ភ្ញៀវទេសចរជាង៨ម៉ឺននាក់មកលេងខេត្តព្រះសីហនុក្នុងរដូវបុណ្យអុំទូកឆ្នាំ២០១៦

0

ខេត្តព្រះសីហនុ៖ដោយសារមរតកសុខសន្តិភាពទើបបានធ្វើអោយជីវភាពប្រជាជនមានការរីកចំរើនប្រែមុខមាត់ថ្មីនិងមានឱកាសបាននាំក្រុមគ្រួសារដើរកំសាន្តយ៉ាងសប្បាយរីករាយក្រៃលែងតែមិនសាទរចំពោះការឆ្លៀតពេលដំឡើងថ្លៃសេវាកម្មគ្រប់យ៉ាងខណៈមានបុណ្យទានម្តងៗ។ពួកគាត់សំណូមពរកុំអោយដំឡើងថ្លៃខ្ពស់ពេកនៅពេលមានបុណ្យទានលើកក្រោយ។photo_2016-11-16_09-27-24

លោក ប្រធានមន្ទីរទេសចរណ៏ខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់ថា៖ក្នុងរយៈពេលបុណ្យអុំទូក អកអំបុកនិងសំពះព្រះខែឆ្នាំនេះខេត្តព្រះសីហនុបានទទួលភ្ញៀវទេសចររហូតដល់ចំនួន៨០២០០ (ប្រាំបីម៉ឺន២០០នាក់) នាក់បើធៀបឆ្នាំ២០១៥ថយចុះ២,២៣% ។ក្នុងនោះមានភ្ញៀវជាតិចំនួន៧០,៥៥៥ នាក់ថយចុះ៣,៣៦% ។ភ្ញៀវអន្តរជាតិសរុប៩៦៤៥នាក់ កើនឡើង៦,៨៩%។ភ្ញៀវទៅលេងកោះនានាជាពិសេសទៅកោះរ៉ុងសរុប៨,១២៧នាក់ក្នុងនោះភ្ញៀវជាតិចំនួន៥៣០៩នាក់ អន្តរជាតិ២៨១៨នាក់។ភ្ញៀវតាមជើងយន្តហោះមកកាន់ខេត្តព្រះសីហនុមាន១៩ជើងស្មើនឹង៩១១នាក់។photo_2016-11-16_09-27-15

លោក ប្រធានមន្ទីរទេសចរណ៍បន្តថា នៅខេត្តព្រះសីហនុមានសណ្ឋាគារចំនួន៧៣កន្លែងស្មើនឹង៣៣៧១បន្ទប់ ផ្ទះសំណាក់ចំនួន២៩១កន្លែងស្មើ៣៩៨៨បន្ទប់ ភោជនីដ្ឋានចំនួន១៧០កន្លែង។photo_2016-11-16_09-24-19

ភ្ញៀវទេសចរបានអោយដឹង ថា៖ពួកគាត់មានអារម្មសប្បាយរីករាយនៅពេលបានមកលេងខេត្តព្រះសីហនុ ព្រោះខេត្តព្រះសីហនុមានទេសភាពប្លែកស្អាត និងមានឆ្នេរខ្សាច់សស្អាត មានកោះ មានទឹកសមុទ្រនិងទឹកធ្លាក់ក្បាលឆាយថ្លាយង់គួរអោយទាក់ទាញមែនទែន។ប៉ុន្តែភ្ញៀវមិនពេញចិត្តនឹង តំលៃ អាហារ និងសេវាស្នាក់នៅតាមផ្ទះសំណាក់ឬសណ្ឋាគារទាំងឡាយឆ្លៀតឡើងថ្លៃ។បញ្ហានេះបានធ្វើអោយអ្នកមានជីវភាពមិនសូវធូធារមិនសប្បាយចិត្ត។photo_2016-11-16_09-25-52 photo_2016-11-16_09-26-03អ្វីដែលគួរកត់សំគាល់មូយទៀតនោះគឺនៅថ្ងៃបុណ្យអំទូករយៈពេលបីថ្ងៃនេះសង្គេតឃើញថាមានភ្ញៀវខ្លះពួកគាត់មិនបានទិញអាហារហូបនៅអាហារដ្ឋានតាមឆ្នេរសមុទ្រទាំងស្រុងទេ។អ្នកខ្លះបែរជាទៅទិញម្ហូបអាហារនិងអោយគេចំអិនពីផ្សាររួចយកទៅហូបនៅតាមឆ្នេរឬជួលកន្លែងហូបនៅតាមឆ្នេរទៅវិញ។មូលហេតុនេះភ្ញៀវយល់ថាចំណាយលុយតិចជាង។ព្រោះតំលៃអាហារជាពិសេសគ្រឿងសមុទ្រនៅតាមហាងតាមមាត់សមុទ្រមានតំលៃខ្ពស់ជាងនៅផ្សារពេក។photo_2016-11-16_09-25-44 photo_2016-11-16_09-25-34 photo_2016-11-16_09-25-09

គួរបញ្ជាក់ថាតំលៃអាហារគ្រឿងសមុទ្រក៍ដូចបន្ទប់ស្នាក់នៅបានឡើងថ្លៃ មួយទ្វេរជាពីរកន្លែងខ្លះអាចឡើងខ្ពស់ជាងនេះក៍មានដែរតែកន្លែងខ្លះក៍មិនសូវឡើងដែរតែមានតិចតួចបំផុត។ពាក់បន្ធ័នឹងតំលៃសេវាដែលភ្ញៀវតែងតែលើកឡើងថាថ្លៃនៅពេលមានបុណ្យទានធំៗម្តងនៅខេត្តព្រះសីហនុ ករណីនេះដែរវាបានក្លាយទៅទំលាប់ទៅហើយរហូតដល់ពេលនេះមិនទាន់មានថ្នាក់ដឹកនាំណាម្នាក់ដាក់វិធានការណ៍ទប់ស្កាត់អោយមានប្រសិទ្ធភាពនៅឡើយទេ។កន្លងមកបានត្រឹមជូនដំណឹងសំណូមពរសាវាករកុំអោយឡើងថ្លៃប៉ុណ្ណោះព្រោះសំអាងលើហេតុផលទីផ្សារសេរី។តែយ៉ាងណាភ្ញៀទេសចរនៅមានរំពឹងថាអាជ្ញាធរខេត្តព្រះសីហនុរួមទាំងអ្នកជាប់ពាក់ពន្ធ័នានាអាចនឹង រកវីធីដោះស្រាយទប់ស្កាត់បាននូវការដំឡើងថ្លៃខ្ពស់ហួសហេតុពេកពីសំណាក់សេវាករទាំងឡាយសំរាប់ថ្ងៃបុណ្យសមុទ្រខាងមុខ៕photo_2016-11-16_09-32-43 photo_2016-11-16_09-32-39 photo_2016-11-16_09-32-35photo_2016-11-16_09-25-09