ដោយ ឃិន គន្ធា
បន្ទាយមានជ័យ៖ មន្ទូីរអប់រំ យុវជននិងកីឡា ក៏ដូចរដ្ឋបាលខេត្តបន្ទាយមានជ័យអះអាងថា នឹងពង្រឹកសេវាអប់រំ ហើយពង្រឹងគុណភាពអប់រំក្នុងទូទាំងខេត្តនេះបន្ថែមទៀត។
នេះបើតាមសារនៃការប្តេជ្ញាចិត្តចេញពីទិវាបវេសនកាលសិស្សសាលាចំណេះទូទៅសាធារណ:ឆ្នាំសិក្សា២០១៦-១៧ ថ្នាក់ខេត្តប្រារព្ធនៅវិទ្យាល័យហ៊ុន សែនខ្លាកូនសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណកាលពីថ្ងៃទី១វិច្ឆិកាឆ្នាំ២០១៦។លោកសុខ ចំណាន នាយកវិទ្យាល័យហ៊ុនសែនខ្លាកូននិយាយថា:ដោយបង្កើតឡើងពីឆ្នៃ១៩៩៦មក ឥឡូវសាលានេះ មានសិស្សជិត១.០០០នាក់ ជាមួយនឹងអគារ២ខ្នងស្មើនឹង១០បន្ទប់ បុគ្គលិក៣២នាក់។តែបន្ទាប់មកទទួលបានអគារធនធាន១ខ្នងទៀត។ហើយវិសេសវិសាលបំផុតនោះ កាលពីថ្ងៃទី២០តុលាឆ្នាំ២០១៦កន្លងមកនេះ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីបានអញ្ជើញមកសួរសុខទុក្ខផ្ទាល់ ហើយប្រកាសផ្តល់អំណោយអគារសិក្សា១ខ្នងស្មើ៣០បន្ទប់ អគារស្នាក់នៅគ្រូ១ខ្នងស្មើ១០បន្ទប់ អគារទីចាត់ការ១ខ្នង កុំព្យួទ័រ ២០គ្រឿង ព្រីនធើ២គ្រឿង ម៉ាសុីនហ្វូតូកូពី១គ្រឿង ផ្លូវក្នុងសាលា របងព័ទ្ធជុំវិញ។
លោកស្តើង តុងហឹុង ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យនិយាយថា:ឆ្នាំនេះបរិមាណសិស្សនឹងកើនឡើង ហើយប្តេជ្ញាថា នឹងបង្កើន ពង្រឹងគុណភាពបន្ថែមទៀតព្រោះឆ្នាំសិក្សា២០១៥-១៦កន្លងមក ទូទាំងខេត្តទទួលបានចំណាត់ថ្នាក់ល្អជាងឆ្នាំមុនទាំងថ្នាក់មត្តេយ្យ បឋមសិក្សា មធ្យមសិក្សាបឋមភូមិនិងទុតិយភូមិ។
លោកស្តើង តុងហឹុងបន្ថែមថា:វិធានការគន្លឹះរបស់រាជរដ្ឋាភិបាល ក្រសួងអប់រំយុវជននិងកីឡាត្រូវអនុវត្តបន្តក្នុងការពង្រឹងគុណភាពអប់រំ បង្កើនគុណតម្លៃធនធានមនុស្សនោះ ខេត្តត្រូវ:បង្កើនគុណភាព ប្រសិទ្ធិភាពអប់រំ។ពង្រឹងការងារគ្រប់គ្រង់បុគ្គលិក។ពង្រឹងការប្រលងគ្រប់ប្រភេទ ជាដើម។ពោលគឺនឹងពង្រឹងនៅសាលាចំណេះទូទៅទាំង៥០០កន្លែងក្នុងខេត្ត។
តំណាងសិស្សនិងលោកគ្រូអ្នកគ្រូប្តេជ្ញាខិតខំយកចិត្តទុកដាក់លើការរៀន បង្រៀនអោយបានលទ្ធផលល្អ គុណភាពល្អនិងសមតាមបំណងជម្រុញលើកទឺកចិត្ត ឧបត្ថម្ភរបស់ប្រមុខរាជរដ្ឋាភិបាល ក័ដូចក្រសួងអប់រំ យុវជននិងកីឡា ក៏ដូចជាអាជ្ញាធរ សមត្ថកិច្ចនិងដៃគូអភិវឌ្ឍន៍ជាតិ អន្តរាជាតិ ។
លោកឈើយ ចាន់ណា អភិបាលស្តីទីខេត្តបន្ទាយមានជ័យបានអានសារសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០១៦-១៧ ដោយកត់សម្គាល់ថា សូមថ្លែងអំណរគុណចំពោះតួអង្គ ស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិនិងសប្បុរសជនពាក់ព័ន្ធដែលតែងតែរួមចំណែកស្តារ កសាង អភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជា សូមបន្តជួយឧបត្ថម្ភគាំទ្រនិងផ្តល់កិច្ចសហការល្អតទៅទៀតដើម្បីបុព្វហេតុនៃការអប់រំមការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយប្រសិទ្ធិភាពនិងសក្តិសិទ្ធិ។ឱកាសនោះ គណ:អធិបតីបានលើកទឺកចិត្ត ផ្តល់កម្លាំងចិត្តដល់សិស្សនិងមាតាបិតាសិស្សក្រក្រីដោយផ្តល់ប័ណ្ណសរសើរនិងអំណោយ៕