ខេត្តព្រះសីហនុ៖(រូបភាពនិងអត្ថបទ ខៀវ សាវ៉ុន)
នៅព្រឹកថ្ងៃទី០១ វិច្ឆិកា ២០១៦នេះគ្រឹះស្ថានសឹក្សាទាំងរដ្ឋនិងឯកជននៅក្រុងព្រះសីហនុបានមកចូលរួមពិធីបើកបវេសនកាលថ្មីឆ្នាំសិក្សា២០១៦.២០១៧ នៅសាលាបឋមសិក្សាកម្មករ ដោយបានផ្តោតសំខាន់ទៅលើ ការសាងមូលដ្ឋានបញ្ញាដល់សិស្សានុសិស្សទាំងអស់ប្រកប
ដោយប្រសិទ្ធភាពនិងគុណភាពដើម្បីឆ្លើយតបទៅនឹងបរិបទនៃសាកលភាវូបនីយកម្មក្នុង សវ ទី២១នេះដែលបច្ចេកវិទ្យាពត៌មានវិទ្យាកំពុងតែរីកចំរើន។
ពិធីនេះដែរត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក ផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្តព្រះសីហនុ និងលោក កែវ ឡាយ ប្រធានមន្ទីរ អយក ខេត្ត និងមានការចូលរួមពីសំណាក់មន្ត្រីតាមស្ថាបន័នានាក្នុងខេត្ត លោក គ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស និងសិស្សានុសិស្សយ៉ាងច្រើនកុះករផងដែរ។
លោក កែវ ឡាយ ប្រធានមន្ទីរ អយក ខេត្តព្រះសីហនុ បានមានប្រសាសន៏ថា៖ការងប់រំពិតជាមានសារៈសំខាន់ណាស់ដើម្បីកសាងធនធានមនុស្សសំរាប់អភិវឌ្ឍប្រទេសជាតិ។ដូច្នេះសូមលោកសាស្ត្រាចារ្យ លោកគ្រូអ្នកគ្រូ លោកគ្រូ និងមន្ត្រីអប់រំទាំងអស់ត្រូវខិតខំថែមទៀតដើម្បីបណ្តុះធនធានមនុស្សយើងអោយបានប្រកបដោយគុណភាព ប្រសិត្ធភាព សំរាប់សម័យបច្ចេកវិទ្យាពត៌មានវិទ្យា សវ ទី២១នេះ។
លោក ផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្តព្រះសីហនុ ក៏បានឡើងអានសារសម្តេចតេជោ ហ៊ុន សែន ដោយសំដែងនូវការយកចិត្តទុកដាក់ចំពោះលោកគ្រូអ្នកគ្រូដែលបានខិតខំបំពេញការងារប្រកបដោយសេចក្តីថ្លៃថ្នូរ មនសិការវិជ្ជាជីវៈ ដើម្បីកសាងធនធានមុស្សនៅកម្ពុជាអស់រយៈពេលជាង៣០ឆ្នាំកន្លងទៅនេះ។
ក្នុងពិធីនោះដែរ យុវសិស្សដែលជាតំណាងសិស្សទាំងអស់ក៏បានឡើងសំដែងការដឹងគុណចំពោះលោកគ្រួ អ្នកគ្រូដែលបានខិតខំបង្ហាត់បង្រៀន អប់រំណែនាំពួកគេ និងបានប្តេជ្ញាចិត្តខិតខំរៀនសូត្រនិងធ្វើខ្លួនជាកូនល្អសិស្សល្អ និងមិត្តល្អ ខណៈប្រទេសជាតិមានសុខសន្តិភាពនិងមានការអភិវឌ្ឍក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោហ៊ុន សែន ជាប្រមុខ៕