ប្រកាសតែងតាំងប្រធានកិតិ្តយសសាខាកាកបាទកម្ពុជាខេត្តព្រះវិហារអាណតិ្តទី៤

0

ព្រះវិហារ៖ ពិធីប្រកាសតែងតាំងប្រធានកិតិ្តយស សាខាកាកក្រហមកម្ពុជាខេត្តព្រះវិហារ អាណតិ្តទី៤ក្រោមអធិបតីភាព លោក ជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនពិធីនេះ បានធ្វើឡើងនាព្រឹកphoto_2016-10-26_15-09-19ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅសាលប្រជុំសាលាខេត្តព្រះវិហារ ដោយ មានការចូលរួមពីសំណាក់ មន្រ្តីរាជការនានាជុំវិញខេត្ត លោកគ្រូអ្នកគ្រូសិស្សានុសិស្ស សរុបប្រមាណជាង ៣០០នាក់ផងដែរ ។
លោក ជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម មានប្រសាសន៍នឹងធ្វើការផ្ដាំផ្ញើ ពង្រឹងសមត្ថភាពត្រៀមបង្ការ បង្កើនភាពរឹងមាំ របស់សហគមន៍ ពង្រឹងសមត្ថភាពក្នុងការងារសុវត្តិភាពចរាចរណ៍ ពង្រឹងការប្រើប្រាស់សេវា ប្រាក់កម្ចីខ្នាតតូចពុំមានការប្រាក់ ពង្រឹងសមត្ថភាពឆ្លើយតបប្រកបដោយគុណភាពនិងទាន់ពេលវេលា ព្រមទាំង ចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនរើសអើង បក្សពួកនិន្នាការនយោបាយ ។photo_2016-10-26_15-09-14
ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈខេត្តព្រះវិហារ ត្រូវបានប្រកាសតែងតាំងធ្វើជាប្រធានកិត្តិយស សាខាកាកក្រហមកម្ពុជាខេត្តព្រះវិហារ ឯកឧត្ដមមានប្រសាសន៍ថា នឹងធ្វើការប្ដេជ្ញាចិត្តបន្តពង្រឹងពង្រីកសមាជិក ភាពឆ្ពោះទៅគោលដៅអប្បបរមា១% នៃចំនួនប្រជាពលរដ្ឋ ទ្រទ្រង់ក្រុមកាកបាទក្រហមកម្ពុជា បណ្ដាញយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមក្នុងរដ្ឋបាលដែនដីរបស់ខ្លួន កៀរគររកសប្បរជន និងមូលនិធិស្រង់ស្ថិតិ រាយការណ៍អំពីជនរងគ្រោះ និងងាយរងគ្រោះនៅពេលមានគ្រោះមហន្តរាយ រឺឧបទ្ទវហេតុផ្សេងៗ ដែលកើតឡើង ដើម្បីជូនសាខាជួយបានទាន់ពេលវេលា ដល់ជនងាយរងគ្រោះ និងរងគ្រោះ ឲ្យមានប្រសិទ្ធ ភាព ១០០% ៕

photo_2016-10-26_15-09-29 photo_2016-10-26_15-09-05 photo_2016-10-26_15-09-24 photo_2016-10-26_15-09-49 photo_2016-10-26_15-09-41