កំពង់ស្ពឺ ៖ មុខសញ្ញាចាស់ធ្លាប់ជាប់ពាក់ព័ន្ធករណីប្លន់ និងជួញដូរគ្រឿងញៀនទើបចេញពីគុកមិនទាន់បានកន្លះឆ្នាំផងនោះត្រូវបានកំលាំងជំនាញអធិការដ្ឋាននគរបាល ស្រុកសំរោងទងសហការជមួយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋានខេត្តកំពង់ស្ពឺធ្វើការបង្ក្រាបលើជាថ្មីម្តងទៀត ។
សកម្មភាពបង្ក្រាបមុខសញ្ញាចាស់ទើបចេញពីព័ន្ធនាគាខាងលើធ្វើឡើង កាលពីវេលាម៉ោងជាង ១៥ រសៀល ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ ចំណុចភូមិត្រពាំងកកោះ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។លោកវរ:សេនីយ៍ទោ ឃុត សុផល អធិការនគរបាលស្រុកសំរោងទងបានប្រាប់ថា ជនសង្ស័យដែលត្រូវបានបង្ក្រាបបាននោះមាន ឈ្មោះ សាយ កុសល់ ភេទប្រុស អាយុ ៤១ឆ្នាំ នៅភូមិត្រពាំងឬស្សី ឃុំសំបូរ ស្រុកសំរោងទង។
ភ្លាមៗនោះដែរកំលាំងជំនាញឆែកឆេរកឃើញម្សៅក្រាមថ្លាសរសង្ស័យគ្រឿងញៀនចំនួន ៧កញ្ចប់តូច ហើយជនសង្ស័យខាងលើជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគាច្រើនលើក និងទើបចេញពីគុកប្រមាណ៥ទៅ៦ខែប៉ុណ្ណោះ ។តាមប្រភពព័ត៌មានពីសមត្ថកិច្ចបង្ហើបថា ជនសង្ស័យ ឈ្មោះ សាយ កុសលជាមុខសញ្ញាចាស់ធ្លាប់ពាក់ព័ន្ធករណីប្លន់ម៉ូតូច្រើនករណី និងជាមុខសញ្ញាចែកចាយគ្រឿងញៀនយ៉ាងសកម្មផងដែរ ប៉ុន្តែជាប់គុកមិនសូវបានយូទាល់តែសោះចេញមកវិញប្រកបមុខរបរខុសច្បាប់ដរដែល ហើយលើកនេះចាំមើលជាប់គុកបានប៉ុន្មានខែ ។បច្បប្បន្នជនសង្ស័យខាងលើសមត្ថកិច្ចកំពុងតែធ្វើការសាកសួរនិងកសាងសំណុំរឿងតាមនិតិវិធី ។