សមត្ថកិច្ចនគរបាលខេត្តបញ្ជូនជនសង្ស័យនិងវត្ថុតាងទៅតុលាការខេត្ត

0

សៀមរាប៖ លោកឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប តែងតែប្រជុំដាសតឿនដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវធ្វើការបង្ក្រាបរាល់ល្បែងស៊ីសងfb_img_1477873462453គ្រប់ប្រភេទដែលខុសច្បាប់ និងបទល្មើសផ្សេងៗ ដែលតែងតែកើតមានឡើងនៅក្នុងមូលដ្ឋានដែលខ្លួនគ្រប់គ្រង។
ជាក់ស្តែងនៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦នេះ ដោយបានការអនុញ្ញាតិពីសំណាក់លោកវរសេនីយ៍ឯក ភឹង ចន្ដារ៉េត ស្នងការរង ជាប្រធានការិយាល័យកណ្ដាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានចុះធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់បើកល្បែងស៊ីសងដោយខុសច្បាប់ លក់កន្ទុយលេខ(ឆ្នោត) ហើយបានធ្វើការដកហូតវត្ថុតាងមួយចំនួន។បន្ទាប់មកនាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួងនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប។fb_img_1477873450946
លោកវរសេនីយ៍ទោ ហង្ស សូផាតភីរម្យ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលបានឲ្យដឹងនៅរសៀលថ្ងៃដ៏ដែរថា ជនសង្ស័យដែលកម្លាំងនគរបាលលោកឃាត់ខ្លួនមានឈ្មោះ ប្រាក់ ម៉ាឌី អាយុ៤៩ឆ្នាំ មានមុខរបរលក់ឥវ៉ាន់ចាប់ហួយ និង កន្ទុយលេខ (ឆ្នោត) នៅផ្សារដើមក្រឡាញ់ ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង-ខេត្តសៀមរាប។ សម្ភារៈដែលសមត្ថកិច្ចដកហូតបានជាក់ស្តែងមាន៖សៀវភៅសម្រាប់កត់កន្ទុយលេខ, -សន្លឹកកន្ទុយលេខមួយចំនួន និងទូរស័ព្ទម៉ាក SAMSUNG ០១គ្រឿងសម្រាប់ប្រព្រឹត្តបទល្មើស (ហៅលេខឆ្នោត និងបាញ់លេខឆ្នោតតាមប្រព័ន្ធ ឡាញ ទៅឲ្យមេឆ្នោតផ្សេងទៀត។
លោកប្រធានការិយាល័យបានបន្តថា ជនសង្ស័យនៅចំពោះមុខសមត្ថកិច្ចនគរបាលយើងបានឆ្លើយសារភាព និងទទួលស្គាល់ថា ពិតជាបានលក់កន្ទុយលេខ ខុសច្បាប់មែន។ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅដល់តុលាការខេត្តសៀមរាបហើយ ដើម្បីមានវិធានការតាមផ្លូវច្បាប់ ៕

ខេង ឧត្តមfb_img_1477873462453