VIDEO វេទិកាផ្សព្វផ្សាយពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ធំអាណត្តិទី២សាលាស្រុកបារាយណ៍

0

កំពង់ធំ៖ លោកជំទាវយស់ ថានារី អភិបាលរងខេត្តកំពង់ធំ បានមានប្រសាសន៍ សិទ្ធអំណាចរបស់ក្រុមប្រឹក្សាខេត្ត គ្រប់គ្រងនិងចាត់ចែងលើប្រជាពលរដ្ឋរបស់ខ្លួនក្នុងខេត្ត ក្រុមប្រឹក្សាខេត្តត្រូវបំពេញតួនាទីនិងភារៈកិច្ចរបស់ខ្លួន ដោយធ្វើសេចក្តីសម្រេចខាងបញ្ញាត្តិឬសេចក្តីសម្រេចខាងប្រតិបត្តិ ដែលជាគោលការណ៍ គោលនយោបាយ របស់រដ្ឋបាល ខេត្តនិងវិធានការ បែបបទនិតិវិធីចាត់ចែងការងារតាមការចាំបាច់ដែលទាក់ទងទៅនឹង ការរៀបចំដើម្បីទទួលមុខងារ និងធនធានថ្មីដែលស្របតាមច្បាប់ ស្តីពីការគ្រប់គ្រងរាជធានី ស្រុក ខេត្ត ខណ្ទ។asset-5

ឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានបញ្ជាក់ពីបញ្ហាភ្លើងអគ្គិសនី ដែលទទួលបានការតភ្ជាប់និងប្រើប្រាស់ អគ្គិសនីនៅក្នុងខេត្តកំពង់ធំនាពេលបច្ចុបន្ន ដែលត្រូវបានតភ្ជាប់ពីពីអនុស្ថានីយ៍ខេត្តកំពង់ចាម ទី២ពីខាងប្រទេសឡាវ ចូលមក្រុងស្ទឹងសែននិងស្រុកស្ទោង ទី៣តភ្ជាប់បីខាងខេត្តសៀមរាបមកដល់ពាក់កណ្តាលសាលាស្រុកស្ទោង សម្រាប់ឆ្នាំ២០១៧ ខេត្តកំពង់ធំ និងមានសាងសង់អនុស្ថានីយ៍មួយខ្លួនឯង តាមរយះក្រសួងរ៉ែថាមពល និងក្រុមហ៊ុន អ៊ឺបេសេ រីឯតំលៃមានការថយចុះត្រឹម៨០០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោងឬអាចចុះថោកជាងហ្នឹងតាមលក្ខណៈនៃការ ប្រើប្រាស់ ក្នុងនោះដែរសម្រាប់តំបន់ផ្គត់ផ្គង់មួយចំនួន ដែលសេវាករអគ្គិសនីយស្ថិតនីតំបន់ដាច់ស្រយាល ដែលមិនបានប្រើប្រាស់ពីបណ្តាញជាតិ គឺតំលៃអគ្គិសនីយ៍នៅតែតម្លៃដដែល ដែលមានចំនួន២២សេវាករ ។ការលើកឡើងនេះ ត្រូវបានមានប្រសាស៍ក្នុងពិធី ផ្សព្វផ្សាយពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ ត្រូវបានផ្តោតលើភូមិឃុំមានសុវត្តិភាពបញ្ហាទំនាស់ដីធ្លី ព្រៃឈើ អប់រំ អគ្គិសនី និងដីនៅតំបន់៣នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០១៦ក្រោមអធិបតីភាពឯកឧត្តមឌៀបពិរី សមាជិកក្រុមប្រឹក្សាខេត្តនិងឯកឧត្តមគង់ វិមាន អភិបាលរងខេត្តកំពង់ធំ ។asset-3
ប្រជាពលរដ្ឋចោទថា សមត្ថកិច្ចរដ្ឋបាលព្រៃឈើ ចាប់ឈើមិនស្នើរភាព មានអ្នកខ្លះចាប់ អ្នកខ្លះអត់ ហើយចាប់យក រថយន្ត នឹងគោយន្តមមកទុកហាលភ្លៀងខូចពុកផុយអស់ លោកនាយរងខណ្ទរដ្ឋបាលព្រៃកំពង់ធំ បានឲ្យដឹងថាសូម្បីតែឈើដែលបង្រ្កាបបានកន្លងមក ពេលដេញថ្លៃម្តងៗក៏មានការពុកផុយដែរ ដូច្នេះរថយន្ត និងគោយន្តមួយចំនួនដែលចាប់បាន អត់ទាន់មានលទ្ធភាពក្នុងការធ្វើរោងឃ្លាំង ដើម្បីទុកដាក់ឲ្យបានត្រឹមត្រូវគឺមិនទាន់មានទេ ។
លោក ហាក់ មុងហួត អភិបាលស្រុកបារាយណ៍ បានថ្លែងថា បញ្ហាទំនាស់ដីធ្លីនៅក្នុងស្រុកបារាយណ៍ គឺមានផលពិបាក ដោយសារបងប្អូនប្រជាពលរដ្ឋខ្លះគាត់បាន លក់ទិញ ព្រមព្រៀងតែខ្លួនឯង ដោយពុំមានអាជ្ញាធរ ឃុំ ស្រុកដឹងលឺ ចំណែកអ្នកទិញគឺទិញទាំងដីដែលកំពុងតែមានទំនាស់ កន្លងមកក្រុមហ៊ុនវិនិយោគក៏ច្បាប់ខេត្តអោយ មកកំណត់ដីតំបន់អភិរក្សក៏ច្បាប់ខេត្ត ដីតំបន់៣គេហាមឃាត់ ក្រុមការងារថ្នាក់ជាតិថាអាចធ្វើបាន ដូចជាតំបន់សត្វខ្សឹបអោយប្រជាពលរដ្ឋខ្លាំងពេកវាខុសពីបំរាមតំបន់៣ បើគិតពីតំបន់៣កុំភ្លេចប្រជាពលរដ្ឋ ដីរដ្ឋអត់មានសល់ទេគឺអស់ អ្នកណា កាន់កាប់គឺប្រជាពលរដ្ឋ ហើយអ្នកដែលមានដីធំហ្នឹងគាត់ទិញពីប្រជាពលរដ្ឋ តែការទិញស្របច្បាប់ឬមិនស្របច្បាប់ សូមពិនិត្យចុះ ចំណែកពាក់ព័ន្ឋតំបន់៣យកលក់ឲ្យក្រុមហ៊ុនចិនគឺពុំមានទេ ។asset-2asset-4
ឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានមានប្រសាស៍ផ្តោតលើបញ្ហាកាដឹកជញ្ជូនឈើដោយខុសច្បាប់ ការដាក់កុងត្រូលជជុះ ប្រដេញរថយន្តដឹកអុសដើម្បីឲ្យបង់លុយ ល្បែងស៊ីសង បៀរ អាប៉ោង និងសុំឲ្យកងកម្លាំងសមត្ថកិច្ច សហការគ្នាបង្រ្កាបឲ្យអស់ និងហាមមិនឲ្យមានមន្រ្តីណា អង្គភាពណាធ្វើសកម្មភាពប្រដេញរថយន្តតាមដងផ្លូវ ជាដាច់ខាត។
ដោយ ប៊ុន រដ្ឋា