ខេត្តពោធិ៍សាត់៖បុរសម្នាក់បានរងរបួសធ្ងន់ត្រូវគេបញ្ជូនតាមរថយន្តសង្រ្គោះទៅកាន់ខេត្តបាត់ដំបង ខណៈដែលរថយន្តដឹកត្រីវេចង្កូតមកបុកកំពុងជិះម៉ូតូច្រាស់ទិសគ្នា។ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី០១ ខែវិច្ឆិការ ឆ្នាំ២០១៦ ត្រង់គីឡូលេខ ៤៦និង៤៧ លើផ្លូវលេខ៥៥ ស្ថិតក្នុងភូមិអង្រ្គង ឃុំសំរ៉ោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។លោកវង សាវ៉េត អធិការនគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងថា៖ ជនរងគ្រោះឈ្មោះ ង៉ែត ចាន់ អាយុ៦៣ឆ្នាំ ភេទប្រុស រស់នៅភូមិកើតហេតុខាងលើ ។
លោកអធិការបន្តថា៖ នៅពេលមានហេតុការនេះ គឺមានរថយន្តមួយគ្រឿងប្រភេទហុីយ៉ាន់ដាយព័ណខៀតចំណុះ២,៥ពាក់ស្លាកលេខពោធិ៍សាត់3A .07,68 បានដឹកត្រីចរាចរណ៍ពីកើតទៅលិច ដោយជិះគ្នាពីនាក់ក្នុងកាបីនរថយន្តដែលគេស្គាល់អ្នកបរនោះឈ្មោះឃុត សាម៉េត ភេទប្រុសអាយុ២៦ឆ្នាំ និងប្អូនប្រុសតៃកុងរថយន្តនោះឈ្មោះ ឃុត ទូច អាុយ២៣ឆ្នាំ អ្នកទាំងនៅស្រុកបាកាន ។ លុះបើកមកដល់ចំនុចខាងលើថឭដោយសាបើកលឿនគេចផ្លូវជង្ហុកច្រើនផងទៅចខាងឆ្វេងដៃ ស្របពេលនោះបុរសរងគ្រោះបានជិះម៉ូតូសេ១២៥ព័ណខ្មៅពាក់ស្លាក់លេខកណ្ដាល1B- 81,90 កំពុងចរាចរណ៍ពីលិចទៅកើតច្រាស់ទិសគ្នាសុខៗ ក៍រថន្តបង្ករនោះឆ្លងទ្រូងផ្លូវមកបុកទាំងច្រាស់ទិស បណ្ដាលឲ្យរបួសធ្ងន់ត្រូវគេបញ្ជូនទៅសង្រ្គោះនៅខេត្តបាត់ដំបងតែម្ដង។
លោកវង សាវ៉េត បញ្ជាក់ថា៖ រថយន្តនិងម៉ូតូដែលខូចខាតស្ទើរទាំងស្រុងនោះ ត្រូវបាននគរបាលចរាចរណ៍វាស់វែងកន្លែងកើតហេតុរូចហើយ ក៍បានយកទៅរក្សាទុកបណ្ណោះអាសន្ននៅអធិការស្រុកភ្នំក្រវាញ រងចាំដោះស្រាយជាក្រោយ៕



































