តាកែវ ÷ អំពើហឹង្សាដោយចេត្តនាមួយបាន កើតឡើងក្នុងគ្រួសារដែលរស់នៅក្រោម ដំបូល ផ្ទះជាមួយគ្នារវាងជនរងគ្រោះ ជាស្ត្រីមេម៉ាយកូន០៥និងជនសង្ស័យត្រូវជាសាច់ថ្លៃនិងគ្នាបណ្តាលឲ្យមានអ្នករងរបួសនិងស្លាប់។
ហេតុការណ៍គួរឲ្យរន្ធត់នេះ កើតឡើងនៅយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង២១និង៣០នាទី នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យ ឈ្មោះ មឿន កាន់ ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅជាមួយនិងជនរងគ្រោះ។ បើតាមសម្តីប្រជាពលរដ្ឋដែលនៅជិតខាងបាននិយាយថា មុនពេលកើតហេតុ កាប់សម្លាប់នេះ ជនសង្ស័យបានផឹក ស្រាប៊ៀអស់០២កំប៉ុង កឮសូរឈ្លោះប្រកែក ពាក្យសម្តីជាមួយនិងប្រពន្ធខ្លួនឈ្មោះ ស្ងួន នីវូច អាយុ៤០ឆ្នាំ រហូតរាលដាលដល់បង ថ្លៃស្រីឈ្មោះ ស្ងួន សុគន្ធ អាយុ៦០ឆ្នាំ ជាស្ត្រីមេម៉ាយមានកូន០៥នាក់ក្នុងបន្ទុក។ មួយសន្ទុះក្រោយមកជនសង្ស័យបានដេញកូនៗរបស់ជនរងដែលស្លាប់ចេញក្រៅផ្ទះរួចក៏បិទគន្លិះចាក់សោទ្វាពីខាងក្នុងនិងបានយកកាំបិតខ្វែងកាប់ទៅលើប្រពន្ធខ្លួនឯងបណ្តាលឲ្យរងរបួសជាទម្ងន់រីឯបងថ្លៃស្រីវិញត្រូវជនសង្ស័យកាប់ចំកញ្ចឹងកបណ្តាលឲ្យស្លាប់ភ្លាមៗក្នុងថ្លុកឈាមតែម្តង។ ក្រោយធ្វើសកម្មភាពដ៏ឃោឃៅនេះរួចមក ជនបង្កបានរត់គេចខ្លួនបាត់ស្រមោល ចំណែកប្រពន្ធដែលរងរបួសដោយមុខកាំបិទប្តីត្រូវបានបងប្អូនបញ្ជូនទៅព្យាបាលនៅរាជធានីភ្នំពេញទាំងយប់ រីឯសាកសពស្ត្រីជា បងថ្លៃត្រូវបានបងប្អូនរៀបចំធ្វើបុណ្យនៅផ្ទះរបស់ជនរងគ្រោះតាមប្រពៃណី៕