ក្រុមប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅតំបន់ក្បាលឆាយ,ក្រុម១៦ភូមិ១សង្កាត់១ក្រុងព្រះសីហនុសំដែងការ ភ័យខ្លាចខណៈភាគីលោក ស្រី សំ រ៉ាវី អះអាងថាជាម្ចាស់ដីស្របច្បាប់ប្រើប្រពន្ធ័តុលាការទៅលើពួកគាត់។

0

ខេត្តព្រះសីហនុ៖ប្រជាពលរដ្ឋជាច្រើគ្រួសារដែលកំពុងរស់នៅតំបន់ក្បាលឆាយចំណុចក្បែរ

ពន្ធនាគារខេត្តព្រះសីហនុថ្មី ស្ថិតក្នុងក្រុម១៦ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុខេត្តព្រះសីហនុបានសំដែងការព្រួយបារម្ភខ្លាចបាត់បង់ជំរកនិងដីធ្លីរបស់ខ្លួន ខណៈ លោក លឹម សំអឿន ដែលបានអះអាងថាជាតំណាងលោកស្រី សម រ៉ាវី បានចោទក្រុមប្រជាពលរដ្ឋថាបាននាំគ្នាមកទន្ទ្រាននិងសង់ផ្ទះនៅលើចំណែកដីលោកស្រី សម រ៉ាវី ហើយបានប្រើប្រពន្ធ័តុលាការចោទទៅលើក្រុមប្រជាពលរដ្ឋខាងលើថាប្រើហឹង្សាទៅលើ

អ្នកកាន់កាប់ដោយសុច្ចរិត តាមមាត្រា២៥២ នៃច្បាប់ភូមិបាល។

ជុំវិញករណីទំនាស់រវាង លោកស្រី សម រ៉ាវី និងប្រជាពលរដ្ឋខាងលើនេះត្រូវបានកើតឡើង

ច្រើនឆ្នាំមកហើយដែរ។រហូតមកដល់ពេលនេះនៅតែមិនទាន់លទ្ធផលជាផ្លូវការនៅឡើយដែរ។

ព្រោះភាគីទាំងពីរសុទ្ធតែមានអំណះអំណាងរៀងៗខ្លួន។ភាគីលោកស្រី សម រ៉ាវី ថាដីគាត់មានប្លង់ត្រឹមត្រូវ។

ចំណែកភាគីខាងប្រជាពលរដ្ឋថាដីដែលពួកគាត់បាននឹងកំពុងរស់នៅសព្វថ្ងៃនេះគឺជាដីរដ្ឋស្ថិតក្នុងដីអនុក្រិត្យលេខ៧៦ទៅវិញ។

ក្រុមប្រជាពលរដ្ឋទាំងនោះបានអះអាងទៀតថា ពួកគាត់បានរស់នៅទីនេះជាង១០ឆ្នាំមកហើយ។

មូលហេតុដែលពួកគាត់មកចាប់ដីនៅទីនេះដោយសារតែ៖

ទី១ពួកគាត់ក្រីក្រគ្មានដីសង់ផ្ទះនៅ។

ទី២ទីនោះជាដីរដ្ឋគឺជាណែកដីអនុក្រិត្យលេខ៧៦(តំបន់ក្បាលឆាយ) ។

ពួកគាត់សំណូមពរដល់សម្តេចតេជោសែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី មេត្តាជួយអន្តរាគមន៏ដល់ពួកគាត់ជាប្រជាជនក្រីក្រផង។

ចំណែកលោក លឹម សំអឿន តំណាងលោស្រី សម រ៉ាវី បានអះអាងថាដីរបស់គាត់មានទំហំ១៦ហិចតា មានប្លង់រឹងត្រឹមត្រូវតែប្រជាពលរដ្ឋទាំងនោះបានមកតាំងលំនៅដោយបំពាន។

លោក គាត ត្រេង ប្រធានក្រុមទី១៦បានអោយដឹងថា លោកមិនសូវបានដឹងរឿងនេះច្បាស់ទេ។

តែលោកបន្តថា ឃើញប្រជាជនរស់នៅទីនេះជាច្រើនឆ្នាំមកហើយ។

លោក ឈិត សូផាត ចៅសង្កាត់លេខ១ មិនអាចសុំបញ្ជាក់ករណីនេះបានទេព្រោះទូរសព្ទ័ចូលច្រើនដងតែគ្មានអ្នកទទួល។

រីឯលោក មិន មួន ប្រធានភូមិបាលក្រុងព្រះសីហនុបញ្ជាក់តាមទូរសព្ទ័ថា

លោកកំពុងជាប់សិក្ខាសាលា សូមសួរទៅលោក នួន ប៉ុក ប្រធានមន្ទីរ ដនសស វិញច្បាស់ជាង។

ចំណែក លោក នួន ប៉ុក ប្រធានមន្ទីរ ដនសស ខេត្តព្រះសីហនុ ក៏មិនអាចសុំការបញ្ជាក់អំពីស្ថានភាពបណ្ណ័កម្មសិទ្ធដីធ្លី របស់ លោកស្រី សម រ៉ាវី នៅមទីតាំងតំបន់ក្បាលឆាយនេះបានដែរដោយលោកថា កំពុងជាប់ប្រជុំ។

ដោយឡែក ឯឧ យន្ត មីន អភិបាលខេត្តព្រះសីហនុ បញ្ជាក់ថា៖ពេលនេះលោកកំពុងជាប់មានរវល់បន្តិចមិនទាន់អាចបញ្ជាក់បានទេ។លោកថានិងពិនិត្យមើលរឿងនេះ។

គួរបញ្ជាក់ពីដើមដីរបស់លោកស្រី សម រ៉ាវី នៅឯចំណុចទីតាំងវិទ្យុឆ្នេរសមុទ្រទេប៉ុន្តែក្រោយមកក៏មានការដោះដូរដីរបស់គាត់មកចំណុចមុខតំបន់ប្រតិបត្តិការសឹករងខេត្តនេះវិញ។

បន្ទាប់ពីនោះមកទំនាស់ជាមួយប្រជាពលរដ្ឋក៏ចេះតែកើតមានជាបន្តបន្ទាប់រហូតដល់សព្វថ្ងៃនេះ៕

photo_2016-10-26_12-56-15 photo_2016-10-26_12-56-44 photo_2016-10-26_12-56-50 photo_2016-10-26_12-56-57 photo_2016-10-26_12-57-04 photo_2016-10-26_12-57-09 photo_2016-10-26_12-57-14 photo_2016-10-26_12-57-19 photo_2016-10-26_12-57-32