មន្ត្រី​ប៉េអឹម​ស្នាក់ការ​៦៧២​បន្ត​ដឹកឈើ​ខុសច្បាប់​ថ្នាក់លើ​មិន​ហ៊ាន​ហើបមាត់​

0

សៀមរាប​៖​ជា​យូ​ណាស់​មកហើយ​ដែល​មន្ត្រី​ប៉េអឹម​ឈ្មោះ​គុជ​.​ឈ្មោះ​ណាត​និង​ឈ្មោះ​និ​ត​ ​ដែល​កើតចេញពី​ការរកស៊ី​ឈើប្រណិតៗ​ដោយ​ខុសច្បាប់​គ្មាន​អាជ្ញាធរ​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​និង​ហើបមាត់​និយាយ​នោះឡើយ​រហូតមក​ដល់ពេលនេះ​ទាំងនេះ​ត្រូវបាន​គេ​ដាក់​ការសង្ស័យថា​មន្ត្រី​ថ្នាក់លើ​ទទួល​លាភសក្ការៈ​ពី​ឈ្មួញ​ទាំង​៣​រូបនេះ​ជាប្រចាំ​ទើប​គ្នាន​វិធានការ​ទប់ស្កាត់​។​ ​

ជាទូទៅ​លោក​គុជ​.​លោកណាត​និង​និ​ត​.​តែងតែ​ពាក់​ស្បែក​ជាម​ន្ត្រី​កងរាជអាវុធហត្ថ​ស្នាក់ការ​សន្តិសុខ​៦៧២​រកស៊ី​ដឹកជញ្ជូន​ឈើប្រណិតៗ​ចេញពី​តំបន់​ស្រែ​ណូយ​ចូលមក​ក្រុង​សៀមរាប​ដាក់លក់​ឲ្យ​រោង​សិប្បកម្ម​និង​ដេ​ប៉េ​ឈើ​មួយចំនួន​ដែល​ចាំ​ទិញ​។​ ​មន្ត្រី​ឃ្លាំមើល​បទល្មើស​ព្រៃឈើ​បាន​អះអាងថា​ឈ្មោះ​គុជ​.​ឈ្មោះ​និ​ត​និង​ណាត​.​នេះ​ដើមឡើយ​ជា​ពលរដ្ឋ​និង​ជា​ឈ្មួញ​ឈើ​ប្រចាំ​តំបន់​ស្រែ​ណូយ​តែប៉ុណ្ណោះ​យូៗ​ទៅបាន​ចូល​ធ្វើជា​មន្ត្រី​ប៉េអឹម​ស្នាក់ការ​សន្តិសុខ​៦៧២​ប្រចាំ​ស្រែ​ណូយ​តែម្ដង​។​

​មន្ត្រី​ឃ្លាំមើល​បទល្មើស​ព្រៃឈើ​ដដែល​បន្ថែមថា​បើទោះបីជា​ឈ្មួញ​ឈើ​ពាក់​ស្បែក​ប៉េអឹម​ខាងលើ​គាត់​បាន​រត់ការ​ចូលធ្វើ​ប៉េអឹម​ស្នាក់ការ​៦៧២​យ៉ាងណាក្ដី​ក៍​គាត់​នៅតែ​បន្ត​ប្រកបមុខរបរ​ដឹកជញ្ជូន​ឈើប្រណិតៗ​ដោយ​គ្មាន​ញញើត​ច្បាប់​បន្តិច​សោះឡើយ​។​ ​

នាយករដ្ឋមន្ត្រី​កម្ពុជា​សម្ដេច​តេ​ជោ​ហ៊ុនសែន​ធ្លាប់បាន​ថ្លែង​ប្រមាន​ធ្ងន់ៗ​ចំពោះ​កងកម្លាំង​ណា​ដែល​បាន​រកស៊ី​បទល្មើស​ព្រៃឈើ​ត្រូវ​បញ្ឈប់​ជាបន្ទាន់​បើ​មិន​ដូច្នេះ​ទេ​និង​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​ក្នុងនោះ​នាយករដ្ឋមន្ត្រី​ក៍​បានបញ្ជាក់​ផងដែរ​ថាបើ​មាន​មន្ត្រី​កងកម្លាំង​ណា​រកស៊ី​កាប់បំផ្លាញ​ព្រៃឈើ​និង​ដឹកជញ្ជូន​ឈើ​នោះ​មេបញ្ជាការ​ត្រូវតែ​ទទួលខុសត្រូវ​។​ ​

