វត្តកែវសិក្ខាគីរីស្វារៈទទួលថវិការជាង៥០លាន៛សម្រាប់កសាងបន្ថែមនូវសមិទ្ធិផលនានាដែលកំពុងមានការខ្វះខាត

0

សួន លីណា

ព្រះវិហារ៖ នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ ត្រូវនិងថ្ងៃ១៣រោច ខែអស្សុជ ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ឯកឧត្តម ស្រី ឌឹក និងលោកជំទាវចាន់ សាមី ដំណាងដ៍ខ្ពង់ខ្ពស់img_20161030_173834 ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត គន់ គីម អគ្គមេបញ្ជាការ រង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរៈភូមិន្ទ ព្រមទាំងមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហាន រង ទូរទាំងកងពលធំអន្តរាគមន៍លេខ៣ បានប្រារព្វពិធីថ្វាយក្រុងពលី នមស្សកាព្រះរតត្រ័យ៍ សមាទានសិល ចម្រើនព្រះបរិត្ត សូមសេចក្តីសុខក្នុងឳកាស ដង្ហែនូវអង្គកឋិនទានមហាសាមគ្គីដែលផ្តួចផ្តើមដោយឯកឧត្តម នាយឧត្តម សេនីយ៍បណ្ឌិត គន់ គីម និងលោកជំទាវ នៅអាគារមហោស្របកងពលធំអន្តរាគមន៍លេខ៣ ។img_20161030_173844 លុះព្រឹកថ្ងៃទី៣០ ខែឆ្នាំ ដ៍ដែលឯកឧត្តម ស្រី ឌឹក និងលោកជំទាវចាន់ សាមី ព្រមទាំងមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហាន រង ទូរទាំងកងពលធំអន្តរាគមន៍លេខ៣ រួមទាំងពុទ្ធបរិស័កជិតឆ្ងាយ បានដង្ហែអង្គកឋិនទានសាមគ្គី ទៅវេប្រគេនព្រះ ដល់សង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមា វត្តកែវសិក្ខាគីរីស្វារៈ(ហៅវត្តប្រាសាទព្រះវិហារ) ស្ថិតក្នុងភូមិ ស្រឯមជើង ឃុំស្រឯម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ ដើម្បីចូលរួមចំណែកកសាងសមិទ្ធិផលក្នុងវត្ត ក៍ដូចជាវិស័យ នានា ឲ្យរីកចម្រើន រុងរឿងលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។img_20161030_173844 បច្ច័យដែលកើតចេញពីសទ្ធាជ្រះថ្លា ក្នុងការរួបរួមសាមគ្គីក្នុងអង្គកឋិនទាន មកវេ ប្រគេនដល់ព្រះសង្ឃមានចំនួន ៤៩.៩.៤៤០០០៛(សែសិបប្រាំបួនលាន ប្រាំបួនសែនបួនពាន់បួនរយរៀល) ប្រាក់ដុល្លា ១៦៥០ដុល្លា (មួយពាន់ប្រាំមួយរយហាសិបដុល្លា) ក្នុងនោះលោកជំទាវ ចាន់ សាមីស្រីឌឹក បានឧបត្ថមបន្ថែមថវិការ ផ្ទាល់ចំនួន ៥០០ដុល្លា (ប្រាំរយដុល្លា) សម្រាប់កសាងកញ្ចុះអង្គុយក្នុងវត្ត ។img_20161030_173857
សូមជំរាបថា វត្តនេះបានកសាងឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ១៩៩៨ ដោយព្រះ គ្រូចៅអធិការចំនួន៣ព្រះអង្គ ទី១ព្រះគ្រូចៅអធិការព្រះនាម សន សងស៊ុន ២ព្រះនាម ចន្ទ ថេរោ ផាន់យុន ៣ព្រះនាមវីរសីមា ស៊ុន សាន្ត វត្តនេះចំងាយ១១៣គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ និងមានចំងាយពីជើងភ្នំចំងាយ៥៤០ម៉ែត្រ ៕

img_20161030_173913img_20161030_173837img_20161030_173927img_20161030_173908