យុទ្ធសាស្ត្រថ្មីរបស់ឈ្មួញរកស៉ីដឹកជញ្ជូនឈើ ប្តូពីដឹកតាមរថយន្តមកដឹកជញ្ជូនចរាចរឈើតាមម៉ូតូវិញ

0

ខេត្តរតនគិរី៖ ដោយសារតែមួយរយ:កាលប៉ុន្មានខែចុងក្រោយនេះសកម្មភាពចរាចរដឹកជញ្ជូនរបស់មេឈ្មួញធំដែលតែងតែធ្វើសកម្មភាពដឹកជញ្ជូនតាមរថយន្តសេរីទំនើបៗឯមេឈ្មួញimg_20161026_084155ខ្លះដែលអាចប្រើទ្រុងទ្រាយធំៗឆ្លងដែនយកទៅលក់នៅប្រទេសវៀតណាម នាកន្លងមកនោះត្រូវកម្លាំងសមត្ថកិច្ចជំនាញបានសហការជាមួយកម្លាំងចុះស្រាវជ្រាវព័ត៌មានកងរាជអាវុធហត្ថលើផ្ទៃប្រទេសធ្វើការបង្ក្រាបបានជាបន្តបន្ទាប់ ឃើញថាហាក់បីដូចជាមានសភាពស្ងប់ស្ងាត់ទាំងនៅក្នុងខេត្តនឹងតាមបណ្តាយផ្លូវជាតិលេខ៧៨ច្រកព្រំដែនអូរយ៉ាដាវផងដែរ។
ប៉ុន្តែដោយឡែកពេលនេះក្រុមឈ្មួញខ្លះបានផ្លាស់ប្តូររូបភាពពីការដឹកជញ្ជូនតាមរថយន្តមកដឹកជញ្ជូនតាមម៉ូតូវិញធ្វើសកម្មភាពនៅឃុំញ៉ាងស្រកអណ្តូងមាសដែលជាតំបន់មួយនៅឆ្ងាយដាច់ស្រយាលពីទីរួមខេត្តដែលសមត្ថកិច្ចពិបាកនឹងទៅដល់ណាស់។img_20161026_084143
បើតាមប្រភពពីប្រជាពលរដ្ឋរស់នៅឃុំញ៉ាងបានឲ្យដឹងថា មានមេឈ្មួញដែលមានឈ្មោះ ស្នាក់ ឈ្មោះ ក្អ ជាដើមដែលក្រុមរបស់ពួកគេនេះបានជួលម៉ូតូឲ្យដឹកក្នុងតម្លៃ១ជើងព៏៦ម៉ឺនរៀលទៅ១០ម៉ឺនរៀលហើយមួយក្រុមមានម៉ូតូចាប់ពី១០គ្រឿងឡើងទៅ។ ដើម្បីធ្វើការដឹកជញ្ជូនយកទៅលក់ឲ្យមេឈ្មួញវៀតណាមឈ្មោះ យាយគឺ នឹងឈ្មោះ គី នៅច្រករបៀងប៉ុស្ថ៍ អូសាថីលេខ៧០៥ ហៅប៉ុស្ថ៍ផាតាម នឹងប៉ុស្ថ៍ពាមអូសាថីលេខ៧០៧ ហៅប៉ុស្ថ៍ផាសាវ។img_20161026_084149
ប្រភពបានបន្តឲ្យដឹងទៀតថា ជារៀងរាល់ថ្ងៃពួកគាត់សង្កេតឃើញថា មានម៉ូតូដឹកឈើប្រណិត ដូចជាឈើធ្នង់ កកោះ សុក្រំជាដើម មិនតិចជា១០០ទៅ១៥០ម៉ូតូឯណោះ។
ពួកគាត់បានលើកឡើងទៀតថា ក្រុមឈ្មួញនឹងសមត្ថកិច្ចនៅតំបន់នោះជាពិសេស សមត្ថកិច្ចច្រករបៀងខាងលើនេះបានសហការគ្នាយ៉ាងល្អ ជាមួយក្រុមឈ្មួញព្រោះថាបើមានមនុស្សចម្លែករឺគួរឲ្យសង្ស័យសមត្ថកិច្ចទាំងនោះបានឲ្យក្រុមឈ្មួញដឹកជញ្ជូនឈើយកមកលាក់ទុកតាមព្រៃរឺចំការស្វាយចន្ទី នឹងចំការកៅស៊ូជាដើម ដើម្បីកុំឲ្យគេឃើញសកម្មភាពរបស់ខ្លួន ៕

img_20161026_084152ដោយ: យក្ខឡោម