បន្ទាយមានជ័យៈកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតនៅថ្ងៃទី១វិច្ឆិកា២០១៦នេះបានបញ្ជូនសង្សយ័ប្រុសស្រីចំនួនប្រាំបួននាក់មានជនជាតិថៃខ្មែរ មកបញ្ជាការដ្ឋានអាវុធហត្ថខេត្តចាត់ការបន្ត បន្ទាប់ពីធ្វើការឃាត់ខ្លួនកាលពីរសៀលថ្ងៃទី៣០.ខែតុលាឆ្នាំ២០១៦។
លោក ជា ដា មេបញ្ជាការអាវុធហត្ថក្រុងប៉ោយប៉ែតបានអោយដឹងថាជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួនពីបទ:ឆបោកប្រាក់ចំនួន៥០៦២០០ដុល្លារ ប្រព្រឹត្តនៅចំនុចបរិវេណកាសុីណូផ្កាយ៥ស្ថិតក្នុងភូមិក្បាលស្ពាន១សង្កាត់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យដោយជនសង្ស័យជាបុគ្គលិកក្រុមហ៊ុន(T.CLUB) រួមមានមាន1 .ឈ្មោះថៈរៈសិ វិវេវ៉ាន ភេទ ប្រុស អាយុ31ឆ្នាំ
ទីលំនៅបច្ចុប្បន្ន ក្រុងបាងកក ប្រទេសថៃ2 .ឈ្មោះណាត់ ឆៃយ៉ា ភេទ ស្រី អាយុ23ឆ្នាំ ទីលំនៅបច្ចុប្បន្នខេត្តឈុនបូរីប្រទេសថៃ3 .ឈ្មោះដេឆា ខៀវផឹក ភេទប្រុសអាយុ23ឆ្នាំរស់នៅខេត្តអុប៊ុនរាជ ធានីប្រទេសថៃ
4 .ឈ្មោះផាវីឡាក់តិភូមិ ភេទប្រុសអាយុ37ឆ្នាំទីលំនៅបច្ចុប្បន្ន ក្រុងបាងកកប្រទេសថៃ5 .ឈ្មោះសៃថាន ថាវ៉ន ភេទស្រីអាយុ20ឆ្នាំ ទីលំនៅបច្ចុប្បន្ខេត្តនឈុនបូរីប្រទេសថៃ6 .ឈ្មោះកាន់ចៈនា ឡាក់ម៉ាយសុី ភេទស្រី អាយុ 24ឆ្នាំ ទីលំនៅបច្ចុប្បន្ន ក្រុងបាងកកប្រទេសថៃ
7 .ឈ្មោះសៀង គឹមសៀក ភេទស្រី អាយុ 22ឆ្នាំ ទីលំនៅបច្ចុប្បន្ន ក្រុងប៉ោយប៉ែត8 .ឈ្មោះម៉ៅ ស្រីមុំ ភេទស្រី អាយុ32ឆ្នាំ ទីលំនៅបច្ចុប្បន្ន ក្រុងប៉ោយប៉ែត9 .ឈ្មោះសួន សៃយ៉ា ភេទស្រីអាយុ 25ឆ្នាំ ទីលំនៅបច្ចុប្បន្ន ក្រុងប៉ោយប៉ែត។
មូលហេតុដែលនាំអោយមានការឃាត់ខ្លួននេះដោយសារតែកាលពីថ្ងៃទី០៧ខែកក្កដាឆ្នាំ២០១៦ក្រុមហ៊ុន(T.CLUB)ខាងលើបានបើកការផ្សព្វផ្សាយដែលមានទីតាំងនៅបរិវេណកាសុីណូផ្កាយ៥ក្រុងប៉ោយប៉ែតអោយប្រជាពលរដ្ឋយកប្រាក់មកដាក់នៅក្នុងក្រុមហ៊ុនអាចទទួលបានការប្រាក់ខ្ពស់ទៅតាមសាច់ប្រាក់ដែលបានដាក់ក្នុងក្រុមហ៊ុនក្រោយមកប្រជាពលរដ្ឋបាននាំគ្នាយកប្រាក់មកដាក់ក្នុងក្រុមហ៊ុនជាច្រើនរយនាក់តាមការផ្សព្វផ្សាយរបស់ក្រុមហ៊ុនT.ClUBរហូត រយះពេល០៤សប្ដាហ៏ចុងក្រោយគឺក្រុមហ៊ុនមិនបានទទួលខុសត្រូវតាមការសន្យាហើយបានផ្ដាច់ការទាក់ទងជាមួយប្រជាពលរដ្ឋ ទើបប្រជាពលរដ្ឋមានចំនួន១៣១នាក់បានមកដាក់ពាក្យបណ្ដឹងនៅមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែតជួយរកដំណោះស្រាយជូនពួកគាត់ទើបសមត្ថកិច្ចបានធ្វើការស្រាវជ្រាវចាត់ការរឿងនេះ។
សូមបញ្ជក់ថាក្រុមហ៊ុនT.ClUB ជាក្រុមហ៊ុនបើកល្បែងសុីសង់ជ្រោកក្រោមកាសុីណូផ្កាយ៥ហើយបានអោយគេចូលហ៊ុន។ ករណីនេះសង្ស័យតែក្រុមហ៊ុននេះមានបញ្ហាជាមួយខាងក្រុមហ៊ុនកាសុីណូទើបបង្កអោយមានបញ្ហារហូតមានការឃាត់ខ្លួនខាងលើ។ព្រោះថាកន្លងមកការបើកល្បែងសុីសងឫបញ្ហាអ្វីក្នុងបរិវេណកាសុីណូបើខាងក្រុមហ៊ុនកាសុីណូមិនប្តឹងពុំអាចសមត្ថកិច្ចមូលដ្ឋានហានចាត់ការឡើយ។
បច្ចុប្បន្នករណីនេះអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យទទួលបានហើយកំពុងពិនិយ្យចាត់ការតាមនីតិវិធីនៃច្បាប់។