VIDEO ផ្នែករដ្ឋបាលជលផលចុងឃ្នៀសចុះបង្រ្កាបបទល្មើសនេសាទនៅក្នុងភូមិសាស្រ្តភ្នំក្រោម

0

ដោយ ខេង ឧត្តម

សៀមរាបៈ ផ្នែករដ្ឋបាលជលផលចុងឃ្នៀស បានសហការជាមួយ សង្កាត់រដ្ឋបាលភ្នំក្រោម ដឹកនាំកម្លាំងមន្រ្តីក្រោមឳវាទបង្រ្កាបបទល្មើសនេសាទក្នុងភូមិសាស្រ្តភ្នំក្រោម ដែលប្រជានេសាទបាននាំយកឧបករណ៍នេសាទដែលត្រូវបានហាមឃាត់ពីច្បាប់ជលផលមកដាក់យកត្រី ដែលឧបករណ៍ទាំងនេះបានធ្វើឲ្យបាត់បង់ធនធានមឆ្ឆាជាតិយ៉ាងធ្ងន់ធ្ងរ ។
លោក និត សារ៉ាវុធ នាយសង្កាត់រដ្ឋបាលជលផលភ្នំក្រោម បានឲ្យដឹងថា ការចុះបង្រ្កាបបទល្មើសនេសាទនេះ កម្លាំងរបស់លោក បានរឹបអូសបានឧបករណ៍នេសាទរួមមាន បរ ៥ គ្រឿង របាំងសាច់អួនប្រវែង៣០០ម៉ែត្រ ជំរ៉ឹងចំនួន១៥០ដើម និងបានព្រលែងត្រីចូលបឹង ធម្មជាតិចំនួន២០គីឡូក្រាម នៅចំនុចចំការតាម់ៅ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប នៅព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០១៦។photo_2016-11-18_15-38-34

លោក ពត វណ្ណដេត នាយផ្នែកស្តីទី រដ្ឋបាលជលផលចុងឃ្នៀស បានមានប្រសាសន៍ថា ការប្រើប្រាស់ឧបករណ៍នេសាទដោយខុសច្បាប់នៅក្នុងសង្កាត់ភ្នំក្រោមនេះ មានដូចជាឧបករណ៍បរ ស្បៃមុង ឆ្នុក និងរបាំងសាច់ក្រហម គឺត្រូវបានហាមឃាត់ មិនអោយមានការប្រើប្រាស់ជាដាច់ខាត ដោយផ្នែករដ្ឋបាលជលផលចុងឃ្នៀស និងសង្កាត់បាន សហការគ្នាបង្រ្កាបជាប្រចាំ ក្រោមការបញ្ជារបស់លោក ព្រិន សាវិន នាយខណ្ទរដ្ឋបាលជលផលសៀមរាប បានដាក់បទphoto_2016-11-18_15-38-36បញ្ជាឲ្យមានការបង្រ្កាបបទល្មើសនេសាទដោយខុសច្បាប់ និងមិនអោយមានការកើតឡើងបន្តទៀត ដោយឡែកចាប់តាំងពីរដូវបើកនេសាទមក គឺមានការបង្រ្កាបនៅចំនុចមាត់ពាមចុងឃ្នៀស ចំនុចអូប្រតប់ ចំនុចកោះត្រែង ចំនុចពារ៉ាំង និងចំនុចពពាយ បានបង្រ្កាបជាប្រចាំ ដោយឡែកបទល្មើសឆ្នុកនិងត្រូវបានហាមឃាត់មិនឲ្យមាននៅក្នុងភូមិសាស្រ្តចុងឃ្នៀស ដោយមានកម្លាំងរដ្ឋបាលជលផល ល្បាតប្រចាំការនិងដកហូតមិនឲ្យប្រើប្រាស់ដោយសារតែទីនេះគឺជាតំបន់ទេសចរណ៍ ។photo_2016-11-18_15-38-18
លោក ពត វណ្ណដេត នាយផ្នែកស្តីទី រដ្ឋបាលជលផលចុងឃ្នៀស បានអំពាវនាវនិងសំណូមពរ ដល់ប្រជានេសាទទាំង អស់ប្រើប្រាស់តែឧបករណ៍ណាដែលច្បាប់អនុញ្ញាតិ ដោយមិនឲ្យប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដូចជារបាំងសាច់ បរ ឆ្នុក និងឆក់ត្រី និងបទល្មើសផ្សេងៗ ដើម្បីចៀសវាងការបាត់បង់ និងខូចខាតថវិកា ដោយសារតែសមត្ថកិច្ច បង្រ្កាប ហើយអាចឈានដល់ការពាក់ព័ន្ឋនឹងផ្លូវច្បាប់ ម្យ៉ាងទៀតសុំឲ្យជួយគ្នាថែរក្សាធនធានមឆ្ឆាជាតិ សម្រាប់តម្រូវការស្បៀងអាហារដល់ប្រជាពលរដ្ឋក្នុងប្រទេស ។
ដោយ ខេង ឧត្តម photo_2016-11-18_16-36-46 photo_2016-11-18_16-36-49

asset-7 asset-6