ខេង ឧត្តម
ខេត្តសៀមរាប៖ផ្ទុះរឿងមេឆ្នោតកន្ទុយលេខហ៊ានស៊ីតែមិនហ៊ានសងធ្វើឲ្យអ្នកលេងឆ្នោតកើតទុក្ខមិនសុខចិត្តបានទៅរកអាជ្ញាធរជួយអន្តរាគមន៏តែមិនបានផ្លែផ្កាឡើយ ហើយប្រជាពលរដ្ឋជាច្រើននាក់និងអ្នកចាក់ឆ្នោតបានដើររអ៊ូរទាំខឹងសម្បារជាមួយមេឆ្នោតឈ្មោះ កែវ សំ អ៊ុល រស់នៅភូមិកំប្លើប ឃុំគោកដូង ស្រុកអង្គរជុំខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ ថាហេតុអ្វីបានជាហ៊ានស៊ីហើយបែរមិនហ៊ានសងទៅវិញនៅពេលដែលគេចាក់ត្រូវហើយនោះ ឬក៏ជាការឆបោកដើម្បីយកលុយគេស្រួលៗអញ្ចឹង អ្នកខ្លះចាក់ឆ្នោតអស់លុយចាប់ពី៥០០៛ រហូតទៅដល់៤០០០០៛ ឬច្រើនជាងនេះក៏មានដែរ ជាពិសេសល្បែងស៊ីសងឆ្នោត បៀរ អាប៉ោង ឬក៏ល្បែងស៊ីសងដ៏ទៃៗទៀតដែលអាចធ្វើឲ្យបះពាល់ដល់សង្គមនៃការរស់នៅរបស់ប្រជាពលរដ្ឋទូទាំងប្រទេស រាជរដ្ឋាភិបាលបានដាក់ចេញនៅច្បាប់មិនអនុញ្ញាតិឲ្យលេងនូវល្បែងស៊ីសងគ្រប់ប្រភេទដែលធ្វើឲ្យអសន្តិសុខក្នុងសង្គមជាយថាហេតុ។ លោក ថែ ធឿត អនុភូមិកំប្លើបបានឲ្យដឹងថា ទាក់ទិននិងរឿងល្បែងស៊ីសងខាងលើនេះលោក ប៊ុត សារ៉ន ប្រជាការពារភូមិបានប្រាប់ ចំណែករីឯលោក ស៊ឹម រ៉ាឌី ជាកូនកន្រ្ចែងអ្នកលក់ឆ្នោតឲ្យមេបន្ទាប់ពីមានបញ្ហាកើតឡើងបានរៀបរាប់ប្រាប់អ្នកយកព័ត៍មានថា ជុំវិញករណីខាងលើនេះលោក ម៉ាន់ សុខាត់ អធិការស្រុកអង្គរជុំមិនអាចធ្វើការទំនាក់ទំនងបានឡើយ។ គួរបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋមួយចំនួនធំនៅក្នុងខេត្តសៀមរាបបានធ្វើការរិះគន់យ៉ាងខ្លាំងចំពោះល្បែងឆ្នោតខុសច្បាប់នៅក្នុងខេត្តសៀមរាប ព្រោះថាពួកគាត់មានការភ័យខ្លាចពីករណីអំពើចោរកម្មផ្សេងៗមកលើពួកគាត់ ដូចជាៈបៀរ អាប៉ោង ជាពិសេសល្បែងស៊ីសងឆ្នោតនេះជាដើម ដែលធ្វើឱ្យមហាជនទូទាំងប្រទេស កម្ពុជាមានការភ័យខ្លាចជាខ្លាំង។ហើយពលរដ្ឋស្នើឱ្យលោកស្នងការដ្ឋាននគរបាលខេត្តធ្វើយ៉ាងណា ជួយចាត់វិធានការនៅល្បែងស៊ីសងឆ្នោតកន្ទុយលេខជាច្រើនទៀតដែលកើតមាន នៅក្នុងតំបន់ទេសចរណ៍នៃខេត្តសៀមរាបមួយនេះផង៕