កំពត ៖ នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង ៩:០០នាទី លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត បានដឹកនាំថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលខេត្តកំពត មានលោកឧត្តមសេនីយ៍ វរសេនីយ៍ ជាស្នងការរង និងលោកនាយការិយាល័យមួយចំនួន អញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលឯកឧត្តម ស៊ាង លី សមាជិកក្រុមប្រឹក្សាខេត្ត (អតីតស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពត) និងជាស្វាមីលោកស្រីឧត្តមសេនីយ៍ត្រី សេង សេរីរដ្ឋា ស្នងការរងទទួលផែនយេនឌ័រ នៃស្នងការដ្ឋាននគរបាលខេត្តកំពត ដែលមានជំងឺរ៉ាំរ៉ៃប្រចាំកាយសម្រាកព្យាបាលនៅគេហដ្ឋាន ឋិតក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ។ នៅក្នុងពិធីសួរសុខទុក្ខនេះ លោកឧត្តមសេនីយ៍ស្នងការ ក៏បាននាំយកអំណោយជាថវិកាដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចំនួន ៥០០.០០០៛ (ប្រាំរយពាន់រៀល) និងឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចំនួន ៥០០.០០០៛ (ប្រាំរយពាន់រៀល) ប្រគល់ជូនក្រុមគ្រួសាររបស់ឯកឧត្តម ៕