ព្រំ សុខា
សៀមរា៖ វិទ្យាល័យកំពង់ក្ដីរៀបចំពិធីបើកបវេសណ្ណាក់កាលឆ្នាំ២០១៦-២០១៧ក្រោម អធិបតីភាព លោកពៅ ប៊ុន ធឿន អភិបាលនៃគណៈអភិបាលស្រុកជីក្រែងក្នុងព្រឹកថ្ញៃទី០១ខែវិឆិការឆ្នា២០១៧ដែលមានចំនួនអ្នកចូលរួមសរុប ២២៩០ នាក់ ក្នុងនោះមាន៖មាតាបីតាសិស្សសរុបៈ៦៥០នាក់ លោកគ្រូអ្នកគ្រូ៦៣នាក់សិស្សសរុបៈ១៥៧៧នាក់
ក្រោយពី លោកគ្រូ ព្រាប មុន្នី នាយករងវិទ្យាល័យកំពង់ក្តីអានរបាយការណ៍សង្ខេបបូកសរុបការងារឆ្នាំកន្លងមកជូនអង្គកម្មវិធីរួច លោកពៅ ប៊ុន ធឿនអភិបាលនៃគណអភិបាលស្រុកជីក្រែងបានអញ្ជើញឡើងអានសារលិខិត្តរបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្តីពីការបើកបវេដសណ្ណាក់ការឆ្មាំ២០១៦. ២០១៧ និងមានមត្តិចូលរួមបន្ថែមដល់លោកគ្រូ អ្នលគ្រូអោយ យកចិត្តទុកដាក់ក្នុងការបង្ហាត់បង្រៀនសិស្សអោយបានល្អ អោយសិស្សរៀនបានពូកែរ នឹងសំណូមពរដល់យុវសិស្សទាំងអស់ខិត្តខំរៀនសូត្រដើម្បីយកចំណេះដឹងទៅប្រកបមុខរបរចិញ្ចឹមជីវិតផ្ទាល់ខ្លួន នឹងសុំអោយសិស្សទាំងអស់ជៀសអោយផុតពីល្បែងស៊ីសង សេបសូរា សេបគ្រឿងញៀនព្រោះអំពើរទាំងនេះសង្គមជាតិកំពិងស្អប់ខ្ពើម។
លោកវរញសេនីយ៍ត្រី ស្រី សំអុល អធិការងស្រុកជីក្រែងបានឡើងមានមត្តិផ្តាំផ្ញើរដល់សិក្សានុសិស្សទាំងអស់ត្រូវតែគោរពច្បាប់ចរាចរណ៍ ក្នុងពេលបើកបរត្រូវពាក់មួកសុវត្ថិភាព ម៉ូតូត្រូវមានកញ្ចក់ សំរាប់មើលរថយន្តឫទោចក្រយានយន្តដែមកពីក្រោយយើង ។ ពិសេសលោកបានសំណូមពរ ដល់យុវសិស្សទាំងអស់ សង្កត់ធ្ងន់លើល្បែងស៊ីសង សេបសូរា សេបគរឿនញៀនបសមត្ថកិច្ចចាប់បាបធ្វើអោយបះពាល់ដល់កេត្តិយស់និងកេត្យានុភាពវិល័យព្រមទាំងលោកគ្រូ អ្នលគ្រូ ជាពិសេសមាតាបិតាយើងផ្ទាល់តែម្តង។
លោកគ្រូប៊ុន ណុចនាយកសាលាវិទ្យាល័យបានឡើងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់មាតាបិតាសិស្សដែលបានអញ្ជើញមកចូលរួមយ៉ាងច្រើនកុះករនិងសូមអគុណដល់មាតាបិតានៃសិស្សទាំអស់ដែលឆ្នាំកន្លងមកបានជួយឧបត្ថម្ភដល់សាលាជាថវិការធ្វើអោយសាលាមានទុនក្នុងដៃយកមកកែរឆ្នៃហេថារច្ចនាសម្ព័ន្ធសាលាន៊បានល្អប្រសើរជាងឆ្នាំមុនៗមួយកំរិត។ លោកបានសំណូមពរបន្ងែមទៀតដល់មាតាបិតាទាំអស់ ឆ្នាំនេះសុំអោយជួយបន្តរទៀត ក្នុងសិស្សមួយនាក់២០០០០រៀល បើគ្រួសារណាមានកូនបីនាក់សុំយកតែពីរនាក់ទេ ថវិការទាំងអស់នេះយកមកទ្រទ្រង់សហគមន៍ដើម្បីកសាងហេថារច្ចនាសម្ព័ន្ធក្នុងសាលាវិទ្យាល័យយើង អោយរិតតែមានសោភ័ណ្ឌភាពប្រសើរជាងឆ្នាំកន្លងទៅ ។
ចុងក្រោយលោកគ្រួទួន មិថុនាតំណាងអោយមន្ទីរអប់រំខេត្តឡើងមានមត្តិ នឹង ថ្លែងអំណរគុណុយ៉ាងជ្រាលជ្រៅដល់លោកគ្រូ អ្នកគ្រូដែលចិត្តខំបង្ហាត់បង្រៀនសិស្សបានជាប់ចំណាត់ថ្នាក់ពូកែរច្រើន និង អគុណសហគមន៍មាតា បិតាសិស្សដែលបានជូយជាថវិការដល់សាលាដើម្បីយកមកកសាងហេថារច្ចនាសម្ព័ន្ធបានល្អជាងឆ្នាំមុនៗ នឹង ប្រកាសបើកបវេសណ្ណាក់កាលចាប់ពីថ្ងៃនេះតទៅ ៕