មាន វណ្ណតារា
ព្រះវិហារ៖ សេវ៉ាកផលិត និង ចែកចាយអគ្គីសនីប្រជុំជនភ្នំដែកស្រុក រវៀង ខេត្ត ព្រះវិហារ ត្រូវរងការរិះគុណចំៗស្ទើរគ្រប់ផ្ទះនៅតំលៃ និង បច្ចេកទេស ត្រឡប់គីឡូវ៉ាត់ ដែលក្រុមការងារអគ្គិសនី មិនសូវយកចិត្តទុកដាក់ និងការទទួលខុសត្រូវទាន់តែសោះ។
ប្រជាពលរដ្ឋជាច្រើននាក់បានបញ្ចេញមតិ ស្រដៀងៗគ្នានៅតំលៃបច្ចុប្បន្ន១គីឡូ១៤០០រៀលតែ ពេលទៅបងក្នុង១គីឡូ១៥០០រៀល មិនប្រកាស់ឲប្រជាពលរដ្ឋដឹងនោះទេ តែអ្នកដែលដឹងបង់ត្រឹម១៤០០រៀលតែប៉ុន្នោះ ហើយអ្នកដែលមិនដឹងនោះគីក្នុងមួយថ្ងៃមិនក្រោម១០០០ គីឡូនោះទេនៅសល់កន្ទុយយកដាក់ហោប៉ៅស្ងាត់ឈឹង ចំណែកគីឡូពេលមានបុណ្យទានធំដូចជាបុណ្យភ្ជុំចូលឆ្នាំម្ដងៗគីឡូឡើង ១គុណនិង២ ហើយបញ្ហាសំខាន់នោះគីខាងក្រុមហ៑ុនតំរូវឲប្រើកាតបញ្ចូលលុយដូចទូរសព្ទ័ដែល ហើយពួកគាត់ព្រួយបារម្មណ៍នោះពេលដែលគីឡូវិលបញ្ចាសពួកគាត់មិនបានដឹងមុននោះទេ ចំណែកខាងបុគ្គលិកអគ្គីសនីទោះពួគាត់ដឹងក៏មិនប្រាប់ដែល ហើយពេលដែលប្រជាពលរដ្ឋដឹងហើយទៅប្រាប់មិនដែលឃើញមកត្រួតពិនិត្យឲបានភ្លាមៗនោះទេគីខាងបុគ្គលិកភ្លើងទុករយ:ពេល១០ថ្ងៃទៅមួយខែទើបមកត្រួតពិនិត្យ ហើយប្រជាពលរដ្ឋបានសូមនុំពរឲខាងអគ្គិសនីភ្នំដែក ដាក់គីឡូវិលដូចខេត្តដ៏ទៃទៀត ព្រោះពេលដែលពួកគាត់ទៅណាមានរវល់ទៅឆ្ងាយពេលមកដល់ផ្ទះអស់គីឡូ ហើយហួសម៉ោង៦ល្ងាចគឺខាងបច្ចេកទេសមិនតំរូវឲបញ្ចូលកាតនោះទេ ហើយបើមានការតវ៉ាខ្លាំងពួកគេនិងបញ្ឈប់ភ្លើងមិនឲប្រើប្រាស់ភ្លាមៗន។
មេការផលិតនិងចែកចាយអគ្គិសនីភ្នំដែកបានបញ្ជាក់ថា បញ្ហាររឿងអគ្គិសនីមានបញ្ហាខាងលើនោះលោទទួសល្គាល់ តែរឿងគីឡូមានការត្រឡប់នោះគីក្រុមការងាររបស់លោក បានជូនតំណឹងដក់ប្រជាពលរដ្ឋបើមានបញ្ហានេះកើតឡើងត្រូវរាយការជាបន្ទាន់ដើប្បីឲខាងបច្ចេកទេសចុះត្រួតពិនិត្យ ចំណែកខាងគឺឡូធម្មតាដែកប្រជាពលរដ្ឋស្នើរសុំនោះគឺបានរាយការទៅថ្នាក់លើហើយប្រហែលជា១ខែឬ២ខែនិងចាប់ផ្ដើមអនុវត្តន៍ឲប្រើប្រាស់នៅគីឡូដែលគាត់តំរូវចង់បាននោះ។
សូមស្ដាប់ប្រសាលោកហួហេង លោកហួរហេង ៕