សៀមរាប៖ នៅលើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិសំរោងកញ្ចោច ឃុំឬស្សីលក ស្រុកជីក្រៃង ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ត បុក រថយន្តបើកស្របទិសគ្នាពីលិចទៅកើត ពេញទំហឹងបណ្តាលឲ្យរថយន្តទាំង០២គ្រឿងរងការខូចខាតយ៉ាងដំណម សំណាងល្អមិនបណ្តាលឲ្យនណារម្នាក់រងគ្រោះថ្នាក់ ក្នុងហេតុការនោះទេ ។
លោកវរសេនីយ៍ត្រី សុខ សុទ្ធាវុធ អធិការនគរបាលស្រុកជីក្រែងបានឲ្យដឹងនៅរសៀលថ្ងៃដ៏ដែលថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្ករឡើងដោយរថយន្តម៉ាក HYUNDAI ធុនតូច ពណ៌ខ្មៅ ពាក់ស្លាកលេខភំ្នពេញ AT16 2. 0465 បើកបរដោយឈ្មោះ ជួប ប៊ុនថន ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិវត្តពោធិ៍ ឃុំវាំងចាស់ ស្រុកឧដុង ដល់ចំណុចកើតហេតុរថយន្តបានបង្កើនល្បឿនយ៉ាងលឿនឡើងវ៉ារថយន្ត០១គ្រឿងទៀត ពេលនោះមានរថយន្តមកពីមុខ រយន្តបានង៉ាកចង្កូតមកវិញបុកគូថរថយន្តម៉ាក TOYOTA HILUX REVO ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AL.6388 បើកបរដោយឈ្មោះ ម៉ុង ប៊ុនលីម ភេទប្រុស អាយុ៤៨ឆ្នាំ មានមុខរបរមន្ត្រីរាជការ រស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប ពេញទំហឹង បណ្តាលឲ្យរថយន្ត HYUNDAI ខូចខាតមួយកំណាត់មុខ និងរថយន្ត TOYOTA HILUX REVO ខូចខាតផ្នែកខាងក្រោយ។
លោកអធិការបានបន្តថា រថយន្តទាំង០២គ្រឿងក្រោយពីធ្វើការវាស់វេង និងធ្វើកំណត់ហេតុរួច កម្លាំងសមត្ថកិច្ចនគរបាល បានយកមករក្សាទុកនៅអធិការដដ្ឋាននគរបាលស្រុកជីក្រែង ដើម្បីរៀបចំតាមនីតិវិធីច្បាប់៕ ខេង ឧត្តម