អួង វឹង
ខេត្តកំពត៖ ពេលវេលាម៉ោង៣និង០០រហូតដល់ ម៉ោង៣:៣០នាទីល្ងាចថ្ងៃទី២៧ខែតុលាឆ្នាំ២០១៦នេះនគរបាលបាន ដឹងនាំដោយលោកម៉ុត ដារ៉ា ព្រះរាជអាជ្ញារង និងកម្លាំងព្រហ្មទណ្ឌ និងកម្លាំងអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តកំពត ដឹកនាំដោយលោកវរ:សេនីយ៍ត្រី លក ញ៉ាវ ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាល និងបានទទួលបទបញ្ជារផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តបាន បើកប្រតិបត្តការបង្ក្រាបគ្រឿងញៀន នៅទល់មុខភោជនីយដ្ឋានកំពតមាស ក្នុងផ្ទះ
ជួលរបស់លោក ប៊ុន ផេង ចំណែក៣នាក់ទៀតបង្ក្រាបបានក្នុងផ្ទះចំប៉ីបូកគោ ចំពោះហេតុការបង្ក្រាបនេះ ចាប់បានមនុស្ស៧នាក់ ក្នុងនោះមានស្រី៤នាក់ ដែលជាជនសង្ស័យជាប់ពាក់ព័ន្ធនិងគ្រឿងញៀន ដែលស្ថិក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរក្រុងកំពត ខេត្តកំពត។
ប្រតិបត្តការនេះបញ្ចប់នៅម៉ោង៤និង៥០នាទីល្ងាចថ្ងៃទី២៧ខែតុលាឆ្នាំ២០១៦នេះ។បច្ចុប្បន្នជនសង្ស័យទាំងនោះសម្ថកិច្ចនាំខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីសាកសួរទៅតាមនិតិវិធី ៕