ដោយ: យក្ខឡោម
ខេត្តរតនគិរី៖ បើទោះបីកម្លាំងចុះស្រាវជ្រាវព័ត៌មានកងរាជអាវុធហត្ថលើផ្ទៃប្រទេសដាក់ប្រចាំការបង្ក្រាបបទល្មើសព្រៃឈើយ៉ាងណាក៏ដោយ ប៉ុន្តែក្រុមឈ្មួញនៅតែបន្តសកម្មភាពដឹកឈើឆ្ពោះទៅវៀតណាមតាមច្រកទ្វារអន្តរជាតិដោយរលូនដដែល។
បើតាមសមត្ថកិច្ចតូចតាចម្នាក់ប្រចាំការនៅស្រុកអូរយ៉ាដាវ(សូមមិនបញ្ចេញឈ្មោះ)បានប្រាប់ឲ្យដឹងថាក្រុមឈ្មួញបានផ្តល់លុយឲ្យកម្មករនិងដៃជើងប្រមូលទិញឈើពីតំបន់ផ្សេងៗរួចដឹកយកមកលាក់ទុកក្នុងចំការដូងប្រេងដែលមានចំងាយប្រមាណ១២គីឡូម៉ែត្រពីច្រកទ្វារអន្តរជាតិអូរយ៉ាដាវ។ប្រភព័ព៌តមានខាងលើបានបន្តទៀតថាក្រុមឈ្មួញប្រើប្រាស់មធ្យោបាយដូចជារថយន្តបាឡែន កាមរីឆ្លាម កាមរីហើម ហាយឡិនឌ័រ តូរីស ជាដើមបន្ទាប់ពីលើកឈើដាក់រថយន្តរួចចំណាយពេលតែ៣០នាទីដល់វៀតណាម។ជាងនេះទៅទៀត គេសង្កេតឃើញមន្ត្រីយោធានិងនគរបាលពីរនាក់ដាក់រថយន្តប្រដេញរថយន្តដឹកឈើតាមដងផ្លូវជាតិលេខ៧៨ ចេញពីក្រុងបានលុងឆ្ពោះទៅច្រកទ្វារព្រំដែនអន្តជាតិអូរយ៉ាដាវ។ប្រភព័ព៌តមានផ្សេងទៀតលួចបង្ហើបឲ្យដឹងថា ពួកគាត់ទាំងពីរខាងលើនេះយកតួនាទីនិងភារកិច្ចថ្នាក់លើប្រគល់ជូន ប៉ុន្តែកំពុងតែអនុវត្តន៍ផ្ទុយពីបទបញ្ជាពីព្រោះមិនបានចាប់រថយន្តលួចដឹកឈើនោះទេបែរជាពេលខ្លះជួយមើលផ្លូវនិងជួយបិទគូថរថយន្តដឹកឈើថែមទៀតផងឆ្ពោះទៅប្រទេសវៀតណាម៕