ដោយ: ឃិន គន្ធា
បន្ទាយមានជ័យ៖ មន្ត្រីថ្នាក់ដឹកនាំរដ្ឋបាលខេត្ត បន្ទាយមានជ័យនាព្រឹកថ្ងៃទី២៩ តុលាឆ្នាំ២០១៦បានប្រារពខួបលើកទី១២ ការគ្រងរាជសម្បាត្តិនៃព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនីព្រះមហាក្ស័ត្រនៃព្រះរាជាណាចក្រកម្ពុជា។លោកអីុ ឡុងសមាជិក្រុមប្រឹក្សាខេត្ត លោកឈើយ ចាន់ណា អភិបាលស្ដីទីរដ្ឋបាលខេត្ត ព្រះសង្ឃតាជីយាយជី និងសិស្សានុសិស្សចូលរួមប្រារពពិធីនេះ។
លោកស្រីប៉ុក ណាឌី អភិបាលរងខេត្តអានប្រវត្តរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនី ព្រះអង្គទ្រង់ប្រសូត្រ នៅថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ១៩៥៣ ។ ទ្រង់ជា ព្រះរាជ បុត្រ របស់ព្រះករុណា ព្រះបាទសម្ដេច ព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ និង សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ ។ ព្រះអង្គត្រូវបាន ក្រុមប្រឹក្សារាជសម្បត្តិ ជ្រើសតាំងជា ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា បន្តពីព្រះបិតា ដែលព្រះអង្គ បានដាក់រាជ្យ កាលពី ថ្ងៃទី៧ តុលា ឆ្នាំ២០០៤ ។
ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី មានព្រះរៀម និងព្រះអនុជមាតាទីទៃ សរុបចំនួន ១៣អង្គ ។ ព្រះអង្គមាន ព្រះអនុជ បង្កើត តែមួយអង្គគត់ គឺសម្តេច នរោត្តម នរិន្ទ្រពង្ស (១៩៥៤-២០០៣) អំឡុងរដ្ឋប្រហារឆ្នាំ១៩៧០ ដោយលោក សេនាប្រមុខលន់ នល់ ព្រះអង្គស្តេច គង់នៅប្រទេស ឆេកូស្លូវ៉ាគី ។ ក្នុងឆ្នាំ១៩៧៥ ព្រះអង្គទ្រង់ យាងចាកចេញ ពីទីក្រុងប្រាគ និងបានចាប់ផ្តើម ការសិក្សាទាក់ទង នឹងវិស័យភាពយន្ត នៅប្រទេសកូរ៉េ ខាងជើង ។
នៅឆ្នាំ១៩៧៧ ព្រះអង្គយាង មាតុភូមិនិវត្តន៍ មកកាន់ប្រទេសកំណើតវិញ ។ ភ្លាមៗនោះ ខ្មែរក្រហម ដែលកំពុងកាន់អំណាច បានប្រឆាំងនឹង រាជានិយម និងបានឃុំព្រះអង្គ នៅក្នុងព្រះបរមរាជវាំង ជាមួយព្រះរាជវង្សានុវង្ស ដទៃទៀត រហូតដល់ ឆ្នាំ១៩៧៩ ។
នៅឆ្នាំ១៩៨១ ព្រះអង្គទ្រង់យាង ទៅកាន់ទីក្រុងប៉ារីស ដើម្បីបង្ហាត់ បង្រៀនរបាំ បាឡេ និងបានទទួល ព្រះតួនាទីជា ប្រធានសមាគម របាំ ខ្មែរ។ ព្រះអង្គទ្រង់ គង់នៅប្រទេសបារាំង ជិត២០ឆ្នាំ ប៉ុន្តែព្រះអង្គ បានយាងទៅ ទីក្រុងប្រាគ ជារឿយៗ ជាទីដែល ព្រះអង្គបាន ចំណាយ ពេលយ៉ាងច្រើន ក្នុងព្រះជន្មក្មេងវស្សា ។ ព្រះអង្គជា ព្រះមហាក្សត្រតែមួយ គត់ដែលមានព្រះសមត្ថភាព មានព្រះ បន្ទូល ភាសាឆេក ។
នៅក្នុងឆ្នាំ១៩៩៣ ព្រះអង្គត្រូវបាន តែងតាំងជាប្រតិភូ កម្ពុជាប្រចាំ អង្គការយូណេស្កូ ដែលមានទីស្នាក់ ការនៅទីក្រុងប៉ារីស ប្រទេសបារាំង ជាទីដែលព្រះអង្គ មានប្រជាប្រិយភាព ចំពោះការតស៊ូ ធ្វើការយ៉ាង ស្វិតស្វាញ និងភក្តីភាព ចំពោះវប្បធម៌កម្ពុជា ។ ព្រះអង្គធ្លាប់ បាន បដិសេធ ចំពោះការ តែងតាំងព្រះអង្គ ជាឯកអគ្គរាជទូត កម្ពុជាប្រចាំ ប្រទេសបារាំង ។
នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤ ព្រះអង្គត្រូវបាន ជ្រើសរើសដោយ សមាជិកទាំង៩រូប នៃក្រុមប្រឹក្សា រាជសម្បតិ្ត ជាផ្នែកមួយ នៃដំណើរការ យ៉ាងឆាប់រហ័ស និងសមស្រប ក្រោយពីដំណឹង ដ៏គួរឱ្យភ្ញាក់ផ្អើល នៃការដាក់រាជ្យ នៃសម្តេចព្រះ នរោត្តម សីហនុ កាលពី មួយសប្តាហ៍មុន ។ ការជ្រើសរើស នេះគឺស្របតាមការ យល់ព្រមពី សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និង សម្តេចក្រុម ព្រះនរោត្តម រណឬទ្ធិ ព្រះប្រធាន រដ្ឋសភា ដែលជាព្រះរៀម មាតាទីទៃ នៃព្រះមហាក្សត្រថ្មី និងមាតាសុទ្ធ តែជាសមាជិកនៃ ក្រុមប្រឹក្សា រាជសម្បត្តិ ។ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ឡើង គ្រងរាជសម្បត្តិ នៅថ្ងៃសុក្រ ទី២៩ ខែតុលា ឆ្នាំ២០០៤ ។
ពិធីបានប្រព្រិត្តទៅតាមបែប ទំនាមទំលាប់ប្រពៃណី ដែលមានទាំងរបាំជូនពរ ព្រះសង្ឃសូត្រជយ័ន្តតោដើម្បីសំពរជ័យ ប្រទានដល់ព្រះមហាក្ស័ត្រដើម្បីបានគ្រងរាជសម្បាត្តិផ្ដល់ភាពត្រជាក់ត្រជុំដល់ប្រជារាស្រ្តទូទៅ៕