ដឹកហួសប្រមាណទាល់តែអូសគូថត្រូវប៉ូលីសស្រុកព្រះនេត្រព្រះឃាត់ធ្វើកិច្ចសន្យា

0

បន្ទាយមានជ័យ ៖ រថយន្តអ៊ីសុយសុយ១បាំងកន្លះ ដឹកទំនិញសំពីងសំពងហួសប្រមាណមិនខ្វល់ពីសណ្តាប់ធា្នប់ និងគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានអធិការនគរបាលស្រុកព្រះនេត្រព្រះ ឃាត់ឲ្យផ្ទេរទំនិញ ធ្វើកិច្ចសន្យា កាលព្រឹកថ្ងៃ២៧ ខែតុលា ឆ្នាំ២០១៦ ខណៈពេលដែលរថយន្តធ្វើចរាចរលើផ្លូវជាតិលេខ៦ មកដល់មុខអធិការតែម្តង ។
លោក មាស រិទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា ដោយអនុវត្តតាមផែនការណែនាំរបស់លោក ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លើការងារសណ្តាប់ធ្នាប់ និងចរាចរណ៍ ជាពិសេសលើបញ្ហាការដឹកទំនិញសំពីងសំពង ដែលអាចបង្ករ គ្រោះថ្នាក់ដល់អ្នកដទៃ និងខ្លួនឯង លុះនៅព្រលឹងថ្ងៃទី២៧ នេះតែម្តង លោកក៏បញ្ជាឲ្យនគរបាលចរាចរណ៍ ធ្វើការឃាត់រថយន្ត១គ្រឿងម៉ាក អ៊ីសុយសុយ១បាំងកន្លះពណ៌ប៉ៃតងចាស់ ពាក់ស្លាកលេខ ប,០៨៨១,ភព២ ដែលបើកដឹកទំនិញពីក្រុងប៉ោយប៉ែតឆ្ពោះទៅកាន់ខេត្តសៀមរាប ។ ការឃាត់រថយន្តនេះ ធ្វើឡើងដោយសារតែរថយន្តនេះ ដឹកទំនិញប្រភេទចាបភួយ ជាគ្រឿងបរិភោគ និងចានស្នោរ និងខែកាវ មានទំហំធំជាងតួររថយន្តរហូតអូសថ្នល់ ។ ក្រោយការឃាត់ យកមករក្សាទុកនៅអធិការដ្ឋាន ដោយឲ្យម្ចាស់ទំនិញ និងម្ចាស់រថយន្តមកធ្វើកិច្ចសន្យាបញ្ឈប់ការដឹកលើសច្បាប់កំណត់ ហើយឲ្យយករថយន្តមកផ្ទេរទំនិញទាំងនោះ ទើបអនុញ្ញាតឲ្យត្រឡប់ទៅវិញ ។
សូបបញ្ចាក់ថា ជាញឹកញាប់ នគរបាលខេត្តថបន្ទាយមានជ័យ ក្រោមផែនការរបស់លោក ឧត្តមសេនីយ៍ទោ អាត់ ខែម ជាស្នងការ តែអនុវត្តន៍ ដូចភ្លៀងរលឹមលើការបង្ក្រាប និងឃាត់ លើយានយន្តទាំងឡាយណា ដែលល្មើសច្បាប់ ដូចជាការកែច្នៃ បំពង់ស៊ីម៉ាំងរថយន្តនិងម៉ូតូឲ្យលឺ ដឹកសំពីងសំពងហួសច្បាប់កំណត់ និងយានយន្តដែលមិនបំពាក់ឧបករណ៍បច្ចែកទេសគ្រាប់គ្រាន់ ។ តែទោះជាយ៉ាងណាក៏ដោយ សកម្មភាពដឹកល្មើសច្បាប់ទាំងនេះ នៅតែកើតមានឡើង ដោយបានប្រែពីពេលថ្ងៃមកជាពេលយប់ ពីច្រកអន្តរជាតិប៉ោយប៉ែត ហើយឆ្ពោះទៅខេត្តបាត់ដំបង និងខេត្តសៀមរាប ៕fullsizerender image1-1 fullsizerender