អ្នកកត់ឆ្នោតកន្ទុយលេខនៅក្នុងផ្សារលើចំនួន ២៣នាក់មកផ្សព្វផ្សាយ អប់រំ និងណែនាំត្រូវតែបញ្ឈប់ ការកត់ឆ្នោតកន្ទុយលេខដាច់ខាត

0

 

ខេត្តព្រះសីហនុ៖ រសៀល ២៦ តុលា ២០១៦អ្នកកត់ឆ្នោតកន្ទុយលេខនៅក្នុងផ្សារលើក្រុងព្រះសីហនុចំនួន ២៣នាក់ត្រូវបានរដ្ឋបាលក្រុងព្រះសីហនុបានអញ្ជើញអោយមកទទួលការផ្សព្វផ្សាយ អប់រំ និphoto_2016-10-27_10-37-21 ងណែនាំថាត្រូវតែបញ្ឈប់ការកត់ឆ្នោតកន្ទុយលេខជាដាច់ខាត។

ការផ្សព្វផ្សាយអប់រំណែនាំនិងហាមឃាត់នេះធ្វើឡើងរដ្ឋបាលក្រុងដឹកនាំដោយ លោក អ៊ី សុខឡេង អភិបាលក្រុងព្រះហសីហនុ។

គួររំលឹកថាកន្លងមកនៅខេត្តព្រះសីហនុមានករណីល្បែងស៊ីសងខុសច្បាប់ជាច្រើនបានបន្តលបលេងលួចលាក់នៅតាមទីតាំងនានាមានដូចជា៖បៀរ,អាប៉ោង,ជល់មាន់,ភ្នាល់បាល់,ហ្កេមបាញ់ត្រីជាពិសេសឆ្នោតកន្ទុយលេខតែម្តង។

អំពើទាំងនេះលោកអភិបាលក្រុងព្រះសីហនុក៏ធ្លាប់បានចាត់វិធានការណ៏យ៉ាងក្តៅគគុកផងដែរតែនៅតែមិនអស់។

មូលហេតុដែលបង្ក្រាបមិនងអស់នេះត្រូវបានប្រជាពលរដ្ឋលើកឡើងថាមកពីសមត្ថកិច្ច នគរបាលនិង អាវុធហត្ថ ហាក់មិនសូវយកចិត្តទុកដាក់បង្ក្រាបទេព្រោះមានមូលហេតុផ្សេងៗទៀត។photo_2016-10-27_10-36-56

តែយ៉ាងណា លោក អភិបាលក្រុងអោយដឹងថាៈ ជាលទ្ធផលនៃកិច្ចប្រជុំផ្សព្វផ្សាយអប់រំណែនាំនេះ,អ្នកកត់ឆ្នោតកន្ទុយលេខ ស្ទើតែទាំងអស់ ដែលបានចូលរួមប្រជុំបានលើកដៃយល់ព្រមឈប់បន្តកត់ឆ្នោតកន្ទុយលេខតទៅទៀតហើយ។

លោក អភិបាលក្រុងបានបញ្ជាក់បន្ថែមថា៖ករណីនៅតែបន្តបើកកត់ឆ្នោតកន្ទុយលេខទៀត រដ្ឋបាលក្រុងនិងចុះទៅបង្ក្រាប នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការដោយមិនលើកលែងដាច់ខាត។

លោក អភិបាលក្រុង អ៊ី សុខឡេង អោយដឹងទៀតថាថ្ងៃនេះអញ្ជើញតែអ្នកកត់ឆ្នោតកន្ទុយលេខផ្សារលើទេប៉ុន្តែក្រោយពីខ្ញុំត្រឡប់ពីប្រជុំនៅប្រទេសចិនវិញនៅថ្ងៃទី ០៤ វិច្ឆិកា ២០១៦ រដ្ឋបាលក្រុង នឹងបន្តអញ្ជើញអ្នកកត់ឆ្នោតកន្ទុយលេខគ្រប់ផ្សារ និងគ្រប់ទីតាំងកន្លែងកត់ឆ្នោតកន្ទុយលេខ ទូទាំងក្រុង ដើម្បីណែនឲ្យបញ្ឈប់ការកត់ឆ្នោតកន្ទុយលេខដូចនៅផ្សារលើដែរ។

លោក អភិបាលក្រុងក៏បានស្នើអោយប្រជាពលរដ្ឋ ចូលរួមផ្តល់ព័ត៌មាន ករណីនៅផ្សារលើ នៅតែមានអ្នកកត់ឆ្នោតកន្ទុយលេខ ដើម្បីរដ្ឋបាលក្រុងមានចំណាត់ការ។

ពិសេសសូមរាយការណ៍ទីតាំងកត់ឆ្នោតកន្ទុយលេខដទៃទៀតដើម្បីងាយស្រួលដល់រដ្ឋបាលក្រុង អញ្ជើញអ្នកបើកកន្លែងកត់ឆ្នោតកន្ទុយលេខទាំងនោះ មកប្រជុំណែនាំឲ្យបញ្ឈប់ការកត់ឆ្នោតកន្ទុយលេខតទៅទៀត។

ខណៈនោះដែរ លោក អភិបាលក្រុងក៏បានដាក់ពាក្យស្លោកមួយឃ្លាថា ” ផ្សារគឺត្រូវគ្មានការបើកលេងល្បែងគ្រប់ប្រភេទ “។

ដោយឡែកប្រជាពលរដ្ឋនៅក្រុងព្រះសីហនុក៏បានសំដែងការត្រេកអរជាខ្លាំងចំពោះចំណាត់ការរបស់លោក អភិបាលក្រុងព្រះសីហនុ អ៊ី សុខឡេង។

ពលរដ្ឋបន្តថាសូមគាំទ្រលោក លោក អភិបាលក្រុង១០០% ព្រោះបើគ្មានល្បែងស៊ីសងវាអាចកាត់បន្ថយបានខ្លះដែរនូវភាពអន្តិសុខក្នុងសង្គម៕photo_2016-10-27_10-37-11