ខេត្តកំពត៖ លោកទោល យ៉ាង មេឃុំបឹងនិមល ស្រុកឈូក និងលោកឆាយ កេន មេភូមិព្រិច រួមចំណែកជាមួយ ឈ្មោះ រស់សម្បត្តិ ប្រព្ធឈ្មោះយូ សុរិយា ទាំងពីរនាក់ប្តីប្រពន្ធ និងអាជ្ញាធម៌មូលដ្ឋានទាំងនេះ បានសំគុំនិត្យគ្នាជាប្រព័ន្ធ លួចធ្វើពាក្យកាន់កាប់ដីមួយកន្លែងដែលមានផ្ទៃដីក្រឡាប្រមាណ ពីរមឹុនមែត្រការ៉េ(២០០០០) លក់ឲ្យទៅលោក ឡាង វុទ្ធី និងឡាង ស្រី ពីរនាក់បងប្អូន រួចឲ្យឈ្មោះ សឹម ប៊ុល ជាអ្នកដើតួ ព្រោះលោកសឹម ប៊ុលល រូបនេះ ជាឈ្មួញគុបជេដីដ៏ល្បីឈ្មោះ ម្នាក់រស់នៅស្រុកឈូកនេះ បច្ចុប្បន្នរស់នៅក្រុងភ្នំពេញ។
ចំពោះលោកឡាំ វុទ្ធី និងឡាង ស្រី ក្រោយពីទិញបាន៣ទៅ៤ ខែ ស្រាប់តែ ឃើញមានគ្រឿងចក្រមកឈួសឆាយលើដីនេះ តាំងពីថ្ងៃ២២រហូតដល់ថ្ងៃទី២៥ខែតុលានេះចំណែកឯ អ្នកស្រី ស៊ីវ មុំ ដែលជាម្ចាស់កាន់កាប់លិខិតដើម មកអះអាងហាមឃាត់យ៉ាងណាក៏ម្ចាស់ដីឈ្មោះឡាង វុទ្ធី និងឡាង ស្រី និងលោក ស៊ីន ប៊ុល មិនបញ្ឈប់គ្រឿងចក្រនោះដែរ ជាមួយគ្នានោះ អ្នកស្រី ស៊ីវ មុំ បានដាក់ពាក្យប្តឹង នៅរសៀលថ្ងៃទី២៤ ខែ តុលាឆ្នាំ២០១៦នេះ ឲ្យលោកមេឃុំ ទោល យ៉ាង បញ្ឈប់គ្រឿងចក្រនោះ ប៉ុន្តែរហូតមកដលថ្ងៃទី២៦ នេះហើយ គ្រឿងចក្រនោះ នៅតែធ្វើការឈួសឆាយដដែល។
ចំពោះបញ្ហានេះដែរ លោក ទោល យ៉ាង បានមានប្រសាសប្រាប់អ្នកយកព័តមានថា រូបលោកបានហាមឃាត់ដែរ តែឈ្មោះឡាង វុទ្ធី និងឡាង ស្រី រួមទាំង លោកសឹម ប៊ុល អ្នកទាំងនោះ មិនព្រមបញ្ឈប់គ្រឿងចក្រនោះឡើយ ប៉ុន្តែ ថ្ងៃស្អែកលោកនឹងធ្វើលិខិតទៅសាលាស្រុកបន្ត
លោកមេឃុំរូបនេះ បាន បន្តថា រូបគាត់មិនមានជាប់សាច់ឈាមអ្វី ជាមួយលោក ឡាង វុទ្ធី និងស្រី នោះទេ តែលោកក៏ទទួលស្គាល់ដែរថា ប្រពន្ធរបស់លោកជាប់សាច់ឈាមជីដូនមួយខាងប្រពន្ធរបស់លោក ។ ចំពោះរឿងនេះ សបញ្ជាក់យ៉ាងច្បាស់ថា លោកមេឃុំ ទោល យ៉ាង រូបនេះ ខ្លួនជាអ្នកកាន់ច្បាប់ កំពុងអង្គុយលើច្បាប់រួមគំនិត្យជាមួយសាច់ញ្ញាតិនិងអ្នកមានលុយមានអំណាច់មួយចំនួន ប្រព្រឹកអំពើពុករលួយ ព្រោះកន្លងមកលោកបានដឹងថា ពាក្រកាន់កាប់ដីនេះ លោកបានចុះហត្ថលេខាម្តងរួមមកហើយនៅថ្ងៃទី១៤/០៩/២០០៥ ឲ្យទៅលោករស់សម្បត្តិក្នុងនោះ មានទាំងប្រថាបត្រាថែមទៀតផង។
