បើកម៉ូតូឡើងជេងទាក់និងទ្រុងគោយន្តកន្រ្តៃយ៍ដួលខ្ទាត់ចូលរថយន្តកិនស្លាប់សូម្បីតែមួកសុវត្តិភាពក៍មិនអាចជួយបាន

0

 

បន្ទាយមានជ័យះយុវជនម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងបន្ទាប់ពីបើកម៉ូតូឡើងជេងមិនផុតទាក់ដៃម៉ូតូនិងទ្រុងគោយន្តកន្រ្តៃយ៍ដួលខ្ទាត់ទៅម្ខាងផ្លូវត្រូវរថយន្តមកពីមុខកិនបែកមួកសុវតតិភាពស្លាប់តែម្តង់។
ហេតុការនេះកើតឡើងកាលពីថ្ងៃទី៣១តុលា២០១៦លើកំណាត់ផ្លូវជាតិលេខ៥៦ត្រង់ចំនុចផ្លូវបំបែកចូលភ្នុំចង្រ្កានយក្សក្នុងភូមិកសិណឃុំបន្ទាយឆ្មារស្រុកថ្មពួកខេត្តបន្ទាយមានជ័យ។
នគរបាលស្រុកថ្មពួកបានអោយដឹងថាជនរងគ្រោះក្នុងហេតុការនេះមានឈ្មោះសុខខុនហៅដាភេទប្រុសអាយុ26ឆ្នាំរស់នៅភូមិបន្ទាយឆ្មារត្បូងឃុំបន្ទាយឆ្មារបានបើកម៉ូតូម៉ាកវេវអីពណ៍ក្រហមខ្មៅក្មានស្លាកលេខបានពីជើងទៅត្បូងលុះដល់ចំនុចកើតហេតុបានបើកឡើងជេងនិងគោយន្តកន្រ្តៃយ៍ដែលនៅពីមុខបណ្តាលអោយទាក់និងទ្រុងគោយន្តដួលម៉ូតូនិងជនរងគ្រោះទៅម្ខាងថ្នល់ជាសិទ្ធិអតិភាពចំពោះយានយន្តផ្សេងទៀតក៍ត្រូវរថយន្តតូយូតាបាឡែងពណ៍ទឹកមាសពាក់ស្លាក់លេខ បាត់ដំបង2A8023មកពីមុខបុកកិនចំពេញទំហឹងបណ្តាលអោយស្លាប់និងកន្លែងសូម្បីតែមួកសុវត្តិភាពរបស់ជនរងគ្រោះក៍ត្រូវបែកខ្ទេច។ ធ្វើអោយរថយន្តរ៉េចង្កូតផ្លាក់ចេញពីផ្លូវហើយម្ចាស់រតើគេចខ្លួនបាត់។
ក្រោយកើតហេតុបន្ទាប់ពីសមត្ថកិច្ចធ្វើការវាស់វែងចប់បានប្រគល់សពជនរងគ្រោះអោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីចំណែករថយន្តនិងម៉ូតូត្រូវបាននាំយកមករក្សាទុកនៅអធិការស្រុកដើម្បីចាត់ការតាមផ្លូវច្បាប់។img_9780 fullsizerender