គណៈកម្មាធិការបក្សឃុំសំឡូតធ្វើញត្តិប្រឆាំងការដោះដូរមេវរៈ៨២៣

0

 

បាត់ដំបង ៖ ញត្តិមួយច្បាប់ដែលមានខ្លឹមសារ ក្នុងន័យប្រឆាំងការដោះដូរមេបញ្ជាការ
អង្គភាពវរសេនាតូច នគរបាលការពារព្រំដែនគោកលេខ ៨២៣ ដោយស្នើសុំអោយមានការរក្សាទុកនូវវត្តមានមេបញ្ជាការចាស់អោយនៅដដែល គឺបានផ្តើមចេញពីគណៈកម្មាធិការ គណៈបក្សប្រជាជនឃុំសំឡូត ទៅតាមខ្សែបណ្តោយនៃជួរថ្នាក់ដឹកនាំបក្ស ក៏ដូចជាក្រុមការងារចុះជួយស្រុកសំឡូត យ៉ាងដូច្នេះដែរ បន្ទាប់ពីមានលេចចេញនូវព័ត៌មានមួយ
ស្តីពីការដោះដូរសមាសភាពមេបញ្ជាការវេៈ ៨២៣ នេះ ។ថ្មីៗនេះមានលេចចេញនូវញត្តិមួយច្បាប់ ដែលធ្វើឡើងដោយគណៈកម្មាធិការ គណៈបក្សប្រជាជនឃុំសំឡូត ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ ដោយលោក ធឹម ព្រឿង ប្រធានបក្សឃុំ ដោយបានឆ្លងតាមរយៈខ្សែបណ្តោយគឺមានលោក អភិបាលស្រុក ឥន្ទ សៅឫទ្ធិជាប្រធានក្រុមការងារចុះជួយឃុំសំឡូត លោក កុល បុត្រ ជាប្រធានគណៈកម្មាធិការបក្សស្រុកសំឡូត និងលោក អ៊ុក គង់ ប្រធានក្រុមការងារចុះជួយស្រុកសំឡូត បានផ្ញើជូនទៅលោកប្រធានគណៈកម្មាធិការ គណៈបក្សប្រជាជន ខេត្តបាត់ដំបង ដើម្បីជួយសម្រួលដល់ការស្នើសុំរក្សាទុកនូវសមាសភាពមេបញ្ជាការវរៈ ៨២៣ នេះ ។ខ្លឹមសារនៃញត្តិបានសរសេរថា លោក ចាន់ ប៊ុណ្ណារ៉ា ជាមេបញ្ជាការវរៈ ៨២៣ បាន
ចូលរួមការងារគណៈបក្ស និងកិច្ចការសង្គមជាច្រើនក្នុងរយៈពេលបោះឆ្នោតតាំងពីឆ្នាំ២០០៣ មក ហើយត្រូវបានប្រជាជនភាគច្រើនគោរព ស្រឡាញ់ រាប់អាន និងទុកចិត្ត
ដូច្នេះគណៈកម្មាធិការបក្ស ឃុំសំឡូតសុំស្នើដល់ឯកឧត្តម គណៈកម្មាធិការ គណៈបក្សប្រជាជនកម្ពុជា មេត្តាជួយអន្តរាគមន៍ ដើម្បីរក្សាទុកលោក ចាន់ ប៊ុណ្ណារ៉ា រហូតដល់
បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំរួច ។

តាមប្រភពពីអាជ្ញាធរមួយចំនួននៅក្នុងតំបន់នោះបានអោយដឹងថា បញ្ហាដែលផ្តើមចេញ
ក្នុងការធ្វើញត្តិនេះគឺ ដោយសារតែគេបានទទួលនូវព័ត៌មានមួយស្តីពីការដោះដូរ និងការ
ប្រកាសតែងតាំងបុគ្គលថ្មីមកកាន់តំណែងនេះ ដែលបុគ្គលរូបនោះគឺគ្មានអ្នកណាក្រៅពីលោក យឹម វិចិត្រ ឡើយ គឺនរណាៗក៏គេស្គាល់ដែរ ។

លោក លឹម ឈួន មេភូមិ ឆករការ ក៏ដូចជាលោក រិន សារឿន ជាប្រជាពលរដ្ឋ រស់នៅ
ភូមិអូរច្រាប ក្នុងឃុំសំឡូត បានបញ្ចេញនូវទស្សនៈដូចៗគ្នាថា ពួកគាត់មិនចង់អោយ
មានការផ្លាស់ប្តូរមេបញ្ជាការ នគរបាលវរៈការពារព្រំដែនគោក លេខ៨២៣ នោះឡើយ
ដោយសារតែកន្លងមក ការងារក្នុងជួរបក្ស ក៏ដូចជាការងារស្នូល គេសង្គេតឃើញថា
លោកមានភាពឈ្លាសវៃ និងចេះយល់ពីទុក្ខធុរៈរបស់ប្រជាពលរដ្ឋ ពិសេសគឺចលនា
ការងារបក្ស ។ បញ្ហាមួយទៀតពួកគេមិនបានស្គាល់អ្នកថ្មីនោះឡើយ ដោយពួកគាត់
បារម្ភថា ខ្លាចការងារមិនបានមួយចម្រៀកពីមេចាស់ ដែលកំពុងដឹកនាំបានយ៉ាងល្អប្រសើរ
និងប្រកបដោយភាពរលូននៅក្នុងមូលដ្ឋានផង ។

ដោយឡែកមន្ត្រីនគរបាលមួយចំនួនធំ ដែលបម្រើការនៅក្នុងអង្គភាព៨២៣ បាន
បញ្ចេញមតិរិះគន់ថា ពួកគេធ្លាប់បានស្គាល់លោក យឹម វិចិត្រ យ៉ាងច្បាស់តាមប្រព័ន្ធ
ផ្សព្វផ្សាយក្នុងស្រុក ក៏ដូចជាពេលប្រជុំនៅខេត្តម្តងៗ ដូច្នេះពួកគេមិនចង់អោយលោក
ទៅគ្រប់គ្រងក្នុងអង្គភាពវរៈនគរបាលព្រំដែននោះឡើយ ដោយពួកគេទាំងអស់ បាន
ធ្វើការស្នើសុំដល់ជួរបក្ស ក៏ដូចជាលោកឧត្តមសេនីយ៍ស្នងការ អោយមានការពិចារណា
ឡើងវិញ ដោយសារតែបច្ចុប្បន្នការងារក្នុងអង្គភាព ក៏ដូចជាការងារបក្ស កំពុងតែឈានទៅមុខយ៉ាងល្អប្រសើរ ហើយដែរ ។ព័ត៌មានថ្មីដែលកម្ពុជាថ្មី ទើបតែទទួលបានគឺ ញត្តិនេះត្រូវបានអាជ្ញាធរខេត្ត បញ្ជូនដល់ដៃ សម្តេច ក្រឡាហោម ស ខេង ហើយ កាលពីអំឡុងពាក់កណ្តាលខែតុលាកន្លងទៅថ្មីៗនេះ ៕image2 image1