សមត្ថកិច្ចចំរុះបង្ក្រាបបទល្មើសនេសាទដាក់របាំងស្បៃមុងបានប្រវែង១៥០០ម៉ែត្រ នៅភូមិកំពង់បាស្រូវ ស្រុកជលគីរី

0

ខេត្តកំពង់ឆ្នាំង ៖ក្រោយពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានបទល្មើសនេសាទដាក់របាំងស្បៃមុង យ៉ាងច្រើន នៅចំណុចភូមិកំពង់បាស្រូវ ឃុំជលសារ ស្រុកជលគីរី មកសមត្ថកិច្ចចំរុះ ដឹកនាំដោយ លោក ឃីម ឡុង នាយផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ សហការជាមួយ គណៈបញ្ជារការឯកភាពស្រុកជលគីរី ដឹកនាំដោយ លោក លី ផល្លីន អភិបារងស្រុកជលគីរី នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ បានចុះរុករកបង្ក្រាបបទល្មើសពេញមួយព្រឹកធំដោយរុះរើរបាំងស្បៃមុងចោលបានប្រវែង១៥០០ម៉ែត្រ។ . លោក ឃីម ឡុង នាយផ្នែករដ្ឋបាលជលផលកំពង់ប្រសាទបាននិយាយអោយដឹងថា៖ បទល្មើសនេ សាទរបាំងស្បៃមុង ពិតជាមានតិចតួចមែន តែមិនច្រើននោះទេ ព្រោះថាកន្លងមកមន្ត្រីជំនាញបានសហការជាមួយសមត្ថកិច្ចចំរុះចេញបង្ក្រាបស្ទើរតែរាល់ថ្ងៃ ប៉ុន្តែការលួចលាក់ធ្វើរបស់ប្រជាពលរដ្ឋនៅតែមាន យើងបង្ក្រាបអោយស្អាតមួយរយភាគរយនោះឡើយ។ . ជាក់ស្តែងក្នុងថ្ងៃនេះសមត្ថកិច្ចចំរុះចុះបង្ក្រាបពេញមួយព្រឹកធំ ដោយប្រើប្រាស់កម្លាំងសរុប ចំនួន១៤នាក់ កាណូតបាឡាស្មាច់ ៥គ្រឿង នៅក្នុងភូមិសាស្ត្រ ភូមិកំពង់បាស្រូវ ឃុំជលសារ និងឃុំកោះថ្កូវ ស្រុកជលគីរី គឺបង្ក្រាបបានលបលូស្បៃមុង១៥មាត់ របាំស្បៃមុង១៥០០ម៉ែត្រ បង្គោល៨០០ដើម ហើយបានចាក់លែងកូនត្រីក្នុងទន្លេវិញបានចំនួន៤០គីឡូក្រាម ។ . សូមបញ្ចាក់ថាៈ មុននិងចុះបង្ក្រាបបទល្មើសខាងលើនេះមានការរាយការណ៍រពីប្រជាពលរដ្ឋថា៖ មានរបាំងស្បៃមុងយ៉ាងច្រើន ពីចំណុចភូមិកំពង់បាស្រូវ ដល់ចំណុចភូមិបត់ត្រង់ ក្នុងភូមិសាស្ត្រស្រុកជលគីរី តែសមត្ថកិច្ចជំនាញបានចេញ បង្ក្រាប បានជួបតែនៅចំណុចភូមិកំពង់បាស្រូវតែប៉ុណ្ណោះ ចំពោះចំណុចភូមិបត់ត្រង់គ្មានបទល្មើសនេសាទទេ ។ លោក លី ផល្លីន អភិបាលរងស្រុកជលគីរី បានអោយដឹងថាៈ សហគមន៍នេសាទភូមិបត់ត្រង់ ជាសហគមន៍នេសាទគំរូពុំដែលមានបទល្មើសនេសាទកើតឡើងទេ ៕dsc05298 dsc05317