ដោយ សែម ឡុំ
ព្រះវិហារ៖ អតីតយុទ្ធជនលោកឡយ ឡេង ហៅ វាំងជា យោធាបានមរណៈភាពកាលពីថ្ងៃទី២៦ខែតុលា ឆ្នាំ២០១៦ ម៉ោង៥ល្ងាច នៅផ្ទះតូចកំសត់ ស្ថិតនៅក្នុងភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ក្នុងជន្មាមានយុ ៧៣ឆ្នាំ។ ទើបព្រឹកឡើងនៅថ្ងៃទី២៧ខែ
តុលាឆ្នាំ២០១៦ ក្រុមការងារ សមាគម អតីយុទ្ធជនកម្ពុជា ស្រុកគូលែនអង្គភាពសហព័ន្ឋ យុវជនកម្ពជា ស្រុកគូលែន សាលាកាកបាទក្រហមកម្ពុជាស្រុកគូលែន និងប្បុរសជន ជាច្រើនរូបទៀត ដឹកនាំដោយលោកប៉ាងយៀត អភិបាលនៃគណៈអភិបាលស្រុកនិងជាប្រធានកិត្តិយសសមាគមអតីតយុទ្ឋជនកម្ពុជាស្រុកគូលែនអញ្ជើញចូលរួមរំលែកទុកបុណ្យសពឡយឡែងហៅវាំងអតីតយោធាដែលមរណៈភាពក្នុងនោះមានថវិការសរុបចំនួន(560000)ហាសិបប្រាំមួយម៉ឺនរៀលនិងសម្ភារៈមួយចំនួនដូចជា ទឹកបរិសុទ្ធ៧យួរអង្គ២ការ៉ុង៤២គីឡូក្រាមមី១កេះទឹកត្រី១យួរទឹកស៊ីអ៊ីវ១យួរនិងខោអៅមួយកំភ្លេនេះជាទឹកចិត្តក្រុមការងារថ្នាក់ស្រុកដែលបានជួយរំលែកទុកក្រុមគ្រួសារនៃសពចំណែកថវិការ(4000000)បួនលាន្តរៀលរងចាំធ្វើសំបុត្រមរណៈភាពសិន៕




































