ក្រុមប្រជានេសាទសម្តែងការព្រួយបារម្ភ ខណៈពេល ក្រុមពាក់ពន្ធ័បោះបង្គោល វាតទីយក ដែនសមុទ្រ ព្យាយាមរត់ការសុំច្បាប់អនុញ្ញាត្តិ ច្បាប់ ចិញ្ចឹមកូនគ្រែងឈាម

0

ខេត្តព្រះសីហនុ៖ក្រុមមនុស្សដែលពាក់ពន្ធ័ ឃុបឃិតគ្នា បោះបង្គោលវាតទីយករំលោភយក ដែន សមុទ្រ យ៉ាងអនាធិបតេយ្យ ក្នុងតំបន់ កោះខ្យង ឃុំអូរ ជ្រៅ ស្រុកព្រៃនប់នោះ ក្រោយពីរមាន ការតវ៉ា ពីរសំណាក់ ប្រជានេ សាទក្រីក្រ(ទូកចែវ) ចំនួនរាប់ រយ គ្រូសារ យ៉ាងខ្លាំងខ្លា រូចមក បើ យោង តាម ការបញ្ជាក់របស់ មន្រ្តីអាជ្ញាធរស្រុក ព្រៃនប់ បានប្រាប់ឲ្យដឹងថា ក្រុមអ្នក បោះបង្គោល ទាំង នោះ កំពង់ រត់ការ សុំច្បាប់អនុញាត្តិ យកទីតាំង ចំណុចវិវាទនោះឲ្យបាន ស្របច្បាប់ ដើម្បី ចិញ្ចឹមកូន កូនគ្រែងឈាម ។ហើយជុំវិញបញ្ហរនេះ ត្រូវបានគេធ្វើការអះអាងថា ភាគីអាជ្ញាធរស្រុក ព្រៃនប់ក៏ដូចជាមន្រ្តីជំនាញជល ផល បានឯកភាពអស់ហើយ មិនមានការ ជំទាស់លើការស្នើរ សុំនេះទេ គឺរងចាំតែ ការឯកភាពពីរបន្ថែមពីរ ថ្នាក់ដឹកនាំអាជ្ញាធរខេត្ត នឹងមន្រ្តីជំនាញបរិស្ថាន តែប៉ុណ្ណោះ ពួកគេនឹងបានជោគជ័យហើយ។
. លោក ឯម ភា នាយផ្នែករដ្ឋាលជលផល ស្រុកព្រៃនប់ បានបញ្ជាក់ប្រាប់ឲ្យដឹងថា ការអនុ ញ្ញាត្តិច្បាប់ ចិញ្ចឹមកូនគ្រែងឈាម នៅចំណុចខាងលើនេះ មន្រ្តីជំនាញជលផល ក៏ដូច អាជ្ញាធរ ស្រុក ព្រៃនប់ មិនមានសិទ្ធិគ្រប់គ្រាន់ក្នុងការសម្រេចនោះទេ គឺបានត្រឹម តែឯកភាព តាមគោលការ ណ៍ដែលគេបានស្នើរសុំតែប៉ុណ្ណោះ រីឯការសម្រេចជាផ្លូវការយ៉ាងណានោះគឺអាស្រ័យទៅលើ ថ្នាក់ ដឹក នាំខេត្តនឹង មន្រ្តីជំនាញមន្ទីរបរិស្ថាន ពីព្រោះតំបន់ខាងលើនេះ ជាតំបន់ឧឡាជាតិរាម ស្ថិត ក្រោមការគ្រប់គ្រងរបស់ ក្រសូងបរិស្ថាន ។
