ខេត្តព្រះសីហនុ៖ខណៈពេលដែលព្រះរាជាណាចក្រកម្ពុជាមានសន្ដិភាពមានទំនាក់ទំនងកិច្ចការបរទេសនិងកិច្ចសហប្រតិបតិ្ដការល្អរវាងប្រទេសក្នុងតំបន់និងអន្ដរជាតិដែលក្នុង១ឆ្នាំៗ តែងតែមាននាវាទេសចរណ៍បរទេសនិងយោធានៃបណ្ដាប្រទេសក្នុងតំបន់និងប្រទេសមហាអំណាចនានាចូលសុំចតនៅកំពង់ផែក្រុងព្រះសីហនុជាបន្ដបន្ទាប់ដើម្បីធ្វើទស្សនកិច្ចពង្រឹងសាមគ្គីភាពនិងកិច្ចសហប្រតិត្ដិការយោធា។
ដូចការគ្រោងទុកនាវាពិឃាតកងទ័ពជើងទឹកអូស្ដ្រាលី១គ្រឿងឈ្មោះHMASWARRAMUNGA១៥២ដែលផ្ទុកដោយក្រុមនាវិកជាង១០០នាក់ និងឧទ្ធម្ភាគចក្រMH60Rបានចូលសុំចតនៅកំពង់ផែក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ចពង្រឹងសាមគ្គីភាពនិងកិច្ចសហប្រតិបត្ដិការយោធាជាមួយកងទ័ពជើងទឹកកម្ពុជារយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ ៣១ ខែតុលា ឆ្នាំ២០១៦។
លោកវីរនាវីទោ DugaldClelland មេបញ្ជាការកងនាវាពិឃាតនៃកងទ័ពជើងទឹកប្រទេសអូស្រ្ដាលីបានថ្លែងប្រាប់ឲ្យដឹងនៅក្នុងបទសម្ភាសន៍ពីការចូលសុំចតរបស់នាវានេះថា៖ដំណើរទស្សនកិច្ចរយៈពេលថ្ងៃនេះគឺជាផ្នែកមួយដើម្បីពង្រឹងទំនាក់ទំនងរវាងកងទព័ជើងទឹកកម្ពុជានិងអូស្ត្រាលីដែលកំពុងមានស្រាប់អោយកានតែប្រសើរឡើងថែមទៀត។
យោងតាមលិខិតលេខៈ១១២/២០១៦របស់ស្ថានទូតអូស្ដ្រាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ឲ្យដឹងថានាវាពិឃាតHMASWARRAMUNGAនេះ គឺជានាវាចម្បាំងប្រភេទប្រយុទ្ធរយៈចំងាយឆ្ងាយសម្រាប់ការពារដែនអាកាសនៅលើផ្ទៃទឹកនិងក្រោមទឹកជានាវាសម្រាប់ឃ្លាំមើលឈ្លបយកការណ៍។នាវានេះអាចផ្ទុកឧទ្ធម្ភាគចក្រ ដែលមានមុខងារច្រើនដើម្បីបង្កើនការប្រយុទ្ធប្រឆាំងនាវាមុជទឹក នៅលើផ្ទៃទឹកក្រៅ និងការរុករក ព្រមទាំងមានលទ្ធភាពក្នុងការងារជួយសង្គ្រោះផងដែរ។
សូមបញ្ជាក់បន្ថែមថាមិនមានប្រតិបត្ដិការហោះហើរនៅលើនាវាក្នុងកំឡុងនៃដំណើរទស្សនកិច្ចនេះទេ។
តែទោះបីជាយ៉ាងណាក៍ដោយបើមានបញ្ហាអាសន្នកើតឡើងដូចជាករណីរុករកនិងជួយសង្គ្រោះឬការជន្លៀស,គ្រូពេទ្យយើងនឹងស្នើឡើងហើយនឹងជូនដំណឹងជាលិខិតអនុញ្ញាតជាមួយនីតិវិធីរបស់ICAOរួមទាំងអាជ្ញាធរខេត្ដត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសជម្រាបជាព័ត៌មានមុនធ្វើការហោះហើរ៕