មានប្រពន្ធ៥កូន៦នាក់មិនជាប់គ្នាចុងក្រោយសម្លាប់ខ្លួនឯងរកតែកូននិងប្រពន្ធម្នាក់នៅក្បែរសពគ្មាន

0

 

ខេត្តពោធិ៍សាត់៖ បុរសមុខរបលក់ប្រហិតមានប្រពន្ធ៥ទៅ៦នាក់ម្នាក់ និងកូនច្រើននាក់បានប្រើក្រម៉ាទាក់ក៍ខ្លួនឯងនិងបង្គោលឈើក្បែរគ្រែដេកសម្លាប់ខ្លួន ចុងក្រោយពេលស្លាប់គ្មានប្រពន្ធកូននៅក្បែរសូម្បីតែម្នាក់ រហូតរឹងខ្លួនព្រឹកឡើងទើបម្ដាយដឹង ដោយគេសង្ស័យវិប្បត្តិផ្លូវចិត្ត។ភាពភ្ញាក់ផ្អើលពេលម្ដាយដឹងនេះបានកើតឡើងនៅវេលាម៉ោង៦និង៣០ព្រឹក ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ នៅគ្រែក្រោមផ្ទះម្ដាយបង្កើត ស្ថិតក្នុងភូមិឃាំងមឿង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។លោក អេង គឹមហ៊ួ នាយប៉ុស្ត៍រដ្ឋបាលមូលដ្ឋានបានឲ្យដឹងថា៖ ជនរងគ្រោះដោយអត្តឃាតខ្លួនឯងនេះឈ្មោះ គឹម លាងម៉េង អាយុ៣៥ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។

លោក អេង គឹមហ៊ួ បន្តទៀតថា៖ បើតាមខាងក្រុមគ្រួសារដែលជាម្ដាយបង្កើតបានឲ្យដឹងមុនពេលកើតហេតុថា។ កូនប្រុសគាត់មានរបបើកម៉ូតូលក់ប្រហិត គេមានប្រពន្ធដល់ទៅ០៥នាក់អីណោះ សុទ្ធតែអ្នកនៅឆ្ងាយៗ ហើយមានកូនទាំងអស់០៦នាក់ តែចុងក្រោយ ប្រពន្ធគេបានចែកផ្លូវគ្នាទាំអស់សល់តែចៅប្រុស រស់នៅជាមួយគាត់តែពីរនាក់អាយុ៤ឆ្នាំនិងអាយុ២ឆ្នាំកន្លះ ។

គាត់បានរៀបរាប់បន្តថា៖ នៅយប់ថ្ងៃទី២៦ ខែតុលា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូច្រើនត្រឡប់ទៅមកៗហើយស្រវឹងស្រាផង ដោយទំនងកូនប្រុសគាត់ស្រឡាញ់ស្រីម្នាក់ទៀតនៅម្ដុំភូមិទី០៤ឃុំកំពង់លួង ស្រុកក្រគរ ។ រហូតដល់ម៉ោងជាង១០យប់ទើបឃើញកូនប្រុសគាត់ចូលដេក គ្រែក្រោមផ្ទះឯគាត់ដេកជាមួយចៅៗនៅផ្ទះ រហូតដល់ព្រឹកឡឹងថ្ងៃកើតហេតុខាងលើក៍ចុះមកក្រោមផ្ទះ ដាស់កូនប្រុសត្រង់ក្បាលគ្រែឃើញកូនចងក៍ជាប់បង្គោលឈើក្បាលគ្រែដេករឹតកទម្លាក់ខ្លួនស្លាប់ឡើងរឹងខ្លួនបាត់ទៅហើយ ទើបមានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចតែម្ដង។

លោក អេង គឹមហ៊ួ នាយប៉ុស្ត៍នគរបាលមូលដ្ឋានឃុំអន្លង់ត្នោតបានបន្ថែមថា។ បើតាមការពិនិត្យសពពីសមត្ថកិច្ចជំនាញនិងអាជ្ញាធរមូលដ្ឋានសពជនរងគ្រោះ អាចចងកសម្លាប់ខ្លួនឯងដោយប្រក្រម៉ារិតកទម្លាក់ខ្លួនស្លាប់នោះខ្ទង់ម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៦ ខែតុលា ដោយគ្មាននណាដឹង ទើបព្រឹកឡើងម្ដាយបង្កើតចុះមកដីទើបដឹកក៍រឹងខ្លួនបាត់ទៅហើយ ។

ទាក់ទងករណីនេះដែរបុរសនេះទំនងជាមានវិប្បត្តិផ្លូវចិត្ត ព្រោះអ្នកភូមិនិយាយថា គេបានប្រពន្ធ៥ទៅ៦នាក់និងកូនស្រីប្រុស០៦នាក់ហើយ តែនៅមិនចុះសម្រុងនិងគ្នា ប្ដីវាយធ្វើបាបផង ក្រុមគ្រួសារនេះជេប្រទិចរាល់លើកទើបប្រពន្ធទាំង៥ទៅ៦នោះរត់ចោលចែកផ្លូវអស់ទៅ ហើយចុងក្រោយនេះទំនង់ជាស្រឡាញ់ស្រីម្នាក់ទៀតជួបបញ្ហារទើបផឹកស្រាស្រវឹងចងកសម្លាប់ខ្លួនតែម្ដង៕img_3284 img_3282 img_3280