.លោក សា មុត សុធារិទ្ធ ប្រធានមន្ទីរបរិស្ថានខេត្តព្រះសីហនុ បានធ្វើការបញ្ជាក់ថា តំបន់ ខាងលើនេះជាតំបន់ស្ថិតនៅក្នុងដែនការពារ ឧឡាជាតិរាម ហើយតំបន់នេះ មិនទាន់មាន ការស ម្រេច ណាមួយ ពីរក្រសូងបរិស្ថាន ឲ្យមានច្បាប់អនុញ្ញាត្តិ ធ្វើអាជីវកម្មអ្វីនោះឡើយ ដូចនេះការ សុំច្បាប់ ធ្វើអាជីវកម្ម ចិញ្ចឹមកូនគ្រែងឈាម មន្ទីរបរិស្ថាន មិនអាចអនុញ្ញាតិបាននោះទេ ហើយ ជុំវិញបញ្ហរនេះ ក្រសូងបរិស្ថាន ក៏បានដាក់លិខិត ជំរាបជូន រដ្ឋមន្រ្តីក្រសួងកសិកម្ម រូចហើយ ដើម្បី មិនឲ្យ មានការចេញច្បាប់អនុញ្ញាត្តិធ្វើអាជីវកម្ម ផ្សេងៗ លើតំបន់ឧឡាជាតិរាមនេះទៀតទេ។ ជា មួយ គ្នានេះ លោក ប្រធាន មន្ទិរបរិស្ថាន ក៏បានធ្វើការបញ្ជាក់ផងដែរថា លោក នឹងធ្វើ កោះអញ្ជើញ ហៅ ម្ចាស់ ចិញ្ចឹមកូនគ្រែងឈាមចំនូន ២នាក់ ដែលគាត់បានច្បាប់អនុញ្ញាត្តិ ពីររដ្ឋាលជនផល កន្លងមក ឲ្យចូលមកមន្ទីរបរិស្ថានខេត្តនៅថ្ងៃទី០៤ខែ វិច្ឆិកា ឆ្នាំ២០១៦នេះដើម្បីធ្វើការពិនិត្យមើល ឡើងវិញឯកសារពាក់ពន្ធ័ផ្នែកផ្លូវច្បាប់ រូចហើយធ្វើ របាយការណ៏ផ្ញើរទៅក្រសូងបរិស្ថាន ឲ្យបាន ជ្រាប់នឹងសម្រេច។
. ទោះជាយ៉ាងណាក៏ដោយ ក្រុមប្រជានេសាទរាបរយគ្រូសារ រស់នៅតំបន់ កោះខ្យង បាន ប្រកាស់តវ៉ាដាច់ខាត បើសិនជា អាជ្ញាធរខេត្ត ចេញច្បាប់អនុញាត្តិ ក្រុមអ្នកចិញ្ចឹមកូនគ្រែងឈាម ដោយនៅចំពោះមុខ ពួកគេ បាន ធ្វើការស្នើរសុំ ទៅថ្នាក់ដឹកនាំអាជ្ញាធរខេត្តក៏ដូចជាមន្រ្តី ជំនាញ ពាក់ពន្ធ័នឹងជាពិសេសរដ្ឋមន្រ្តីក្រសួង បរិស្ថាន តែម្តង សូមឲ្យធ្វើការពិចារណាឡើងវិញ បើសិនជា មានគោលការណ៍ អនុញ្ញាត្តិច្បាប់ ឲ្យក្រុមឈ្មូញរកស៊ីចិញ្ចឹម កូនគ្រែងឈាម នៅតំបន់ខាងលើនេះ ពីព្រោះតំបន់នេះគឺជាឆ្នាំងបាយ ប្រចាំ ថ្ងៃ របស់ ប្រជានេសាទក្រីក្រី (ទូកចែវ) ដូចនេះ បើអនុញ្ញាត្តិ ឲ្យក្រុមអ្នកចិញ្ចឹមកូនគ្រែង ចំនូន ២ទៅ ៣នាក់ ស្នើរនឹងសម្លាប់ប្រជានេសាទក្រីក្រ ចំនួនរាប់រយ គ្រូសារ រស់នៅតំបន់កោះខ្យង ដាច់អាជីព ដាច់បាយ រងទុកវេទនា រកទីបញ្ចប់គ្មាននោះឡើយ ។ បងប្អូនប្រជានេសាទ សង្ឃឹម ថា រដ្ឋមន្រ្តី ក្រសួងបរិស្ថាន នឹងយល់បញ្ហារនេះ ហើយជួយដល់ពួក គាត់ទាំងអស់គ្នាផង៕ 20161026_145528_resized 20161026_144338_resized 20161026_145712_resized 20161026_144252_resized 20161101_074340