លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តចុះពិនិត្យឃើញ បទល្មើសនេសាទ ដាក់លបលូ                                        របាំងសាច់អួនវែងៗខុសច្បាប់នៅឃុំផ្លូវទូកពិតជាកើតមានច្រើនមែន

0

 

ខេត្តកំពង់ឆ្នាំង ៖ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង បាននិយាយអោយដឹងនៅរសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ ថា ៖បទល្មើសនេសាទដាក់លបរបាំងសាច់អួនវែងៗ ពិតជាមានមែន និងបានកើតឡើងច្រើនទៀតផងនៅក្នុងភូមិសាស្ត្រឃុំផ្លូវទូក ស្រុកកំពង់លែង”។

លោកបានអោយដឹងថាៈកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ រូបលោក រួមនិងសមត្ថកិច្ចចម្រុះ មានលោក ជន់ ថារិទ្ឋ ស្នងការរងនគរបាលខេត្ត  លោក សំ ចាន់ថន អភិបាលស្រុកកំពង់លែង  បានចុះពិនិត្យ មើល បទល្មើសនៅភូមិសាស្ត្រ ភូមិថ្នល់ឈើទាល ឃុំផ្លូវទូក ស្រុកកំពង់លែង បានឃើញបទល្មើសនេសាទ ដាក់លបរបាំងសាច់អួនវែងៗខុសច្បាប់កំណត់ពិតមែន។

នៅក្នុងនោះដែរពេលក្រុមការងារបានទៅដល់ភូមិថ្នល់ឈើទាល បានធ្វើការអញ្ជើញប្រជាពលរដ្ឋ អ្នកនេសាទទាំងនោះមកប្រជុំណែនាំអប់រំអំពីច្បាប់ស្តីពីជលផល ដល់ពួកគាត់ដោយប្រាប់ថាៈ ច្បាប់ស្តីពីជលផល មិនអនុញ្ញាត្តិ អោយដាក់របាំងវែងៗពេកបែបនេះទេ គឺដាក់បានតែ៥០ម៉ែត្រតែប៉ុណ្ណោះ  ហេតុនេះលោ កសំណូមពរអោយប្រជាពលរដ្ឋកាត់របាំងសាច់អួននេះអោយខ្លីៗ វិញទៅតាមច្បាប់កំណត់  ដោយកំណត់ទុកពេល អោយមួយសប្តាហ៍មើម្បីរុះរើអោយកាត់ខ្លីៗអោយអស់ ។ អ្នកមិនគោរពច្បាប់សមត្ថកិច្ចនិងមន្ត្រីជំនាញចុះបង្ក្រាបកាត់របាំងលបវែងៗខុសច្បាប់ចោល ពួកគាត់ប្រាកដជាមានការខាតបង់ច្រើន ជាងនេះ ។ ចំណែករបាំងស្បៃមុង លោកបញ្ជាក់ថាៈ មិនសូវឃើញមានទេ តែលោកបានសំណូមពរប្រជាពលរដ្ឋ កុំដាក់អោយ សោះ បើជាសិនមាន ត្រូវបំផ្លាញចោលជាបន្ទាន់មិនទុកអោយកើតមានឡើយ ។

គួរបញ្ជាក់អោយដឹងថាៈ បទល្មើសនេសាទ ដាក់លបលូរបាំងសាច់អួនមានប្រវែងៗ រាប់រយម៉ែត្របែបនេះ នៅឃុំផ្លូវទូក ស្រុកកំពង់លែង និងនៅ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ពិតជាកើតមានច្រើនពិតមែន  ដែលមន្ត្រីជំនាញនិងសមត្ថកិច្ចចំរុះបានចុះបង្ក្រាបញឹកញាប់ណាស់ដែរ តែមិនចេះអស់សោះ  គឺបទល្មើសនៅតែកើតមានឡើងដដែល  ព្រោះថាតែប្រជាពលរដ្ឋនៅតំបន់ទន្លេទាំងនោះគ្មានមុខរបរអ្វីក្រៅពីការប្រកបរបរនេសាទ នេះឡើយ។   មុខរបរនេះមានប្រជានេសាទភាគច្រើនត្រូវឈ្មួញទិញត្រីជាអ្នកផ្តល់ថវិកាអោយខ្ចីសម្រាប់ទិញឧបករណ៍នេសាទល្មើសច្បាប់ទាំងនេះ   នៅពេលគួកគាត់ដាក់បានត្រីត្រូវតែលក់ត្រីក្នុងតម្លៃថោកសមរម្យអោយឈ្មួញវិញ  ដើម្បីកាត់កងលុយដែលខ្ចីទិញឧបករណ៍នេសាទទាំងអស់នោះ។ ហេតុនេះហើយទើបប្រជានេសាទដាក់ឧបរណ៍នេសាទវែងៗរាប់រយកន្លែងមិនចេះអស់    ទោះបីសមត្ថកិច្ចចំរុះបង្ក្រាបកាប់ចោលថ្ងៃនេះពេលថ្ងៃស្អែកនិងកើតមានវិញលើសដើម៕  d2 d1