សប់កាំភ្លើងខ្យល់ដើរបាញ់សត្វមិនប្រយ័ត្នរាលកៃធ្លាយទ្រូងស្លាប់ខ្លួនឯង

0

 

សៀមរាប៖យោងតាមការស្រាវជ្រាវរបស់សមត្ថកិច្ចបានបង្ហាញឲ្យដឹងថា៖បុរសម្នាក់ដែលដើរបាញ់សត្វកណ្តាលព្រៃរួចសប់កាំភ្លើងខ្យល់ដើម្បីបាញ់សត្វមិនប្រយ័ត្នក៏រាលកៃធ្លាយចំដើមទ្រូងខ្លួនឯងបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១៦.០០ថ្ងៃទី៣១ខែតុលាឆ្នាំ២០១៦នៅចំណុចម្តុំត្រពាំងតាកែវខាងកើតភូមិផ្លុងចំងាយ៥គីឡូម៉ែត្រឃុំពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។
លោកវរសេនីយ៍ត្រី សុខ សុទ្ធាវុធ អធិការនគរបាលស្រុកជីក្រែងបានឲ្យដឹងនារសៀលថ្ងៃទី០១ខែវិច្ឆិកានេះថា៖យោងតាមការអះអាងរបស់ប្រពន្ធរបស់គ្រួសារសពបានឲ្យដឹងថាប្តីរបស់គាត់មានអាវុធកែឆ្នៃប្រើប្រាស់មួយដើមហើយបានទៅឃ្វាលគោនិងដើរបាញ់សត្វ។លោកបន្តថា៖ប្តីរបស់គាត់មិនដែលមានគំនុំនឹងអ្នកណានោះទេដោយគ្រាន់តែដើរបាញ់សត្វលេងធម្មតាទេ។លោកបន្ថែមថា៖ជនរងគ្រោះមាន
ឈ្មោះ ឡុង សុភី ភេទប្រុសអាយុ ២៥ ឆ្នាំនៅភូមិផ្លុងឃំុពង្រក្រោម។
តាមការសន្និដ្ឋានជនរងគ្រោះអាចរាលកៃដោយខ្លួនឯងដោយសារតែគាត់សប់ខ្យល់មិនប្រយ័ត្នទើបបណ្តាលឲ្យបុកចំកៃធ្លាតទ្រូងស្លាប់តែម្តង។
តាមរយះនៃការគ្រោះថ្នាក់នេះដែរសូមបងប្អូនប្រុងប្រយ័ត្នចំពោះការប្រើប្រាស់កាំភ្លើងខ្យល់នេះព្រោះវាអាចធ្វើឲ្យមនុស្សឬសត្វស្លាប់បានដូចកាំភ្លើងយន្តដែរ៕received_217033655398377 received_352872821731030 received_217033652065044