិច្ច​គ្រប់​ល​ឲ​ដាប់​ជាន់ថ្នាក់​សូម​អោយមាន​វិធានការ​ជាបន្ទាន់  ព្រោះល្បែងស៊ីសងនេះ បានធ្វើឲ្យមានក្រុមញៀន​ឆ្នោ​តរាប់​រយ​នាក់​អោយតែ​ដល់​ថ្ងៃ​សឹង​មិនទាន់​ឈ​តម្រង់​ជួ​គ្នាចាំទិញឆ្នោត ។

ពាក់ព័ន្ឋទៅនឹងបញ្ហារ លក់ឆ្នោតដូចផ្សារត្រីនេះ សារពត៌មាន ពុំអាចធ្វើការទំនាក់ទំនង សុំការបំភ្លឺពីលោក មេប៉ិស្ត៍ និងលោក អធិការក្រុងសៀមរាបបានទេ  ។​ ​រាយការណ៍​ពី​សៀមរាប ខេង ឧ​ត្ត​ម​IMG_20140601_121726 IMG_20140601_121734-1 IMG_20140601_121730-1