កាំកុងត្រូល​បន្ទាយមានជ័យប​បន្តដឹកនាំ​មន្រ្តី​ចម្រុះ​ពិនិត្យ​គុណភាព​ម្ហូបអាហារនៅផ្សារ​ចក្រី ស្រុកព្រះនេត្រព្រះ

0

ដោយ ឃិន គន្ធា

បន្ទាយមានជ័យ៖ ពលរដ្ឋជាអាជីករនិងអតិថិជន ក្នុងផ្សារចក្រី ស្ថិតក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ យល់ដឹងច្រើនពីសុវត្តិភាពនិងគុណភាពចំណីរអាហារ នេះជាការលើករបស់ លោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ខណះចុះពិនិត្យគុណphoto_2016-11-02_14-14-26ភាពម្ហូបអាហារ នៅផ្សារចក្រី នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
លោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ដោយអនុវត្តន៍ តាមការណែនាំ របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏ដូចជាដើម្បីធានាបាននូវគុណភាពម្ហូបអាហា លើទីផ្សារក្នុងខេត្ត បន្ទាយមានជ័យ លោកបានដឹកនាំមន្ត្រីជំនាញរបស់លោក សហការជាមួយ មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត ប៉ូលីសសេដ្ឋកិច្ចខេត្ត ប៉ូលិសសេដ្ឋកិច្ចក្រសួង សមត្ថកិច្ចអាជ្ញាធរមូលដ្ឋាន ចុះអប់រំណែនាំអាជីវករ ត្រួតពិនិត្យ គុណភាពម្ហូបអាហា ដែលអាជីវករដាក់លក់ក្នុងផ្សារ ចក្រី នៃស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ ការត្រួតពិនិត្យនេះ មន្ត្រីជំនាញបាន ធ្វើការត្រួតពិនិត្យសសៃគុយទាវ ផ្អក ម៉ាំ អង្ក រកសាជាតិបូរ៉ាក់ និងអង្កផ្លាសស្ទិច តែរកពុំឃើញមានសារធាតុបូរ៉ាក់ឬអង្កផ្លាសស្ទិចអ្វីទេ ។ ក្នុងនោះមន្ត្រីបានដកហូតទំនិញខូចគុណភាព ហួសកាលបវិច្ឆេទ មួយចំនួនដូចជា នំកញ្ចប់ ស្ករគ្រាប់ មួយចំនួនធំដែលអ្នកលក់ទុកដូរ អ្នកចែកចាយ ។photo_2016-11-02_14-14-22
ជាមួយនឹងការត្រួតពិនិត្យនេះ អាជីវករម្នាក់បានអោយដឹងថា បច្ចុប្បន្ន អាជីវករលក់ដូរក្នុងផ្សារចក្រីភាគច្រើន មានការយល់ដឹងច្រើន និងមិនមានការដាក់លក់ទំនិញគ្មានស្លាកយីហោ ទំនិញហួសកាលបរិច្ឆេទ និងទំនិញច្បាប់ហាមឃាត់ជាដើម ហើយការយល់ដឹងនេះតាមរយៈ ការណែនាំរបស់មន្ត្រីសាខាកាំកុងត្រូល និងប្រព័ន្ធផ្សព្វផ្សាយព័ត៍មាន ។
ជាមួយនឹងការត្រួតពិនិត្យនេះដែល លោក ស៊ាន ស៊ីណាត ក៏បានអំពាវនាវដល់ ក្រុមអាជីវករលក់ដូរក្នុងផ្សារ មេត្តាកុំដាក់តាំងលក់ នូវប្រភេទទំនិញ ដែលមន្ត្រីសាខាកាំកុងត្រូលតែងធ្វើការណែនាំ និងសូមអោយបងប្អូនប្រជាពលរដ្ឋ មុនពេលទិញទំនិញយកទៅប្រើប្រាស់ ត្រូវពិនិត្យអោយច្បាស់ នូវកាលបរិច្ឆេទ និងប្រភេទទំនិញ ៕

photo_2016-11-02_14-14-30photo_2016-11-02_14-14-18