ខេត្តពោធិ៍សាត់៖ មេងប្រុសទើបអាយុ៣ឆ្នាំម្នាក់ បានធ្លាក់ទឹកស្ពានឆ្លងទៅផ្ទះអ្នកភូមិស្លាប់ ខណៈពេលដែលហូបបាយរូចឈឺបត់ជើងធំទៅអង្គុយកើស្ពាននោះរអឹលជើងធ្លាក់ទឹក។ឧប្បហេតុករណីលង់ទឹកស្លាប់នេះនៅវេលាម៉ោង ១១ និង ៤០ នាទីព្រឹកនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅចំណុចស្ពានឆ្លងស្ទឹងក្រគរ ទល់មុខផ្ផ្ទះអ្នកភូមិឈ្មោះ ជុី ម៉េងសុង ស្ថិតនៅភូមិទី ៤ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។លោក សេង សំណាង នាយរងប៉ុស្ត៍រដ្ឋបាលកំពង់លួងបានប្រាប់ថា៖ សពក្មេងរងគ្រោះឈ្មោះ ព្រំ រាជ អាយុ ៣ ឆ្នាំភេទប្រុសជនជាតិ ខ្មែរ មានទីលំនៅ ភូមិ ឃុំកើតហេតុខាងលើ ដែកឧ៍ពុកឈ្មោះ ព្រំ អានុជ អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ និងម្តាយឈ្មោះ នង ់ស្រី អាយុ ៣២ឆ្នាំជនជាតិខ្មែរ អ្នកទាំងពីររស់នៅក្នុងបន្ទុកតែមួយ។
លោក សេង សំណាង បានបន្តថា៖ មុនពេលកើតហេតុនេះឡើង គ្រួសារនេះបានហូបបសយថ្ងៃត្រង់រូច កូនប្រុសរងគ្រោះបានឈឺបត់ជើងធំ ក៍បានដើរទៅស្ពាននៅក្បែរផ្ទះកើតហេតុខាងលើនោះ ក្នុងគោលបំបងបត់ជើងធំ ប៉ុន្តែពេលកូនទៅអង្គុយបត់ជើងធំនៅលើស្ពាន រូចហើយក៍រអឹលជើង របូតដៃ ធ្លាក់ទៅក្នុងទឹកស្ទឹងក្រគរនោះ កំពុងតែហូផងលិចក្នុងស្ទឹងបាត់។ ពេលនោះម្តាយទើបនឹកឃើញកូន ទៅបត់ជើងធំត្រង់ទីតាំងកើតហេត ក៏ដើរទៅហៅកូន តែមិនឃើញកូន តាំងនាំគ្នាភ័យស្លន់ស្លោ ស្រែកផ្អើលភូមិបាត់កូនខ្ញុំហើយ រួចក៍នាំគ្នាភ្ញាក់ផ្អើលខ្លះនាំគ្នាដើររកលើគោកមិនឃើញ ហើយក៍នាំគ្នាចុះរាវក្នុងទឹកស្ទឹងក្រគរ តាមទឹកហូរមកក្រោមបានចម្ងាយប្រហែលជាជាង១០០ម៉ែត្រក៏ប្រទះឃើញកូនលង់ស្លាប់ក្នុទឹកស្ទឹង ជាប់ស្ពាននៅខាងក្រោមបាត់ទៅហើយ។សមត្ថកិច្ចបានបញ្ជាក់ថា៖ក្រោយពេលឃើញក្មេងនោះគេបានស្លាប់ទៅហើយ ដោយសាតែឧពុកម្ដាយប្រហែសមិនតាមមើលកូន នៅក្បែរកូន ទើបមានការថ្លោះធ្លោយបែបនេះ សពត្រូវបានក្រុមគ្រួសារស្រងដាក់លំនៅដ្ឋានចាត់ចែងធ្វើបុណតាមសមត្ថភាពដែលមានទៅតាមប្រណីខ្មែរ៕