នៅក្នុងឆ្នាំ២០០៧ លោករស់សម្បត្តិ ក៏បានយកទៅប្រចាំនិង អ្នកស្រី ស៊ីវ មុំ នៅទឹកប្រាក់មួយមុឹនមួយពាន់ដូលា១១០០០$ ចុងក្រោយលោករស់សម្បត្តិ គ្មានលិទ្ធភាពសងប្រាក់គាត់វិញ ទើបធ្វើលិខិតផ្ទេសិទ្ធិផ្តាច់មុខ ឲ្យទៅ អ្នកស្រី ស៊ីវ មុំ នៅថ្ងៃ០១/០៩/ឆ្នាំ ២០០៧
ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រិច បានប្រាប់អ្នកយកព័តមាន នៅលក្ខណខាន់មិនបញ្ចេញឈ្មោះថា រស់សម្បត្តិ និងអាជ្ញាធរភូមិឃុំទាំងនោះ បានដឹងឭថា អ្នកស្រី ស៊ីវ មុំ រូបនេះមិនសូវយល់ដឹងនៅផ្លូវច្បាប់ ភ្លិចមុខភ្លិចក្រោយ ហើយជាស្ត្រីមេ ម៉ាយក្រុមឈ្មួញនិងអាជ្ញាធរ រួមទាំងលោករស់សម្បត្តិ មក រំលោភយកដីធ្លីរបស់គាត់តែម្តង។ ប្រជាពលរដ្ឋបានបន្តថា ដីនេះឈ្មោះស៊ីវ មុំ រូបគាត់កាប់ព្រៃថែរក្សាការពារ ជារៀងរាលឆ្នាំមិនដែលខានទេ សូម្បីអ្នកស្រុកនៅទីនោះក៏បានដឹងឮផងដែរ ហើយ រូបគាត់បានបោះបង្គោលតាម ព្រំដីចំណាំថែមទៀត។
ទាក់ទងរំលោភយកដីធ្លីនេះដែរ លោកខៀវ រិទ្ធិភ័ណ្ឌ ដែលជាអភិបាលនៃគណៈអភិបាលស្រុកឈូក បានឆ្លើយយ៉ាងខ្លីថា រូបគាត់មិនអាចចាប់គ្រឿងចក្រនោះបានទេ តែលោកអាចបញ្ជប់គ្រឿងចក្រនោះ បានរងចាំការដោះស្រាយគ្នាជាក្រោយ។ ផ្ទុយទៅវិញអ្វីដែលោកមានប្រសាសនោះមិនអនុវត្តការពិតរហូតមកដល់ ថ្ងៃទី២៥នេះហើយគ្រឿងចក្រ នៅតែធ្វើសកម្មភាពដដែល។
ចំណែកលោក ហុក ទ្រី ដែលជាអភិបាលរងស្រុកឈូក ខ្លួនលោកជាអ្នកកាន់សំនុំរឿងនេះ លោកបានបញ្ជាក់ថា លោកនឹងធ្វើការសម្រប់សម្រូលអ្នកទាំងពីលទ្ធផលសម្រាច់ឬមិនសម្រាច់ យ៉ាងណានោះ លោកនឹងបញ្ជូនទៅថ្នាក់ដឹងនាំ ខេត្តជាអ្នកដោះស្រាយបន្ត។
គួរំលឹងថារឿងទំនាស់ដីធ្លីនេះកើតឡើង ដោយសាលោក ទោល យ៉ាង មេឃុំបឹងនិមលជាអ្នកបង្កឡើង ព្រោះលោកជាអាជ្ញាធរផ្ទាល់ ចំពោះការងារទិញលក់និងផ្ទេសិទ្ធិ ជាតួនាទីរបស់ លោកជាអ្នកត្រួតពិនិត្យរាលឯកសារផ្សេងៗមិនមែនចេះតែធ្វើអាងខ្លួនជាមេឃុំអ្នកកាន់ច្បាប់យកអំណាស់រំលោភបំពានពលរដ្ឋខ្លួនឯងនោះទេហើយច្បាប់ការអនុវត្ត មិនមែនជឿលើបុគ្គលម្ខាង ដែលគ្មានឯកសារច្បាសលាស់មកដើចង្អុល លើដីគេលើដីឯងនោះទេ បើនៅតែប្រព្រឹតអំពើពុករលួយ មិន អនុវត្តច្បាប់ឲ្យច្បាស់លាស់នោះទេ ប្រជាពលរដ្ឋទាំងអស់រស់នៅក្នុងឃុំ គ្មានលុយគ្មានអំណាច់ នឹងទទួលនៅភាពអយុត្តិធម៌ជាក់ជាមិនខាន។