កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៦ លោក នរៈ រតនៈវឌ្ឍនោ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា រួមព្រៈវត្តមានរបស់ព្រៈរាជាគណៈជាច្រើនព្រៈអង្គ ។អាគារនេៈសាងសង់កម្ពស់២ជាន់ ២៤បន្ទប់ដែលគ្រោងនិងសង់រាប់ម៉ឺនដុល្លា ។ ព្រៈថេរដិការព្រៈគ្រូវិជ្ជានុរ័ក្ខបញ្ញា គង់ ហាន ព្រៈលេខាធិការគណខេត្ត និងជាព្រៈនាយកសាលាពុទ្ធិកអនុវិទ្យាល័យ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជាព្រៈចៅអធិការវត្តមុនីរង្សីរតនារាម(ម្យុំខាងជើង)បានថេរដិការឲ្យដឹងថាព្រៈអង្គអព្រៈគុណចំពោៈលោករដ្ឋលេខាធិការក្រសួងធម្មការ និងសាសនាដែលតែងតែផ្តួចផ្តើមនៅការកសាងនានាក្នុងទីអារាម ដែលបានជួយដល់ការបុកគ្រិសទាំងស្រុង ជាពិសេស សម្តេចព្រៈពោធិវង្ស អំ លឹមហេង សម្តេចព្រសង្សនាយករងទី២ ដែលសម្តេចបានប្រោសប្រទានថវិកា ៥០០០ដុល្លា លោកឧញ្ញា អ៊ុន យុទ្ធី និងលោក ខៀវ សុវណ្ណារ៉ា ទ្រទ្រង់អាគារប្រម៉ាណជាង ៦០០០ដុល្លា រួមអស់លោក លោកស្រី អ្នកឧញ្ញា ដែលបានជួយនិងឧបត្ថមដ៏ថ្លៃថ្លាដល់វត្តម្យុំខាងជើងឯទៀតផងដែរ ។ លោក នរៈ រតនៈវឌ្ឍនោ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានមានប្រសាសន៏ថា ការធ្វើទានរបស់បងប្អូនជាពុទ្ធិបរិសទ្ធ័ គឺជាការសាងកុសលសម្រាប់បុព្ធការីជន ឬសម្រាប់ព្រៈសង្សដែលគង់ក្នុងទីអារាមទាំងអស់មិនថាតែវត្ត មុនីរង្សីរតនារាម(វត្តម្យុំខាងជើង)នេៈជាដើម ។ក្នុងឪកាសនោៈលោករដ្ឋលេខាធិការ បានលើកឡើងទៀតថាការសាមគ្គីភាពកសាងកុដិនេៈ គឺជាសាមគ្គីធម៏ដែលស្តែងចេញពីសទ្ធាជ្រៈថ្លារបស់អស់លោក អ្នកឧញ្ញារួមទាំងពុទ្ធិបរិសទ្ធ័ចំណុៈជើងវត្ត ទាំងអស់ ហើយលោកជឿជាក់បងប្អូនជាអ្នកកាន់ព្រៈពុទ្ធសាសនានិងបន្តការចូលរួមចំណែកបែបនេៈបន្តជានិរន្តមិនតែប៉ុណ្ណោៈការសាមគ្គីគ្នាក្នុងវិស័យសាសនា គឺជាកសាងនៅកុសលផលបុណ្យទៅអនាគជាតិផងដែរ ៕