ក្នុងនោះ​កន្លងទៅ​ថ្មីៗ​នេះ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បាន​ធ្លាប់បាន​ប្រមាន​ផងដែរ​ចំពោះ​កងកម្លាំង​ប្រដាប់​ណា​ដែលមាន​ការពាក់​ព័​ន្ទ​ទៅ​និង​សកម្មភាព​បទល្មើស​ព្រៃឈើ​និង​ត្រូវ​ផ្ដន្ទាទោស​ទៅតាម​ផ្លូវច្បាប់​បើសិន​ជាមាន​គំ​ហុ​ស​ប្រាក​ដ្ឋ​នោះ​។​ ​ប៉ុន្តែ​បើទោះបីជា​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​និង​មន្ត្រីជាន់ខ្ពស់​កម្ពុជា​បាន​ប្រមាន​ចំពោះ​មន្ត្រី​កងកម្លាំង​មិន​ឲ្យ​មាន​ជាប់​ពាក់​ព័​ន្ទ​ជាមួយ​បទល្មើស​ព្រៃឈើ​យ៉ាងណាក្ដី​ក៍​រហូតមក​ដល់ពេលនេះ​ប៉េអឹម​ទាំង​៣​នាក់​ខាងលើ​នៅតែ​ផ្គើន​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើប្រណិតៗ​ដោយ​ខុសច្បាប់​ជា​រៀងរាល់ថ្ងៃ​ដោយ​រថយន្ត​ក្នុង​មួយ​នាក់​២​គ្រឿង​ប្រភេទ​ស៊ាំ​យុង​។ ​

សកម្មភាព​ដឹកជញ្ជូន​ឈើ​របស់​មន្ត្រី​ប្រើ​ស្បែក​អាវុធហត្ថ​ទាំង​៣​រូបនេះ​មិន​ត្រូវបាន​សមត្ថកិច្ច​ឬ​ជំនាញ​ណា​ចេញមុខ​បង្ក្រាប​នោះទេ​ដោយ​ខ្លាច​អំណាច​ឈ្មួញ​ក៍​ប៉ុន្តែ​បើទោះបីជា​ឈ្មួញ​ឈើ​ពាក់​ស្បែក​ប៉េអឹម​រកស៊ី​ឈើប្រណិត​រូបនេះ​ដឹកជញ្ជូន​យ៉ាងណាក្ដី​ក៍​ឈ្មួញ​រូបនេះ​បាន​ចែក​ផល​ប្រ​យោ​ជ៍​ដល់​សមត្ថកិច្ច​ពាក់​ព័​ន្ទ​បង្ក្រាប​ដែរ​ទើបបាន​សុខ​រហូត​មកនេះ​។​

​សមត្ថកិច្ច​មួយរូប​និយាយថា​មេ​ស្នាក់​ប៉េអឹម​សន្តិសុខ​៦៧២​ឈ្មោះ​ដូ​ក៍ជាប់​ពាក់​យ៉ាងជ្រៅ​ជាមួយ​សកម្មភាព​បទល្មើស​ព្រៃឈើ​ដែរ​ហើយ​ឈ្មោះ​ដូ​បច្ចុប្បន្ននេះ​មាន​ឋា​នះ​ត្រឹម​មេ​ស្នាក់​សោះ​មាន​ឡាន​សេរី​ទំនើបៗ​៣​គ្រឿង​ដែល​១​គ្រឿង​មានតម្លៃ​មិន​ក្រោម​២​ម៉ឺន​ដុល្លា​អាមេរិក​នោះឡើយ​ក្នុងនោះ​ក៍មាន​មន្ត្រី​ប៉េអឹម​មួយចំនួន​ដើ​ប្រមូល​លុយ​ពីបទ​ល្មើស​ព្រៃឈើ​ដែរ​(​ដូចជា​

ឈ្មោះ​(​ចិន​)(​រិ​ន​)(​ម៉េ​ត​)​ជាដើម​អ្នក​ទាំង​៣​នាក់​នេះ​មាន​តួនាទី​ជា​មន្ត្រី​កង​អាវុធហត្ថ​ចំណុះ​ឲ្យ​អង្គរ​ភាព​ខេត្តសៀមរាប​។​ពាក់​ព័​ន្ទ​ទៅក្នុង​ករណីនេះ​រហូតមក​ដល់​ថ្ងៃនេះ​នៅ​មិនទាន់​ដឹងថា​ថ្នាក់ដឹកនាំ​អង្គរ​ភាព​អាវុធហត្ថ​ខេត្ត​មាន​ជាប់​ពាក់​ព័​ន្ទ​ឬ​យ៉ាងណា​នោះទេ​តែ​មន្ត្រី​សមត្ថកិច្ច​ដដែល​បាន​បង្ហើប​ថា​ថ្នាក់ដឹកនាំ​ខេត្ត​មិនបាន​ជាប់​ពាក់​ព័​ន្ទ​នោះឡើយ​។​ ​???????????????????????????????