រដ្ឋបាលព្រៃឈើខេត្តព្រះសីហនុសម្រេចដោះលែងម្ចាស់ឈើក្រញូងនិងឈើធ្នង់ដែលកំលាំងនគរបាលខេត្តព្រះសីហនុខំពួនស្ទាក់ចាប់បានទាំងកណ្តាលរាត្រី ត្រឹមពិន័យអន្តរកាល

0

ខេត្តព្រះសីហនុ៖រដ្ឋបាលព្រៃឈើខេត្តព្រះសីហនុបានសម្រេចដោះលែងម្ចាស់ឈើក្រញូងនិងឈើធ្នង់ដែលកំលាំងនគរបាលខេត្តព្រះសីហនុខំពួនស្ទាក់ចាប់បានទាំងកណ្តាលរាត្រីត្រឹមពិន័យអន្តរកាល។photo_2016-10-26_16-17-20
ចំពោះការដោះលែងម្ចាស់ឈើនេះត្រូវបានមហាជនដាក់ការសង្ស័យថាលោក នាយ នាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះសីហនុខាងលើនេះប្រហែលជាត្រូវថ្នាំម្ចាស់ឈើនេះហើយ។
មហាជនដាក់ជាសំនួរថា៖តើអ្វីជាមូលហេតុចាំបាច់ដែលជំរុញអោយលោកនាយខណ្ឌរដ្ឋបាលព្រៃឈើរូប
នេះសម្រេចត្រឹមពិន័យអន្តរកាលដូច្នេះ?

ជាការឆ្លើយតប លោក ឌី សុខុម មិនបានបញ្ជាក់ច្រើនឡើយដោយគ្រាន់តែប្រាប់យ៉ាងខ្លីថា៖លោកបានសម្រេចត្រឹមពិន័យអន្តរកាលនិងដកហូតដើមឈើទាំងនោះទុកប៉ុណ្ណោះ។14729341_1830714893881706_5221482109627042627_n

លោក ចៅ មេង នាយលារិយាល័យនគរបាលប្រឆាំងបតល្មើសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាល
ខេត្តព្រះសីហនុអោយដឹងថា៖
រថយន្ត យីឌុបមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3D-1814 បានដឹកឈើគ្រញូងរស់ចំនួន ០៩ ដើមនិងធ្នង់រស់ជិត០6ដើមត្រូវនគរបាលចាប់ឃាត់បាននៅស្រុកព្រៃនប់
ខេត្តព្រះសីហនុ នៅវេលាម៉ោង២៤យប់ថ្ងៃទី២១ខែតុលាឆ្នាំ២០១៦កន្លងទៅនេះ។
សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បន្តថា៖ឈើនេះបាន ដឹកចេញពីតំបន់ភូមិស្វាយឃុំជើងគោស្រុកព្រៃនប់ ។

14729168_1830714923881703_2570565303489181254_n
មានម្ចាស់ឈ្មោះ ឈឿន សុគន្ធា ភេទស្រីអាយុ៣០ឆ្នាំ មុខរបរ អ្នកជំនួញ មានទីលំនៅ ភូមិបឹងសាឡាង សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
នៅថ្ងៃទី២២នេះ សមត្ថកិច្ចនគរបាលបានប្រគល់ករណីនេះ(មានវត្ថុតាងមានរថយន្ត ,ឈើនិងមនុស្ស) ជូនទៅសមត្ថកិច្ចរដ្ឋបាលព្រៃឈើដើម្បីចាត់ការបន្តហើយ។14725516_1830715003881695_4127082330397678012_n

គួរបញ្ជាក់ថាសកម្មភាពដឹកដើមក្រញូងនិងដើមធ្នង់នេះប្រភពខ្លះថាបានកើតមានតាំងពីយូរយាណាស់មកហើយ។
ឈើទាំងអស់នេះអ្នកខ្លះថាដឹកយកទៅលក់នៅស្រុកយួន អ្នកខ្លះថាយកទៅលក់នៅភ្នំពេញហើយកន្លងមកសមត្ថកិច្ចមិនដែលយកភ្នែកមើលឡើយ៕14702461_1830714953881700_5041459497442310787_n 14642345_1830715027215026_7563906570112003224_n