រថយន្ត​កាមរី​បា​ឡែ​ន​បើកបរ​ដោយ​មន្ត្រី​យោធា​ម្នាក់​ក្នុងស្ថានភាព​ស្រវឹង​បើក​ទៅបុក​រះ​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​អស់​ចំនួន​១៥​ផ្ទាំង​

0

​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​មន្ត្រី​យោធា​ស្រវឹងស្រា​ជោ​បាន​បើករថយន្ត​កាមរី​បា​ឡែ​ន​មួយគ្រឿង​លឿន​ដូច​ហោះ​ឡើង​ទៅលើ​ស្ពាន​អាកាស​៧​មករា​ក៏បាន​ជ្រុល​ចង្កូត​ទៅបុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​ចំនួន​១៥​ផ្ទាំង​ហើយ​រថយន្ត​មិនទាន់​អស់​ល្បឿន​ក៏បាន​ទៅបុក​បង្កាន់ដៃស្ពាន​គាប​ជាប់​រថយន្ត​ទៅមុខ​លែងរួច សំណាងល្អ​អ្នកបើកបរ​មិន​រងគ្រោះថ្នាក់ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ១១​និង​៤០​នាទី​យប់​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០១៤ នៅ​ចំណុច​លើ​ស្ពាន​អាកាស​៧​មករា ស្ថិតនៅក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក ។​

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា​នៅមុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​កាមរី​បា​ឡែ​ន ពណ៌​ប្រផេះ​ក្រ​ម៉ៅ មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2R-8815 បើកបរ​ដោយ​បុរស​ម្នាក់​ជាម​ន្ត្រី​យោធា​ក្នុង​ល្បឿន​យ៉ាង​លឿន​ក្នុងស្ថានភាព​ស្រវឹង​ជោកជាំ តាម​បណ្ដោយ​មហាវិថី​សហព័ន្ធរុស្ស៊ី ក្នុងទិសដៅ​ពី​កើ​តទៅ​លិច មកដល់​ចំណុច​គល់ស្ពាន​អាកាស​៧​មករា

រថយន្ត​បាន​បន្ថែម​ល្បឿន​លឿន​ដូច​ហោះ​ដើម្បី​ឡើងទៅ​លើ​ស្ពាន​អាកាស​៧​មករា ស្រាប់តែ​មកដល់​លើ​ស្ពាន​រថយន្ត​បាន​ជ្រុល​ចង្កូត​ទៅខាង​ឆ្វេង​ធ្វើឱ្យ​បុក​រះ​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​១៥​ផ្ទាំង ហើយ​រថយន្ត​មិនទាន់​អស់​ល្បឿន​ក៏​ជ្រុល​ទៅបុក​បង្កាន់ដៃស្ពាន​គាប​ជាប់​រថយន្ត​ទៅមុខ​លែងរួច​ប៉ុន្តែ​សំណាងល្អ​អ្នកបើកបរ​មិនមាន​រងរបួស​។​ ​បន្ទាប់ពី​កើតហេតុ​

សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះមក​អន្តរាគមន៍​ធ្វើការ​ត្រួតពិនិត្យ​និង​ឃាត់​អ្នកបើកបរ​រថយន្ត ប៉ុន្តែ​អ្វីដែល​ជាការ​កត់​សំ​គាត់​គឺ​អ្នកបើកប​រថយន្ត​បាន​ចំរូងចំរាស់​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន ទើប​សមត្ថកិច្ច​មូលដ្ឋាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​មក​ធ្វើការ​វាស់វែង​និង​ឃាត់​អ្នកបើកបរ​រួមទាំង​រថយន្ត​ទៅ​ការិយាល័យ​ចរាចរជើងគោក​ដើម្បី​ធ្វើការ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕ ​Image1 Image3