VIDEO ពិធីចុះហត្ថលេខាសហប្រតិបត្តិការឆ្នាំ២០១៧រវាងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ជាមួយបញ្ជាការដ្ឋានយោធាក្រុងហូជីមិញ

0


កំពង់ធំៈ
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានមានប្រសាសន៍ ដោយយោងតាមអនុលោមតាមកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលទាំងពីរ កម្ពុជា -វៀតណាម រវាងយោធភូមិភាគទាំងទី៤ និងយោធភូមិភាគទី៧ បានផ្តើមចេញពីរ សន្តិសុខនយោបាយទាំងនៅខេត្តកំពង់ធំ និងនៅទីក្រុងហូជីមិញ មានភាពល្អប្រសើរបាន បង្ករបរិយាកាសឲ្យasset-4មានការចង់សម្ព័ន្ឋមេត្រីភាពដើម្បីឆ្ពោះទៅសហប្រតិបត្តិការល្អប្រសើរក្នុងឆ្នាំនីមួយៗ និងឈានទៅដំណើរការចុះហត្ថលេខា សហកប្រតិបត្តិការសម្ព័ន្ឋមេត្រីភាព ដើម្បីបង្កើចំណងមិត្តភាពកាន់តែស្និទ្ធស្នាល និងទទួលបានផ្លែផ្កា ប្រសាសន៍នេះត្រូវបានលើកឡើង ក្នុងពិធីចុះហត្ថលេខាសហប្រតិបត្តិការឆ្នាំ២០១៧ រវាងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ និងបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញយោធភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម នៅព្រឹកថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៧ ក្រោម អធិបតីភាព ឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ ឯកឧត្តម មាស ស៊ុម មេបញ្ជាការងយោធភូមិភាគទី៤ និងឧត្តមសេនីយ៍ ជឿន វ៉ាន់ហាយ គណៈបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ។asset-6

លោក វរៈសេនីយ៍ឯក ឈុន ប៊ុនធឿន បានបញ្ជាក់ពីគោលបំណងនៃការចុះហត្ថលេខានេះ គឺដើម្បីផ្តោតលើកិច្ចសហប្រតិបត្តិការ កសាងអង្គភាពទ័ពទាំងពីរ រួមគ្នាដើម្បីចេញវិធានការ ទប់ស្កាត់ការពារសន្តិសុខតាមបន្ទាត់ព្រំដែន ទប់ស្កាត់ការជួញដូរគ្រឿងញៀន ជួញដូរអាវុធ ការរត់ពន្ឋទំនិញឆ្លងដែនខុសច្បាប់ អំពើភេវកម្ម និងទប់ស្កាត់បង្រ្កាបបទល្មើស ផេ្សងៗ និងការផ្តល់ចែករំលែកព័ត៌មាន ព្រមទាំងបទពិសោធន៍ ឲ្យគ្នាទៅវិញទៅមក និងការជួយឧបត្ថម្ភនូវប្រតិបត្តិការជំនួយមនុស្សធម៌ ការងារសុខាភិបាល គ្រោះមហន្តរាយ និងជម្ងឺឆ្លងនានា ដែលទាក់ទងផ្ទាលដល់កងកម្លាំង។asset-5
ឧត្តមសេនីយ៍ ជឿន វ៉ាន់ហាយ គណៈបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ បានមានប្រសាសន៍ ថ្លែងអំណរគុណដលថ្នាក់ដឹកនាំខេត្តកំពង់ធំ និងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានជួយសម្រួលដល់ការងារ សហប្រតិបត្តិការក្នុងខេត្តកំពង់ធំ និងប្រតិបត្តិការបន្តនៅឆ្នាំ២០១៧ខាងមុខនេះ និងសំណូមពរឲ្យជួយស្រាវ ជ្រាវក្រុមហ៊ុនវៀតណាម និងប្រជាជនវៀតណាម ដែលកំពុងតែស្នាក់នៅក្នុងខេត្តកំពង់ធំនេះ បញ្ជាការដ្ឋាន ទីក្រុងហូជីមិញ និងរៀបចំឲ្យមានក្រុមការងារចុះពិនិត្យព្យាបាលជំងឺដល់គ្រួសារកងទ័ព ប្រជាពលរដ្ឋ ដោយ ឥតគិតថ្លៃ រួមទាំងសហការឲ្យមានការចងសម្ព័ន្ឋមេត្រីភាពយោធារវាងក្រុងស្រុក ជម្រុញឲ្យមានការចែករំលែក វប្បធម៌ សិល្បះ ប្រពៃណី ទេសចរណ៍ ទៅវិញទៅមក។asset

ឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានមានប្រសាសន៍ មិនអាចបំភ្លេចនូវគុណបំណាច់ កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានជួយរំដោះប្រជាជនខ្មែរ ឲ្យរួចផុតពីបនក្បត់ប្រល័យពូជសាសន៍ប៉ុលពត រហូតធ្វើឲ្យកម្ពុជាមានថ្ងៃនេះ ជាពិសេសក៏អគុណចំពោះការជួយឧបត្ថម្ភ គាំទ្រជំនួយដល់ការសាងសង់ និងជួសជុលបន្ទាយ អាគារធ្វើការផ្លូវថ្នល់ ក្នុងបន្ទាយ ហើយជាការល្អប្រសើរណាស់ ចំពោះគម្រោងការរៀបចំ ឲ្យទាហានវ័យក្មេងបានជួបគ្នារវាងកងទ័ពភាគគីទាំងពីរ និងការចងសម្ព័ន្ឋមេត្រីភាពស្រុកក្រុង ក្នុងការផ្លាស់ប្តូនូវបទពិសោធន៍ ការងាររវាងកងទ័ពទាំងពីប្រទេស។

ដោយ  ប៊ុន  រដ្ឋា